09/04/2016 11:48 GMT+7 Email Print Like 0

លោក​ង្វៀន​ស្វឹន​ភុក​ សច្ចា​ប្រណិធាន​ទទួល​តំណែង​​នាយក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋាភិបាល​


នាយករដ្ឋមន្រ្តីថ្មីនៃរដ្ឋាភិបាល ង្វៀនស្វឹនភុក សច្ចាប្រណិធានទទួលតំណែង។ (ប្រភព៖ Chinhphu.vn)

 

















 

នាព្រឹកថ្ងៃទី៧ខែមិនា​ឆ្នាំ២០១៦ អនុវត្តតាមបទដ្ឋានសម័យប្រជុំលើកទី១១ រដ្ឋ​សភាបាន​ដំណើរ​ការបោះឆ្នោត​ជ្រើស លោក​ង្វៀនស្វឹនភុក ទទួលតំណែងនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល តាមរបៀបបោះឆ្នោតសម្ងាត់។

បើកសម័យប្រជុំការ​ងារនាពេលព្រឹក សមាជិកគណកម្មការអចិន្ត្រៃយ៍រដ្ឋសភា លោកអគ្គលេខារដ្ឋ​សភា ង្វៀនហា​ញ​ភុក ជំនួសមុខគណកម្មការអចិន្ត្រៃយ៍រដ្ឋសភា ប្រកាសលទ្ធផលពិភាក្សា នៃគណៈ​តំណាង​សមាជិក​រដ្ឋសភា ពីការរំពឹងថាជាបុគ្គលដែលត្រូវ បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។

បន្ទាប់មក លោកប្រធានរដ្ឋ ត្រឹនដាយក្វាង ស្តាប់របាយការណ៍និងមតិយោបល់ របស់​សមាជិក​តំណាង​រដ្ឋស​ភា ​ពីការ​រំពឹងថាជាបុគ្គលដែលត្រូវបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។ រដ្ឋសភា​បាន​ដំណើរ​ការពិ​ភាក្សា អនុម័តបញ្ជីឈ្មោះ ដើម្បីបោះឆ្នោតជ្រើសនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។

រដ្ឋសភាដំណើរ​ការបោះឆ្នោតជ្រើសនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ដោយវិធីបោះឆ្នោតសម្ងាត់។ តាមលទ្ធផល​ប្រកាស មានសមាជិកតំណាងចំនួន៤៤៦នាក់បានអនុម័ត ស្រូបយក៩០,២៦%នៃបូកសរុប​សមាជិក​តំណាង​រដ្ឋសភា មាន​៤៤សំឡេងមិនគាំទ្រ លោកង្វៀនស្វឹនភុកជាប់តំណែង នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។

ក្រោយ​ពេល គណកម្មការពិនិត្យសន្លឹកឆ្នោត ប្រកាសលទ្ធផលពិនិត្យសន្លឹកឆ្នោត លោកអគ្គលេខារដ្ឋសភា ង្វៀន​ហាញ​ភុក បានរាយការណ៍សេចក្តីពង្រាងសេចក្តី​សម្រេចចិត្ត ពីការ​បោះឆ្នោត​ជ្រើស​រើស​តំណែង​នាយករដ្ឋ​មន្រ្តី​នៃរដ្ឋាភិបាល។

សមាជិកតំណាងចំនួន៤៧៤នាក់ បានចុចបូតុង(៩៦,១៦%នៃសរុបសមាជិក​តំណាងរដ្ឋសភាទាំងអស់) រដ្ឋសភា បានអនុម័តសេចក្តីសម្រេចចិត្តនេះ។

ក្រោយពេល​ប្រព្រឹត្តិទៅពិធីទទួលតំណែងនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។ ក្នុងពិធីពន្លឺភ្លេងគោរព ទង់ជាតិ​និង​រដ្ឋធម្មនុញ្ញ បានក្រុមពិធីនាំចូលក្នុងពិធីកាន់តំណែង។ ចាប់ពីកន្លែងអង្គុយរបស់សមាជិកតំណាង លោក​ង្វៀន​ស្វឹន​ភុក ឈានជើងនិងអោនកាយគោរពទង់ជាតិ​និងឈរលើវេទិកា ដើម្បីសច្ចាប្រណិធាន។

អនុវត្តពិធីសច្ចាប្រណិធានទទួលតំណែង ចំពោះមុខរដ្ឋសភានិងប្រជាជនទូទាំងប្រទេស លោក​នាយក​រដ្ឋមន្រ្តី​ថ្មី នៃរដ្ឋាភិបាល ង្វៀនស្វឹនភុក មានប្រសាសន៍ថា៖ “ខ្ញុំសូម​ថ្លែងអំណរ​អរគុណ​ដល់រដ្ឋ​សភាបាន​ទុកចិ​ត្ត​ជ្រើសរើស​ ខ្ញុំទទួលតំណែងជានាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល សាធារណរដ្ឋសង្គមនិយមវៀត​ណាម។ ចំពោះទង់​ក្រហម​ផ្កាយលឿងដ៏ពិសិដ្ឋរបស់ទឹកដី ចំពោះរដ្ឋសភា ចំពោះ​ប្រជាជន​និង​អ្នក​បោះឆ្នោត​ទូទាំង​ប្រទេស​ ខ្ញុំសូមសច្ចាប្រណិធាន ស្មោះត្រង់ជាមួយមាតុភូមិ ប្រជាជន រដ្ឋធម្មនុញ្ញ នៃសាធារ​ណរដ្ឋ​សង្គម​និយម​វៀត​ណាម​ ជាដាច់ខាត់ ។ ខ្ញុំស្ម័គ្រចិត្ត​ប្រើអស់​កម្លាំងកាយ​ចិត្តតស៊ូ ដើម្បី​ធ្វើសម្រេច​ល្អនូវ​ភារកិច្ច​របស់​បក្ស រដ្ឋ​និងប្រជាជនប្រគល់ឲ្យ”។

ក្រោយពាក្យសច្ចាប្រណិធាន លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន បានប្រកាស៖ “រដ្ឋសភាសាធារណរដ្ឋ​សង្គម​និយម​វៀតណាម កត់សម្គាល់ពាក្យសច្ចាប្រណិធានរបស់នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាល ង្វៀន​ស្វឹន​ភុក”។

ជំនួសមុខរដ្ឋសភា លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន ជូនលោកនាយករដ្ឋមន្រ្តីនៃ​រដ្ឋាភិបាល ង្វៀនស្វឹន​ភុក នៅកម្រងផ្កាដ៏ស្រស់ស្អាតនិងជូនពរ លោកនាយករដ្ឋមន្រ្តីសម្រេចភារកិច្ច ដែលបក្ស រដ្ឋ និង​ប្រជា​ជន​ប្រគល់ឲ្យត្រូវដូចជាពាក្យសច្ចាប្រណិ​ធាន។

ថ្លែងការណ៍ចំពោះមុខរដ្ឋសភា ក្រោយពិធីសច្ចាប្រណិធាន លោកនាយក​រដ្ឋមន្រ្តី ង្វៀនស្វឹនភុក ថ្លែង​អំណរ​អគុណ​ដល់​រដ្ឋសភា រដ្ឋាភិបាល និងអតីតអ្នកមុខអ្នកការ អះអាងការដែលលោក​បានរដ្ឋសភា ទុកចិត្ត​ជ្រើស​រើស​ឲ្យទទួល​តំណែង ជាអ្នកនាំមុខរដ្ឋាភិបាល នេះគឺជាមហាកិត្តិយលដ៏ធំធេង ហើយ​ក៏ជាភារ​កិច្ច​ដ៏ធ្ងន់​ដែល​បក្ស រដ្ឋ​និងប្រជាជន​ប្រគល់ជូន។

លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក មានប្រសាសន៍ថា “ខ្ញុំស្ម័គ្រខិតខំអស់ពីកម្លាំងកាយចិត្ត​បម្រើទឹកដី បម្រើប្រជាជន និងទាំងអស់នេះ គឺដើម្បីគោលដៅកសាងប្រទេសជាតិវៀតណាម សង្គមនិយម ប្រជា​ជន​មាន​បាន ទឹក​ដីរីកចម្រើន ប្រជាធិបតេយ្យ យុត្តិធម៌ ស៊ីវិល័យ។ ជាអ្នកដឹកនាំស្ថានប័នរដ្ឋបាល នៃរដ្ឋ​ជាន់​ខ្ពស់​បំផុត​ អនុវត្តសិទ្ធិប្រតិបត្តិច្បាប់ ស្ថាប័នប្រតិបត្តិរដ្ឋសភា ខ្ញុំនឹង​សមមិត្ត​សមាជិក​យក​អស់​ពីកម្លាំង​កាយ​ចិត្ត​កសាង​រដ្ឋាភិបាល​រឹងមាំ សាមគ្គី ឯកភាព សុពលភាព ប្រសិទ្ធភាព សកម្មភាពខ្លាំងក្លា អស់​ពីចិត្ត​ពីថ្លើម​បម្រើ​ប្រជា​ជន ធ្វើសម្រេចល្អនៅមុខងារ ភារកិច្ច តាមលក្ខន្តិកៈរបស់រដ្ឋធម្មនុញ្ញ​និងច្បាប់ ក្រោមការ​ដឹកនាំ​របស់​បក្ស សង្កេត​ពិនិត្យ សហប្រតិបត្តិការ គាំទ្ររបស់រដ្ឋសភា របស់ប្រធានរដ្ឋ រណស្សិមាតុភូមិវៀតណាម និង​ប្រជាជន​ទូទៅ។

រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល បន្តលើកកម្ពស់ប្រពៃណីល្អស្អាត និង​លទ្ធផល​សម្រេច​បាន​របស់​អតីត​រដ្ឋាភិបាល យកចិត្តទុកដាក់ស្តាប់មតិ បំណងរបស់ប្រជាជន អ្នកបោះឆ្នោតទូទាំង​ប្រទេស ចេញ​កម្លាំង​ជំនះ​ភាព​ទន់​ខ្សោយ ខិតខំតស៊ូ អនុវត្តយកជ័យជំនះលើគោលដៅ ភារកិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច-សង្គមកិច្ច ជម្រុញទូទៅ​បុព្វហេតុផ្លាស់ប្តូរថ្មី និងសមាហរណកម្មអន្តរជាតិ ប្រមូលផ្តុំកែប្រែបែបបទរដ្ឋបាល បង្កើត​បរិស្ថាន​វិនិយោគ-អាជីវកម្មងាយស្រួល ពង្រីកប្រជាធិបតេយ្យ បង្កើន​ច្បាប់​វិន័យ​ក្នុង​ក្បាល​ម៉ាស៊ីន​រដ្ឋបាល​រដ្ឋ​និង​ក្នុង​សង្គម លើកកម្ពស់ប្រសិទ្ធភាពការងារប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ ប្តេជ្ញា អត់ធ្មត់ តស៊ូការ​ពារ​រឹង​មាំ​ឯកភាព​ អធិបតេយ្យ ឯកភាព បូរណភាពទឹកដី មិនបង្អងលើកកម្ពស់​ជីវភាពរស់នៅ សម្ភារៈ ស្មារតី នាំមកជីវ​ភាព​សុខ​ដុមរមនា សុភមង្គល សន្តិសុខ សុវត្ថិភាពជូន​ប្រជាជន”។

ក្រោយពីថ្លែងការ នាយករដ្ឋមន្រ្តីថ្មីនៃរដ្ឋាភិបាល ង្វៀនស្វឹនភុក បានជូន​អតីត​លោក​នាយក​រដ្ឋមន្រ្តី​នៃរដ្ឋ​ភិបាល​ ង្វៀនតឹនយុង នូវបាច់ផ្កាដ៏ស្រស់និងពាក្យប្រសិទ្ធិព​រដ៏ពិសិដ្ឋ។

តំណែងឧប​នាយករដ្ឋមន្រ្តីនិងសមាជិករដ្ឋាភិបាល ក៏បាននាយក​រដ្ឋមន្រ្តី​នៃរដ្ឋាភិបាល​ស្នើរដ្ឋសភា​ដំណើរការ​អនុម័ត​ជ្រើសរើស​តែងតាំង នៅក្នុងម៉ោងធ្វើការខាងមុខតា​ម​កម្មវិធីសម័យប្រជុំ។

លោកនាយ​ករដ្ឋមន្រ្តី ង្វៀនស្វឹនភុក កើតថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ១៩៥៤ ភូមិកំណើតក្វាងណាម បរិញ្ញាបត្រ​សេដ្ឋកិច្ច មហាវិទ្យាល័យសេដ្ឋកិច្ចជាតិប្រជាជនហាណូយ(១៩៧៨) ទ្រឹស្តីនយោបាយជាន់ខ្ពស់ លោក​ជាសមាជិ​ក​មជ្ឈឹមបក្សនីតិកាល១០ ១១និង១២ សមាជិកការិយាល័យនយោបាយនីតិកាល១១និង១២ សមាជិក​តំណាងរដ្ឋសភា១១និង១៣។

មុនពេល​បោះឆ្នោតជ្រើសរើសធ្វើជានាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល លោកង្វៀនស្វឹនភុក ធ្លាប់ទទួល​តំណែង​ដូចជា៖ សមាជិកគណកម្មការអចិន្រ្តៃយ៍ខេត្តក្វាងណាម អនុប្រធាន ដល់​អនុប្រធាន​អចិន្ត្រៃយ៍​នៃគណកម្ម​ការប្រ​ជាជន​ខេត្តក្វាងណាម អនុប្រធានលេខាធិការគណកម្មការខេត្ត ប្រធានគណកម្ម​ការអចិន្រ្តៃយ៍​ខេត្តក្វាង​ណាម អនុប្រធាន​អធិការកិច្ចនៃរដ្ឋាភិបាល អនុប្រធានទទួលបន្ទុបអចិន្រ្តៃយ៍ការិយាល័យរដ្ឋាភិបាល រដ្ឋមន្រ្តី-ទទួល​បន្ទុកការិយាល័យ​រដ្ឋាភិបាល អនុប្រធានលេខាធិការគណកម្មការប្រតិបត្តិការបក្ស រដ្ឋាភិបាល ឧបនាយករដ្ឋ​មន្រ្តីរដ្ឋាភិបាលអាណត្តិ២០១១-២០១៦៕


 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ