15/09/2021 12:12 GMT+7 Email Print Like 0

លោក​នាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) ប្រគល់សេចក្តីសម្រេចចិត្តតែងតាំងអគ្គនាយិកាទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្រ្តី ប្រគល់សេចក្តីសម្រេចចិត្តតែងតាំងសមមិត្ត វូ វៀតត្រាង (Vu Viet Trang) អគ្គនាយិការង កាន់តំណែងជា​អគ្គនាយិកាទីភ្នាក់ងារសារព័ត៌មានវៀតណាម។ រូបថត៖ VGP/ញឹកបាក់


ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការគណៈរដ្ឋមន្រ្តី លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាល ផាម មិញចិញ (Pham Minh Chinh) បានធ្វើការជាមួយនឹងថ្នាក់ដឹកនាំស្នូលនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ស្តីពីស្ថានភាពសកម្មភាព ទិសដៅធំ និង​ផ្តោតលើ​ការអភិវឌ្ឍន៍​ ទីភ្នាក់ងារសារព័ត៌មានវៀតណាម នាសម័យកាលថ្មី។ ប្រគល់​សេចក្តីសម្រេចចិត្ត​តែងតាំង សមមិត្ត វូ វៀតត្រាង (Vu Viet Trang) អគ្គនាយិការង កាន់​តំណែងជាអគ្គនាយិកា​ទីភ្នាក់សារព័ត៌មានវៀតណាម។

តាងនាមរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) ជូន​ពរសមមិត្ត វូ វៀតត្រាង (Vu Viet Trang) កាន់តំណែង​ថ្មី ជាអគ្គនាយិកា​ដំបូង​នៃទីភ្នាក់ងារសារព័ត៌មានវៀតណាម។ ការដែល​សមមិត្ត វូ វៀតត្រាង (Vu Viet Trang) បានតែងតាំងកាន់តំណែង​ជាអគ្គនាយិកា​ទីភ្នាក់ងារសារព័ត៌មានវៀតណាម គូសបញ្ជាក់ដំណើរតស៊ូ ពេញវ័យនៃ​​សមមិត្ត វូ វៀតត្រា (Vu Viet Trang) និងការងារផ្លាស់ប្តូរកម្មាភិបាលថ្មី ​របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម​។ ជឿជាក់​សមមិត្ត វូ វៀតត្រាង (Vu Viet Trang) នឹងធ្វើសម្រេចការងារភារកិច្ច​ដែលបានប្រគល់ជូន ប្រកបដោយជោគជ័យប្រសើរ។

សមមិត្ត វូ វៀតត្រាង (Vu Viet Trang) កើតថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៩ នៅស្រុកភូស្វៀន (Phu Xuyen) ទីក្រុងហាណូយ បញ្ចប់ការសិក្សាសកលវិទ្យាល័យទូទៅហាណូយ ជំនាញផ្នែកភាសាអង់គ្លេស កម្រិតវិជ្ជាទ្រឹស្តីនយោបាយជាន់ខ្ពស់។

តាម baochinhphu/vn

បណ្តាព័ត៌មានបានផ្សាយ