តាមបេសកជនពិសេសទីភ្នាក់ងារសារព័ត៌មានវៀតណាម ថ្ងៃទី២៦ ខែកុម្ភៈ នៅទីស្តីការរដ្ឋសភាកម្ពុជា និង ទីស្តីការព្រឹទ្ធសភាកម្ពុជា លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង (Nguyen Phu Trong) បានបន្តបន្ទាប់ជួបសវនាការជាមួយនឹង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
ប្រធានព្រឹទ្ធសភា និង ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់គោលជំហរ និង តួនាទីរបស់វៀតណាមពីមួយថ្ងៃទៅមួយថ្ងៃកំណើនឡើង នៅក្នុងតំបន់ និង លើពិភពលោក។
ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការព្រឹទ្ធសភា នៅរាជរដ្ឋធានីភ្នំពេញ លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) ជួបសវនាការជាមួយនឹង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) ជួបសវនាការជាមួយនឹង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ស្នើស្ថាបនសភានៃប្រទេសទាំងពីរ ត្រូវការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាប្រចាំ ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
|
លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) អះអាងថា អាទិភាពនាំមុខ ក្នុងគោលនយោបាយការទូតមិនផ្លាស់ប្តូរ របស់វៀតណាម គឺមិនបង្អងពង្រឹងពង្រីក អភិវឌ្ឍន៍ទំនាក់ទំនង រវាងប្រទេសជិតខាងភូមិផងរបងជាមួយ ក្នុងនោះមានប្រទេសកម្ពុជា។
លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) និង ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពយល់ឃើញថា ទន្ទឹមកិច្ចសហប្រតិបត្តិការទ្វេភាគី ត្រូវបន្តបង្កើនសហប្រតិបត្តិការ ពង្រីកយន្តការពីគ្រោះ និង សហប្រតិបត្តិការស្អិតរមួតនៅតាមវេទិកាអន្តរសភាអន្តរជាតិ និងតំបន់។ល។
នាឱកាសនេះ លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) គោរពនាំពាក្យរបស់លោកស្រីប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan) គោរពអញ្ជើញប្រធានព្រឹទ្ធសភា និង ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មកបំពេញទស្សនកិច្ចនៅវៀតណាម នាឱកាសវេលាសមស្រប។ សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលសេចក្តីអញ្ជើញដោយរីករាយ៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម