08/05/2016 13:42 GMT+7 Email Print Like 0

លោកស្រី Hillary Clinton នាំមុខមហាសេដ្ឋី Donald Trump ក្នុងការស្ទង់ប្រជាមតិ


លោកស្រី Hillary Clinton នាំមុខមហាសេដ្ឋី Donald Trump ក្នុងការស្ទង់ប្រជាមតិ (Image: VNA)

ក្នុងកាលៈទេសៈដំណើរការបោះឆ្នោតដំបូងនៃគណៈបក្សប្រជាធិបតេយ្យនិងគណៈបក្សសាធារណៈរដ្ឋបានសម្រេច​ ២/៣​ លទ្ធផលនៃការស្ទង់ប្រជាមតិជាច្រើនដែលត្រូវបានប្រកាសនាថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០១៦ បានឲ្យដឹងថា៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Hillary Clinton របស់គណៈបក្សប្រជាធិបតេយ្យកំពុងមានប្រៀបជាងបើប្រៀបនឹងមហាសេដ្ឋី Donald Trump បេក្ខជនរបស់គណៈបក្សសាធារណៈរដ្ឋក្នុងការរត់ប្រណាំងចូលសេតវិមាន នាខែវិច្ឆិកាខាងមុខនេះ។ តាមលទ្ធផលការស្ទង់ប្រជាមតិបានឲ្យដឹងថា៖ ៦២% អ្នកបោះឆ្នោតគាំទ្រ លោកស្រី Clinton ក្នុងពេលនោះ មាន តែប៉ុណ្ណោះ ៣៩% គាំទ្រលោក Trump ។ ប៉ុន្តែ មជ្ឈដ្ឋានអ្នកវិភាគបានឲ្យដឹងថែមទៀតថា៖ លោក Trump កំពុងបង្រួញគំលាតជាមួយលោកស្រី Clinton ពីមួយថ្ងៃទៅមួយថ្ងៃ។ នាថ្ងៃដដែល ប្រធានាធិបតីអាមេរិក លោក  Barack Obama បានអំពាវនាវឲ្យបេក្ខជននៃគណៈបក្សសាធារណៈរដ្ឋ លោក Donald Trump ស្រាវជ្រាវយ៉ាងម៉ត់ចត់ផែន ការរត់ប្រណាំងចូលសេតវិមាន ដោយសារ លោក Obama បានព្រមានថា៖ ការ​ឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកមិនសូវជាកម្មវិធីរស់នៅលើកាណាល់ទូរទស្សន៍ទេ៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ