16/10/2019 14:19 GMT+7 Email Print Like 0

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួប អនុព័ន្ធ​យោធា​ចក្រភពអង់គ្លេស


លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួប អនុព័ន្ធយោធាចក្រភពអង់គ្លេស
(រូបថត៖ vnanet.vn)

នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញទទួលជួប អនុព័ន្ធយោធាចក្រភពអង់គ្លេសលោក វរសេនីយ៍ឯក David Houghton ក្នុងឱកាសលោកបញ្ចប់បេសកម្មការទូតនៅវៀតណាម និងលោកវរសេនីយ៍ឯក Beatrix VH Walcot អនុព័ន្ធយោធាថ្មីនៃចក្រភពអង់គ្លេសប្រចាំនៅវៀតណាម។

ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានថ្លែងអំណរគុណដល់ក្រសួងការពារជាតិអង់គ្លេសដែលបានជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តកងពេទ្យកម្រិត ២ នៅស៊ូដង់ខាងត្បូងនិងចក្រភពអង់គ្លេស ព្រមទាំងជួយឧបត្ថម្ភវៀតណាមលើវិស័យបណ្តុះបណ្តាល ជាពិសេសគឺការបណ្តុះបណ្តាលភាសាអង់គ្លេសសម្រាប់​កង​កម្លាំងដែលចូលរួមសកម្មភាពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លើសពីនេះទៅទៀត លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានស្នើឲ្យភាគីទាំងពីរជំរុញខ្លាំងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាពិសេសគឺគណៈប្រតិភូជាន់ខ្ពស់ដើម្បីលើកកម្ពស់ការយល់ដឹង ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ​ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ