19/11/2017 10:59 GMT+7 Email Print Like 0

លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីបើកសម្ពោធគេហទំព័រអេឡិចត្រូនិក


 លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីបើកសម្ពោធគេហទំព័រអេឡិចត្រូនិក  

សន្និសីទប្រចាំឆ្នាំវេទិកាសភាអាស៊ី - ប៉ាស៊ីហ្វិក ​លើកទី ២៦ នឹងប្រព្រឹត្តទៅនៅវៀតណាម នាខែគុម្ភះ​ឆ្នាំ ២០១៨។ នាល្ងាច​ថ្ងៃទី១៧ ខែវិច្ឆិកា​ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រ​ធានរដ្ឋសភាវៀតណាម ​លោកស្រី Nguyen Thi Kim Ngan ប្រធាន A​PPF អាណត្តិ ២០១៧ - ២០១៨ និ​ងអនុប្រធានអចិន្ត្រៃរដ្ឋសភាវៀ​តណា​ម លោកស្រី Tong Thi Phong ប្រធាន​គណៈចាត់តាំង APPF - ២៦ និងថ្នាក់ដឹ​កនាំរដ្ឋសភា សមាជិកគណៈចាត់តាំ​ង APPF - ២៦ បាន​ដំណើរ​ការ​ពិធីបើកសម្ពោធ​គេហទំព័រអេឡិចត្រូនិ​កA​PPF - ២៦។

គេហទំព័រ​អេឡិចត្រូ​និកនៃស​ន្និសីទ APPF - ២៦ បានក​សាងឡើង​ដើម្បីផ្សព្ធផ្សាយ​ឯកសារនៃ​សន្និសីទ​ឲ្យបាន​ទាន់​​ពេល​វេលា បង្ហាញការសន្យារបស់វៀត​ណាមតាមការកំណត់រប​ស់ APPF ក្នុងការរៀ​បចំសន្និ​សីទ ហើយអះអាងនូវ​ស្មារតីម្ចាស់ការធ្វើសមាហរណកម្មអន្ត​រជាតិ។ គេហទំព័រអេឡិចត្រូនិក​ APPF - ២៦ គឺជាកាណាល់​ផ្គត់ផ្គង់​នូវព័ត៌មាន​ផ្លូវការអំពីកម្មវិធី និងខ្លឹមសារ​នៃសន្និសីទ ហើយក៏ឆ្ពោះ​ទៅគោល​ដៅ​ឧទ្ទេសនា​​ម​អំពីទឹកដី មនុស្ស ​និងវប្បធម៌វៀតណាម​ផងដែរ​។

គេហទំព័រអេឡិច​ត្រូនិក APPF-២៦ មានអាសយដ្ឋាន​ជាផ្លូវការគឺ៖ http://appf26.vn ។

 

តា​ម VOV5 - វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ