28/01/2018 07:08 GMT+7 Email Print Like 0

លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅជូនពរឆ្នាំថ្មីចំពោះប្រជាជននៅព្រំដែនខេត្ត Ha Giang

នាព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៨ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីគោរពទង់ជាតិនៅបង្គោលទង់ជាតិ Lung Cu ឃុំ Lung Cu ស្រុក Dong Van ខេត្ត Ha Giang ។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan 


នៅប៉ុស្តិ៍ការពារព្រំដែន Lung Cu នោះ លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញប្រគល់អំណោយនិងជូនពរឆ្នាំ​ថ្មីចំពោះកម្មាភិបាល យុទ្ធជន ប៉ុស្តិ៍ការពារព្រំដែន Lung Cu និងជនរួមជាតិ ស្រុក Dong Van ។

អញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល យុទ្ធជន ប៉ុស្តិ៍ការពារព្រំដែន Lung Cu  លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមូហភាព និងកម្មាភិបាលយុទ្ធជន នៅអង្គភាព​។ លោស្រី Nguyen Thi Kim Ngan បានស្នើឲ្យអង្គភាពនានាគប្បីបន្តពង្រីកនូវស្នាដៃដែលទទួលបានក្នុងឆ្នាំ ២០១៧ ដោយផ្ដោតសំខាន់លើការអនុវត្តយ៉ាងម៉ឹងម៉ាត់កិច្ចការត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធ ហើយការពាររឹងមាំអធិបតេយ្យភាព សន្តិសុខព្រំដែន។ លោកស្រីបានសង្កត់ធ្ងន់ថា កម្មាភិបាល យុទ្ធជននៅប៉ុស្តិ៍ការពារព្រំដែន Lung Cu គម្បីម្ចាស់ការរួមសហការជាមួយរដ្ឋអំណាចមូលដ្ឋានក្នុងការថែទាំជីវភាពរស់នៅទាំងខាងសម្ភារៈ​និងស្មារតីជូនជនរួមជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ