15/05/2019 08:33 GMT+7 Email Print Like 0

លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) អធិបតីភាព​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​ប្រមុខ​រដ្ឋ​

ថ្ងៃទី​១៤ ខែ​ឧសភា​ ឆ្នាំ​២០១៩ ក្រុង​ហាណូយ​ លោកអគ្គលេខាធិការ​បក្ស ប្រធាន​រដ្ឋ ង្វៀន​ ភូត្រុង​ (Nguyen Phu Trong) អធិបតីភាព​​ថ្នាក់ដឹក​នាំ​ប្រមុខ​រដ្ឋ​។​

អញ្ជើញ​​ចូលរួម​មាន​បណ្តា​សមាជិក​​ការិយា​ល័យ​​នយោបាយ​៖​ លោក​នាយករដ្ឋមន្រ្តី ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) លោក​ស្រី​ប្រធាន​​រដ្ឋសភា ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) គណៈ​កម្មការ​លេខា​ធិការ​អចិន្ត្រៃយ៍​ លោក​ ត្រឹន​ ក្វឹក​វឿង (Tran Quoc Vuong) ​លេខាធិការបក្ស​ នាយខុទ្ធកាល័យ​មជ្ឈិមបក្ស​ លោក​ ង្វៀន វ៉ានណេន​ (Nguyen Van Nen)។
 


 លោកអគ្គលេខាធិការ​បក្ស ប្រធាន​រដ្ឋ​ ង្វៀន​ ភូ​ត្រុង​ (Nguyen Phu Trong) ថ្លែ​ង​ប្រារព្ធ​សេចក្តី​​​កិច្ច​ប្រជុំ​។ រូបថត៖ ទ្រី​យុង​ -ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

លោក​អគ្គលេខាធិការ​បក្ស ប្រធាន​រដ្ឋ​ ង្វៀន​ ភូ​ត្រុង​ (Nguyen Phu Trong) អធិបតី​ភាព​កិច្ច​​ប្រជុំ​ថ្នាក់ប្រមុខ​​នៃ​បក្ស និង រដ្ឋ​​​។ រូបថត៖ ទ្រី​យុង​ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

បន្ទាប់ពី​សន្តាប់​សមមិត្ត ​ង្វៀន​ វ៉ាន់​ណេន​ (Nguyen Van Nen) ​តាង​​នាម​ថ្នាក់​ដឹក​នាំ​​ខុទ្ទកាល័យ​ទាំង​​បួន​ (ខុទ្ទកាល័យ​មជ្ឈិម​បក្ស រដ្ឋ​សភា​ ប្រធាន​រដ្ឋ​ រដ្ឋាភិបាល​) របាយការណ៍​​ស្ថានភាព​​ និង លទ្ធផល​​ការ​ងារ​មួយ​ចំនួន ​នា​ខែ​មេសា ឆ្នាំ​២០១៩ ដាក់ចេញ​​​​បញ្ហា​​ចាំបាច់​​​យក​ចិត្តទុកដាក់​ណែនាំ​​មួយ​ចំនួន ​ក្នុង​ពេល​វេលា​​ខាង​មុខ​ សម​មិត្ត​​ថ្នាក់​ដឹក​នាំ​​ស្នូល​​បាន​ពិភាក្សា​ និង សម​មិត្ត​អគ្គលេខាធិការ​បក្ស ប្រធាន​រដ្ឋ​បាន​​សរុបសេចក្តី​​៖

ថ្នាក់ដឹកនាំ​ស្នូល​​ឯកភាព​ខ្ពស់​ ជាមួយ​នឹង​ការ​ងារ​​សំខាន់​នៃ​ខែ​ឧសភា​ ឆ្នាំ​២០១៩ និង ពេលវេលា​ខាង​មុខ​។ ចំពោះ​​មុខ​រៀប​ចំ​​ជោគ​ជ័យ​​កិច្ច​ប្រជុំ​មជ្ឈិម​លើទី​១០ នីតិកាល​ទី​១២ សម័យ​ប្រជុំ​នៃ​ការិយាល័យ​នយោបាយ​ គណៈ​កម្មការ​លេខាធិការ​ខាង​មុខ​។ ផ្តោត​លើ​ការ​ធានា​ដំណើរការ​ គុណភាព​កសាង​ឯកសារ​​ស្នើ​ដាក់​ទៅ​មហាសន្និបាត​លើកទី​១៣ និង ការងារ​ត្រៀម​បម្រុង​មហាសន្និបាត​បក្ខភាគ​ ឈាន​ទៅ​ដល់​មហាសន្និបាត​លើកទី​១៣ របស់​បក្ស​។ បន្ត​ត្រៀម​បម្រុង ​និង ​រៀប​ចំ​ល្អសម័យ​ប្រជុំ​លើកទី​៧ រដ្ឋ​សភា​​នីតិកាលទី​១៤។

សមមិត្ត​អគ្គលេខាធិការបក្ស ប្រធាន​រដ្ឋ​ សង្កត់​ធ្ងន់​៖ កម្មវិធី​ ផែនការ​ទាំង​អស់​ បាន​ដាក់ចេញ​ត្រូវ​​តាម​ដាន​ ដើម្បី​ពិនិត្យ​ ដាស់​តឿន​អនុវត្តន៍​ មិនទុក​​យឺត​យ៉ាវ​ការ​ងារ​ រំលង​​ការងារ មិនត្រូវ​ធ្វេសប្រហែស​ គ្រប់​គ្រាន់និយម​​។ លើកនេះ​ត្រូវ​យកចិត្តទុកដាក់​ណែនាំ​ច្រើនជាង​ ដិតដល់​ជាង​ មហាសន្និបាត​បក្ខភាគ​គ្រប់ថ្នាក់​ មិនទុក​ដោយសារ​ត្រៀម​បម្រុង​ការងារ​មហាសន្និបាត​ តែ​ធ្វេសប្រហែស​ការងារ​ប្រចាំ​ ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ - ​សង្គម សន្តិសុខ ការពារជាតិ ការទូត ស្ថាបនា​បក្ស​ ថែ​ទាំ​ជីវភាព​រស់​នៅ​ប្រជាជន​។ បន្ត​​បុព្វហេតុ​បង្ការ​ ប្រឆាំង​អំពើ​ពុក​រលួយ​ អវិជ្ជមាន ជាមួយនឹង​ស្មារតី​ហ្មឹងម៉ាត់ អត់ធ្មត់។ លើកកម្ពស់​​ស្មារតី​សាមគ្គី ឯកភាព​ខ្ពស់​នៅ​គ្រប់​​​​ផ្នែក ​ក្រសួង​ បង្កើត​ភាព​ស្រុះ​ស្រួល​ក្នុង​ប្រជាជន​៕

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម​/​កាសែត​រូបភាព​​វៀតណាម
 


បណ្តាព័ត៌មានបានផ្សាយ