23/07/2016 08:05 GMT+7 Email Print Like 0

លោកស្រី Nguyen Thi Kim Ngan ជាប់ឆ្នោតប្រធានរដ្ឋសភានីតិកាលទី១៤


ប្រធានរដ្ឋសភានីតិកាលទី១៤លោកស្រី Nguyen Thi Kim Ngan ធ្វើសច្ចាប្រណិធានទទួលដំណែង

បន្តអនុវត្តរបៀបវារៈនៃកិច្ចប្រជុំលើកទី១ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ សមាជិក​សមាជិកាសភាបានផ្ទៀង​ស្តាប់​ គណៈកម្មាធិការរាប់​សន្លឹក​ឆ្នោត​ប្រកាស​លទ្ធផល នៃការ​រាប់​សន្លឹក​ឆ្នោត​ជ្រើស​រើស​ប្រធាន​រដ្ឋ​សភា អនុប្រធានរដ្ឋសភា សមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា។ ប្រធាន​រដ្ឋសភា​នីតិកាលទី១៣ លោកស្រី Nguyen Thi Kim Ngan បន្តបានជ្រើសតាំងជា​ប្រធាន​រដ្ឋ​សភា​នីតិកាល​ទី១៤។

​ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញធ្វើសច្ចាប្រណិធាន​កាន់​ដំណែង​ដោយពោល​ថា៖ “នៅ​ក្រោម​ទង់​ក្រហម​ដ៏ពិសិដ្ឋ​ របស់មាតុប្រ​ទេស​នៅចំពោះ​មុខ​រដ្ឋសភា និងជនរួមជាតិទូទាំង​ប្រទេស ខ្ញុំ សូម​សច្ចារ​ស្មោះត្រង់​ជាមួយ​មាតុប្រទេស ជាមួយប្រជាជន ជាមួយនឹងរដ្ឋធម្មនុញ្ញសាធារណរដ្ឋសង្គម​និយម នឹង​ខិតខំប្រឹង​ប្រែងបំពេញ​ល្អភារកិច្ច ដែលបានបក្ស រដ្ឋនិងប្រជាជនប្រ​គល់ជូន”។

​បន្ទាប់ពីពិធីធ្វើសច្ចារប្រណិធានមក ប្រធានរដ្ឋសភានីតិកាលទី១៤ លោក​ស្រី Nguyen Thi Kim Ngan អញ្ជើញ​ថ្លែង​បទសន្ទរកថា ចំពោះមុខរដ្ឋសភាផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ