28/10/2018 12:12 GMT+7 Email Print Like 0

លោកស្រី Truong Thi Mai អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា


 ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន អញ្ជើញទទួលជួបជាមួយប្រធានគណៈកម្មាធិការចលនាមហាជន វៀតណាម លោកស្រី Truong Thi Mai ក្នុងឱកាសលោកស្រីអញ្ជើញបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា

 ទទួលតាមការអញ្ជើញរបស់គណៈកម្មា ធិការកណ្តាល នៃគណៈបក្សប្រជាជានកម្ពុជា លោកស្រី Truong Thi Mai សមាជិក​​ការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគ​ណៈកម្មាធិការចលនាមហាជន​ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​វៀតណាម ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណា​ចក្រកម្ពុជា ចាប់ពីថ្ងៃទី២​៥ ​ដល់ថ្ងៃទី២៨ ខែតុលា​ ឆ្នាំ​២០១៨។
 
នាព្រឹក​ថ្ងៃទី​២៦ ខែតុលា នៅរាជធានីភ្នំពេ​ញ ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំ​រិនបាន​អញ្ជើញ​ទទួល​ជួប​ជាមួយ​គណៈប្រតិភូ​ ដោយក្តីរាក់ទាក់កក់ក្តៅ។

នា​ជំនួបនោះ លោកស្រី Truong Thi Mai បានសាទរលើជ័យជំនះក្នុងការរៀបចំការបោះឆ្នោតជ្រើស តំាង​តំណាង​រាស្រ្ត​នីតិកាលទី៦ របស់ប្រទេសកម្ពុជា កាលពីថ្ងៃទី ២៩ កក្កដាកន្លងមក។ លោកស្រីបានបន្ថែមថា រាជរដ្ឋាភិបាល​ និងរដ្ឋសភាអាណត្តិថ្មីរបស់កម្ពុជា បានកើតឡើងស្របតាមឆន្ទៈ របស់ប្រជាពលរដ្ឋនៃ​ប្រទេស​នេះយ៉ាង​ពិតប្រាកដ​។ លោកស្រី បានជូនពរសមិ​ទ្ធិផលនៃការអភិវឌ្ឍរបស់កម្ពុជា​ ដែលបាន​មកពីការ​ដឹកនាំ​ដោយ​ស្ថាប័ន​រាជរដ្ឋាភិបាល រដ្ឋស​ភា ព្រមទាំងព្រឹទ្ធសភាកម្ពុ​ជា។​

 
 ទិដ្ឋភាពនៃជំនួប

លោក​ស្រី Truong Thi Mai បានសម្តែងគោលបំណង បន្តកិច្ច​សហប្រតិ​បត្តិការ រវាងរដ្ឋ​សភាវៀត​ណាម ជាមួយ​រដ្ឋស​ភាកម្ពុជា​បន្ថែមទៀត ក្នុងអាណត្តិទី៦នៃរដ្ឋស​ភាកម្ពុជា។​
 
អញ្ជើញ​ឆ្លើយ​តបវិញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតំលៃខ្ពស់ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ស្រី Truong Thi Mai និងគណៈប្រតិភូ នាពេលនេះ​ ដែលពិត​ជាបាន​រួមចំណែក​ក្នុងការ​បន្ត​ពូន​ជ្រុំនូវ​ចំណង​ទំនាក់​ទំនង មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិ​ច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ​ជាពិសេសរវាង បក្ស​ រដ្ឋាភិបា​ល និងប្រជាជន នៃប្រទេសទាំងពីរ​ វៀតណាម - កម្ពុជា ​កាន់តែរឹងមាំខ្លាំងក្លាទ្វេដងថែមទៀ​ត ។
​ 
ក្នុង​នាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សូមគាំទ្រចំពោះកិច្ចសហប្រតិបត្តិការ រវាង​គណៈ​កម្មាធិ​ការចល​នាមហាជននៃប្រទេសទំាងពីរ​ និងលើកទឹកចិត្ត ជួយជ​ម្រុញ និងលើក​កម្ពស់​កិច្ច​សហការ​នេះឲ្យ​កាន់​តែ​សកម្មនិងខ្លាំងក្លាថែមទៀត​ តាមរយៈការផ្លាស់ប្តូរប​ទពិសោធន៍ពីគ្នាទៅវិញ ទៅ​មកឲ្យ​បាន​កាន់​តែច្រើន​ដើម្បី​ជាឧត្តមប្រយោជន៍ រ​បស់ប្រជាជន​នៃប្រទេសយើងទាំ​ងពីរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​​

បណ្តាព័ត៌មានបានផ្សាយ