24/02/2019 12:47 GMT+7 Email Print Like 0

លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន​ ភូត្រុង (Nguyen Phu Trong) ធ្វើដំណើរ​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​នៅប្រទេស​ឡាវ ​និង​ កម្ពុជា​

ឯក​ឧត្តម​អគ្គលេខាធិកាបក្ស និង​ជា​ប្រធាន​រដ្ឋ​ ង្វៀន​ភូ​ត្រុង​ ( Nguyen Phu Trong)​។ (ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ទទួលសេចក្តី​អញ្ជើញ​​​របស់លោក​​​អគ្គ​លេខាធិ​ការ​​នៃ​គណៈ​​ប្រតិបត្តិការ​មជ្ឈិម​បក្ស​ប្រជា​ជន​​បដិវត្តន៍​ឡាវ និង​​ ​ប្រធាន​រដ្ឋ​នៃ​​សាធារណរដ្ឋ​​ប្រជាធិប​តេយ្យ​ ប្រជា​មានិត្យ​ឡាវ​ Bounnhang Vorachith  និង​​សេចក្តី​​អញ្ជើញ​​របស់​​ព្រះ​ករុណា ព្រះបាទ​​សម្ដេច ​ព្រះ​បរមនាថ នរោត្ដម​-​សីហមុនី​ ព្រះ​មហាក្សត្រ​​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​​ នាព្រឹក​​ថ្ងៃ​ទី ​២៤​ ខែ​កុម្ភៈ​​ លោក​អគ្គ​លេខាធិ​ការ​នៃ​គណៈ​​ប្រតិបត្តិ​ការ​មជ្ឈិម​​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​ប្រធាន​រដ្ឋ​​នៃ​សាធារណរដ្ឋ​សង្គមនិយម​​វៀត​ណាម​ ង្វៀន​ ភូត្រុង​ (Nguyen Phu Trong) និងគណៈ​ប្រតិភូ​ជាន់​ខ្ពស់​វៀតណាម​ បានចេញដំណើរ​​ពី​ក្រុង​ហាណូយ​​ទៅ​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ​ប្រជា​មានិត្យ​ឡាវ​ និង​បំពេញ​ទស្សនកិច្ច​ថ្នាក់​រដ្ឋ​​​នៅ​ព្រះរាជា​ណាចក្រកម្ពុជា​។​

អញ្ជើញ​​​ធ្វើ​ដំណើរ​​រួមនឹងលោក​​អគ្គលេខាធិការបក្ស ​ប្រធាន​រដ្ឋ​​​ ង្វៀន ​ភូត្រុង (Nguyen Phu Trong) រួមមាន​គណៈប្រតិភូ៖ លោក​ស្រី ​តុង ​ធីផង់ (Tong Thi Phong) សមាជិក​ការិយាល័យ​នយោបាយ​ និងជា​​អនុប្រធាន​អចិន្ត្រៃយ៍​រដ្ឋសភា​។ លោកស្រី ទ្រឿង​ ធី​ម៉ាយ​ (Truong Thi Mai) សមាជិក​ការិយាល័យ​នយោបាយ​ លេខាធិការមជ្ឈិម​បក្ស ប្រធាន​គណៈ​ចលនា​ប្រជាជន​មជ្ឈិម​។ លោក​ ផាម​ ប៊ិញមិញ (Pham Binh Minh) សមាជិក​ការិយាល័យ​​នយោបាយ​  ឧបនាយករដ្ឋមន្រ្តីនិង​ជា​រដ្ឋមន្រ្តី​ការបរទេស​។ លោក ​ង្វៀន​ វ៉ាន់​ណើន​ (Nguyen Van Nen) លេខាធិការមជ្ឈិម​បក្ស​ និងជា​នាយកខុទ្ធកាល័យ​មជ្ឈិម​។ លោក​ ហ្វាង ​ប៊ិញ​ក្វឹន​ (Hoang Binh Quan) សមាជិក​មជ្ឈិម​បក្ស និងជាប្រធាន​គណៈ​កម្មការការទូត​មជ្ឈិម។​ លោក ​ដាវ​ វៀតទ្រូង​ (Dao Viet Trung) សមាជិក​មជ្ឈិមបក្ស និងជាប្រធាន​ការិយាល័យ​ប្រធាន​រដ្ឋ​។ លោក ​ង្វៀន ​ជីយុង​ (Nguyen Chi Dung) សមាជិក​មជ្ឈិម​បក្ស​  និងជារដ្ឋមន្រ្តីក្រសួង​ផែនការ​ និងវិនិយោគ​។ លោក​ ឌិញ​ ទៀន​យុង (Dinh Tien Dung) សមាជិក​មជ្ឈិមបក្ស និងជារដ្ឋមន្រ្តី​​ក្រសួង​​ហិរញ្ញវត្ថុ​។​ លោក​ ង្វៀន ​វ៉ាន់​ថេ (Nguyen Van The) សមាជិក​មជ្ឈិមបក្ស រដ្ឋមន្រ្តីក្រសួង​គមនាគមន៍​និង​ដឹក​ជញ្ជូន​។ លោក​ ផាម ​ហុង​ហា (Pham Hong Ha) សមាជិក​មជ្ឈិមបក្ស​និងជារដ្ឋមន្រ្តី​ក្រសួង​សាងសង់​។ លោក ង្វៀន​ ថាញ​ផុង​ (Nguyen Thanh Phong) សមាជិក​មជ្ឈិមបក្ស​ និងជាប្រធាន​គណៈ​កម្មធិការ​ប្រជា​ជន​ទីក្រុង​ហូជីមិញ​។ លោក​ ទ្រិញ​ វ៉ាន​​ចៀន​ (Trinh Van Chien) សមាជិក​មជ្ឈិមបក្ស និងជាលេខាធិការបក្សខេត្ត​​ថាញ​ហ្វ័រ (Thanh Hoa)។ លោក​ស្រី វ៉ ធី​អាញ​ស្វឹន​ (Vo Thi Anh Xuan) សមាជិក​មជ្ឈិមបក្ស​ និងជាលេខាធិការបក្សខេត្ត​អានយ៉ាង​ (An Giang)។ លោក​ឧត្តសេនីយឯកបម្រុង​ ត្រឹន​ដើន​ (Tran Don) សមាជិក​មជ្ឈិមបក្ស និងជាអនុរដ្ឋ​មន្រ្តី​ក្រសួង​ការពារជាតិ​។ លោក​ឧត្តម​សេនីយ​ឯក​បម្រុង​ ប៊ូយ ​វ៉ាន​ណាម​ (Bui Van Nam) សមាជិក​មជ្ឈិមបក្ស និងជាអនុរដ្ឋមន្រ្តីក្រសួង​នគរបាល​។ លោក​ ហូ​ មូវង្វាត់ (Ho Mau Ngoat) ធារី​អគ្គលេខាធិការបក្ស ប្រធាន​រដ្ឋ​។​ ចូល​រួមក្រុម​​គណៈ​ប្រតិភូ​នៅ​ប្រទេសនីមួយ​ៗ​ មាន​ឯកអគ្គរដ្ឋទូត​​វិសាមញ្ញ ​និងពេញ​សមត្ថភាពនៃ​សាធារណ​រដ្ឋសង្គមនិយម​វៀតណាម ប្រចាំនៅ​ប្រទេស​ឡាវ ​​​លោក ​ង្វៀន ​បាហុង (Nguyen Ba Hung) និងឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និងពេញ​សមត្ថភាព​នៃ​សាធារណ​រដ្ឋ​សង្គម​​និយម​វៀតណាម​ ប្រចាំនៅ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​ វូក្វាង​មិញ​ (Vu Quang Minh)៕

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម​/​កាសែតរូបភាព​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ