30/11/2017 10:37 GMT+7 Email Print Like 0

លោកស្រី Nguyen Thi Kim Ngan ទទួល​ជួបសន្ទនា​ជាមួយ​ប្រធាន​សមាគម​មិត្ត​ភាព​អូស្ត្រាលី​-វៀត​ណាម​


 លោកស្រី Nguyen Thi Kim Ngan 
ទទួលជួបសន្ទនាជាមួយប្រធានសមាគមមិត្តភាពអូស្ត្រាលី-វៀតណាម 

នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ​នៅក្នុងជំនួបសន្ទនាជាមួយប្រធានសមា​គមមិត្តភាព​អូស្ត្រាលី-វៀតណាម លោក Kim Sampson នោះ ប្រធា​នរដ្ឋសភាវៀតណាម លោកស្រី N​guyen Thi Kim Ngan បានសង្កត់ធ្ងន់ថា រ​ដ្ឋសភា ​រដ្ឋាភិបាលវៀតណាមជានិច្ច​កាល​គាំទ្រ និងបង្ក​លក្ខណៈ​ងាយ​ស្រួលសម្រាប់​អង្គការមិត្តភាព​នៃប្រទេសទាំង​ពីរបង្កើន​កិច្ច​សហប្រតិបត្តិការ​។ លោកស្រី Nguyen Thi Kim Ngan​ បានវាយ​តម្លៃខ្ពស់​ចំពោះ​សកម្មភាព​ជាក់ស្ដែង​របស់ សមាគមមិត្តភាពអូ​ស្ត្រាលី-វៀត​ណាម ហើយចាត់​ទុកថា​សមាគមគឺ​ជាស្ពាន​តភ្ជាប់​ទំនាក់​ទំនងនៃប្រ​ទេសទាំង​ពីរ។

ឆ្នាំ ២០១៨ ប្រទេសទាំងពីរ និងរៀ​បចំពិធីរំលឹកខួបអនុស្សវរី​យ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំ​នងការ​ទូត។ លោក​ស្រី Nguyen Thi Kim Ngan​ បានស្នើឲ្យ​អង្គការមិត្តភាព​នៃប្រទេសទាំងពីរ​រួមសហការរៀប​ចំសកម្មភាព​រំលឹក​ខួបអនុស្សវរីយ៍ ដែលមានអត្ថន័យក្នុងក្របខ័ណ្ឌកិច្ច​សហប្រតិបត្តិការរបស់ស​មាគម​។

រីឯខ្លួនវិញ លោក Kim Sampson បាន​សម្ដែងកិត្តិយស​ដោយបាន​ជួយវៀតណាម​ក្នុងការផ្សព្វ​ផ្សាយ​ដល់​ប្រជាជន​​អូស្ត្រាលី អំពីខឿនវប្បធម៌ និងសមិទ្ធផលផ្សេងៗ​ទៀតរបស់​វៀត​ណាម។

នារសៀល​ថ្ងៃដដែល ប្រធានរដ្ឋស​ភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ​ទទួល​ជួប​តំណាង​និស្សិត​អូស្ត្រាលីដែ​ល​មកសិក្សារៀនសូត្រនៅវៀត​ណាម តាមកម្មវិធី Colombo ថ្មី ផងដែរ។ នេះជាកម្ម​វិធីដែល​មាន​អត្ថន័យ​​ក្នុងការលើក​កំពស់ការយល់ដឹងរប​ស់និស្សិតអូស្ត្រាលីអំពីទ្វីបអា​ស៊ី ព្រមទាំង​ក៏ជាកាណាល់​តភ្ជាប់​ប្រជា​ជន​​ប្រកប​ដោយ​ប្រសិទ្ធភាព បង្កើនការតភ្ជាប់រវាង​អូស្ត្រាលីជាមួយប្រទេស​ដទៃក្នុង​តំបន់ ដែលក្នុង​នោះមាន​វៀត​​ណា​ម​ផង​៕ 

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ