27/05/2015 15:16 GMT+7 Email Print Like 0

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិវាយតំលៃតួនាទីនិងទីតាំងរបស់វៀតណាម

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki-moon បានបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមពីថ្ងៃ ២២ ដល់ ២៣ ខែឧសភា ឆ្នាំ ២០១៥។ លោកនិងថ្នាក់ដឹកនាំវៀតណាមបានចូលរួមពិភាក្សាបណ្តាវិធានការ ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាង​វៀតណាមនិងអង្គការសហប្រជាជាតិក្នុងពេលខាងមុខនេះ។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki-moon វាយតំលៃខ្ពស់បណ្តាសមិទ្ធិផលសេដ្ឋកិច្ច - សង្គម គួរឲ្យចាប់អារម្មណ៍ ដែលវៀតណាមទទួលបានក្នុងដំណើរការផ្លាស់ប្តូរថ្មី។ លោកក៏វាយតំលៃខ្ពស់តួនាទីកាន់តែសំខាន់របស់វៀតណាមក្នុងអង្គការសហប្រជាជាតិ។ ប្រការនេះបង្ហាញតាមរយៈវៀតណាមគឺជាអតីតសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិអាណត្តិ ២០០៨-២០០៩ និងសព្វថ្ងៃនេះគឺជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអាណតិ្ត ​២០១៤-២០១៦ និងបណ្តាសកម្មភាពរក្សាសន្តិភាព​​​​​​​អង្គការសហប្រជាជាតិ។

ហេតុនេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki-moon សង្ឃឹមថា វៀតណាមបន្តម្ចាស់ការ សកម្មរួមចំណែកក្នុងបណ្តាការខិតខំប្រឹងប្រែងរួម រួមទាំងការអនុម័តឈរជាបេក្ខភាពក្នុងបោះឆ្នោតក្នុងក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមនៃអង្គការសហប្រជាជាតិអាណត្តិ ២០១៦ - ២០១៨ និងក្រុមប្រឹក្សាសន្តិសុខអង្គការ​សហ​ប្រជាជាតិអាណត្តិ ២០២០ - ២០២១។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិស្នើវៀតណាមបន្តសហការយ៉ាងជិតស្និទជាមួយអង្គការសហប្រជាជាតិក្នុងការអនុវត្តន៍គំនិតផ្តួចផ្តើម “ឯកភាពសកម្មភាព​”​នៅ​វៀតណាម។

លោកប្រធានរដ្ឋទ្រឿងតឹនសាងបានទទួលស្វាគមន៍លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki-moon ។
រូបថត៖ ង្វៀនខាង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ទ្រឿងតឹនសាង ជួបពិភាក្សាការងារជាមួយ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki-moon។
រូបថត៖ ង្វៀនខាង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាធិការបក្ស ង្វៀនភូត្រុង ទទួលជួបលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki-moon។
រូបថត៖ ទ្រីយុង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុងទទួលជួប លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki-moon។
រូបថត៖ ឌឹកតាម – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋសភា ង្វៀនស៊ីញហ៊ុង ទទួលជួប លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki-moon។
រូបថត៖ ញ៉ានសាង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


អគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki-moonអញ្ជើញចូលរួមនិងថ្លែងសន្ទរកថាចំពោះមុខតំណាងចូលរួមសម័យប្រជុំលើកទី ៩ រដ្ឋសភានីតិកាល ១៣។ រូបថត៖ ញ៉ានសាង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
អំពីបញ្ហាសមុទ្រខាងកើត លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki-moon ឲ្យដឹងថា អង្គការសហប្រជាជាតិនិងខ្លូនលោកជាផ្ទាល់កំពុងតាមដានយ៉ាងហ្មត់ចត់ការប្រព្រឹត្តនៅសមុទ្រខាងកើតនិងចាត់ទុកថា ការ​ប្រព្រឹត្តនេះសំខាន់ខ្លាំងណាស់និងធ្ងន់ធ្ងរ។ លោកក៏ចែករំលែកទស្សនាទាន ការព្រួយបារម្ភយ៉ាងជ្រាលជ្រៅរបស់វៀតណាម អាស៊ាន បណ្តាប្រទេសជាសមាជិក G7 ស្តីពីបន្តសកម្មភាពបន្ថែម កែលំអនិងកសាងតាមទម្រង់ធំ ផ្លាស់ប្តូររចនាសម្ព័ន្ធកោះជាច្រើន ថ្មនិងថ្មជ្រមុជទឹក  ដែលរំលោភច្បាប់អន្តរជាតិ សន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ សេចក្តីប្រកាសពីប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) បាត់ទំនុកចិត្តរវាងបណ្តាប្រទេស គំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព ស្ថេរភាព សន្តិភាពនិងសេរីផ្លូវសមុទ្រ អាកាសចរណ៍នៅសមុទ្រខាងកើតនិងតំបន់។

ហេតុនេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិថ្លែងការព្រួយបារម្ភអំពីកំណើនភាពតានតឹងនៅសមុទ្រ​ខាងកើត មានបំណងចង់ឲ្យភាគីពាក់ព័ន្ធរួមគ្នាពិភាក្សា ដោះស្រាយបណ្តាជម្លោះដោយសន្តិវិធី សមស្របនឹងធម្មនុញ្ញអង្គការសហប្រជាជាតិអំពីច្បាប់សមុទ្រ ១៩៨២ សង្ឃឹមបណ្តាប្រទេសក្នុងអាស៊ាននិងចិន ដើម្បីបង្កើតក្រមប្រព្រឹត្តឲ្យបានឆាប់រហ័សនៅសមុទ្រខាងកើត  (COC) អង្គការសហប្រជាជាតិត្រៀមជួយឧបត្ថម្ភ​អំពីបញ្ហានេះ បើសិនភាគីពាក់ព័ន្ធស្នើសុំ៕

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិជួបពិភាក្សាជាមួយ លោកឧបនាយករដ្ឋមន្ត្រី និងជាលោករដ្ឋមន្ត្រីការបរទេសផាមប៊ិញមិញ។ រូបថត៖ ផាមគៀន – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកអគ្គលេខធិការអង្គការសហប្រជាជាតិអញ្ជើញចូលរួមពិធីសម្ពោធ ផ្ទះបៃតងអង្គការសហប្រជាជាតិ នៅវៀតណាម។ រូបថត៖ ផាមគៀន  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកអគ្គលេខធិការអង្គការសហប្រជាជាតិអញ្ជើញចូលរួមពិធីសម្ពោធ "ផ្ទះបៃតងអង្គការសហប្រជាជាតិ " នៅវៀតណាម។ រូបថត៖ ផាមគៀន  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកអគ្គលេខធិការអង្គការសហប្រជាជាតិអញ្ជើញមកទស្សនាវិទ្យាស្ថានការទំនាក់ទំនងបរទេស។
រូបថត៖ ផាមគៀន  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម
បណ្តាអត្ថបទបានផ្សាយ