22/12/2017 10:13 GMT+7 Email Print Like 0

លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅ​សាក​សួរសុខ​ទុក្ខ​ និង​ជូន​ពរ​បុណ្យណូ​អែល​អ្នកកាន់​សាសនា​


 លោកស្រី Nguyen Thi Kim Ngan​អញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរបុណ្យណូអែលអ្នកកាន់សាសនា 

នាល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ព្រះ​​សហគមន៍​ Thanh Hoa ប្រធាន​រដ្ឋសភា​វៀត​​ណាម លោក​ស្រី Nguyen Thi Kim Ngan និង​ក្រុម​ការងាររ​ដ្ឋសភា​ បាន​​អញ្ជើញទៅសាក​សួរសុខ​ទុក្ខ និង​ជូន​ពរអ្នក​មុខ​អ្នកការ និង​គ្រីសសាសនិក​ក្នុង​ឱកាសបុណ្យ​ណូអែល។ អញ្ជើញថ្លែងមតិនៅ​ទីនេះ លោកស្រី Nguyen Thi Kim Ngan បាន​ឲ្យ​ដឹង​ថា៖

“ក្នុង​បុព្វហេតុ​ស្ថាបនាប្រទេស​ជាតិនាបច្ចុប្បន្ននេះ តួនាទីរបស់សមាគមសាសនា កាតូលិកវៀត​ណាម និង​អ្នក​មុខ​អ្នក​ការ វៀ​តណាមមានសារៈសំខាន់ណាស់។​ បក្ស រដ្ឋជានិច្ចកាល​ជឿជាក់​ថានាពេល​ខាង​មុខ  សមាគម​សាសនា​វៀត​ណាម និងបន្តរួមដំណើរជាមួយប្រជា​ជាតិវៀ​តណា​ម ដើម្បី​កសាង​ប្រទេសជាតិ​ឲ្យកាន់តែ​សម្បូររុង​រឿង​។ តាងនាម​បក្ស រដ្ឋ ខ្ញុំសូមផ្ញើសេចក្ដីជូន​ពរល្អបវរ​ក្នុងឱកាសបុណ្យណូអែលនេះ​”៕​​

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ