លោកស្រី Truong Thi Mai អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន អញ្ជើញទទួលជួបជាមួយប្រធានគណៈកម្មាធិការចលនាមហាជន វៀតណាម លោកស្រី Truong Thi Mai ក្នុងឱកាសលោកស្រីអញ្ជើញបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា
ទទួលតាមការអញ្ជើញរបស់គណៈកម្មា ធិការកណ្តាល នៃគណៈបក្សប្រជាជានកម្ពុជា លោកស្រី Truong Thi Mai សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការចលនាមហាជន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨។
នាព្រឹកថ្ងៃទី២៦ ខែតុលា នៅរាជធានីភ្នំពេញ ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិនបានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូ ដោយក្តីរាក់ទាក់កក់ក្តៅ។
នាជំនួបនោះ លោកស្រី Truong Thi Mai បានសាទរលើជ័យជំនះក្នុងការរៀបចំការបោះឆ្នោតជ្រើស តំាងតំណាងរាស្រ្តនីតិកាលទី៦ របស់ប្រទេសកម្ពុជា កាលពីថ្ងៃទី ២៩ កក្កដាកន្លងមក។ លោកស្រីបានបន្ថែមថា រាជរដ្ឋាភិបាល និងរដ្ឋសភាអាណត្តិថ្មីរបស់កម្ពុជា បានកើតឡើងស្របតាមឆន្ទៈ របស់ប្រជាពលរដ្ឋនៃប្រទេសនេះយ៉ាងពិតប្រាកដ។ លោកស្រី បានជូនពរសមិទ្ធិផលនៃការអភិវឌ្ឍរបស់កម្ពុជា ដែលបានមកពីការដឹកនាំដោយស្ថាប័នរាជរដ្ឋាភិបាល រដ្ឋសភា ព្រមទាំងព្រឹទ្ធសភាកម្ពុជា។
ទិដ្ឋភាពនៃជំនួប
លោកស្រី Truong Thi Mai បានសម្តែងគោលបំណង បន្តកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាវៀតណាម ជាមួយរដ្ឋសភាកម្ពុជាបន្ថែមទៀត ក្នុងអាណត្តិទី៦នៃរដ្ឋសភាកម្ពុជា។
អញ្ជើញឆ្លើយតបវិញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Truong Thi Mai និងគណៈប្រតិភូ នាពេលនេះ ដែលពិតជាបានរួមចំណែកក្នុងការបន្តពូនជ្រុំនូវចំណងទំនាក់ទំនង មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសរវាង បក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ វៀតណាម - កម្ពុជា កាន់តែរឹងមាំខ្លាំងក្លាទ្វេដងថែមទៀត ។
ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សូមគាំទ្រចំពោះកិច្ចសហប្រតិបត្តិការ រវាងគណៈកម្មាធិការចលនាមហាជននៃប្រទេសទំាងពីរ និងលើកទឹកចិត្ត ជួយជម្រុញ និងលើកកម្ពស់កិច្ចសហការនេះឲ្យកាន់តែសកម្មនិងខ្លាំងក្លាថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញ ទៅមកឲ្យបានកាន់តែច្រើនដើម្បីជាឧត្តមប្រយោជន៍ របស់ប្រជាជននៃប្រទេសយើងទាំងពីរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម