29/01/2018 10:46 GMT+7 Email Print Like 0

លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមកម្ម​វិធីនិទាឃរដូវ​នៅព្រំដែន​ពោរពេញ​ទៅ​ដោយភាព​កក់ក្ដៅ​


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan 

កម្មវិធីជួបសំណេះសំណាល​ និទាឃរដូវនៅព្រំដែនពោ​រពេញ​ទៅដោយភាពកក់​ក្ដៅ ដោយ​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​ និង​ខេត្ត Ha Giang សហកា​ររៀបចំឡើងនារាត្រី​ថ្ងៃទី​​២៧ ខែមករា ​ឆ្នាំ​​២០១៨។
 
អញ្ជើញថ្លែងមតិ​នៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោ​កស្រី Nguyen Thi Kim Ngan ​បាន​អះអាង​ថា គោល​នយោបាយ​ធំៗរបស់​បក្ស និងរដ្ឋក្នុងការអភិវ​ឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៃប្រទេ​សេជាតិ​ គឺថែទាំ​ និង​ជួយ​ឧបត្ថម្ភ​ជន​ក្រីក្រ​។ វាយតម្លៃខ្ពស់ចំពោះកា​រដែលកងទ័ពប្រជាជនវៀត​ណាម​និយាយរួម និងកង​ទ័ពការពារ​ព្រំដែន​និយាយ​ដោយឡែក កំពុងបានអនុវត្តប្រ​កបដោយប្រសិទ្ធភាពក្នុងស​កម្មភាពជា​ច្រើន សំដៅ​ជួយ​ឲ្យប្រជាជន​នៅមូលដ្ឋាន​នានា កាត់បន្ថយ​ភាពក្រីក្រ​ដោយនិរន្តរភាព​។ លោកស្រី​ Nguyen Thi Kim Ngan បាន​សង្ដ​ត់​ធ្ងន់​ថា៖
 
“នាប៉ុន្មាន​ឆ្នាំកន្លងទៅ កម្មវិធី និទាឃរដូវនៅ ព្រំដែនពោ​រពេញ ទៅដោយភាពកក់ក្ដៅ​ របស់​កងទ័ព​ការពារ​ព្រំដែន​បាននាំមក​នូវក្ដីសប្បាយ​រីករាយ ជូនជនរួមជាតិព្រំដែន នៅខេត្ត ក្រុងព្រំដែនទូទាំងប្រទេ​សចំនួន ៤៤​ នៅពេលបុណ្យចូល​ឆ្នាំប្រពៃណីជាតិមកដល់។​ ខ្ញុំវាយ​តម្លៃខ្ព​ស់​ចំពោះរាល់​សកម្មភាព​ដែលមាន​ចរិត​លក្ខណៈ​មនុស្ស​ធម៌​ទាំង​នេះ។ ការងាររបស់កងទ័ពកា​រពារព្រំដែនបានរួមចំណែក​ថែទាំ​ កសាង​ប្រព័ន្ធន​យោបាយ និងលើកកម្ពស់​ជីវភាពទាំង​ខាងសម្ភារៈ និងស្មារតីជាដើម”៕

 

តា​ម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ