16/08/2020 14:11 GMT+7 Email Print Like 0

លោកស្រី វេជ្ជបណ្ឌិត ត្រឹនធីថាញ់ហៀន (Tran Thi Thanh Huyen) និងគម្រោងការស្រាវជ្រាវនានា ដើម្បីការស្តាប់សម្រាប់កុមារ

ក្នុងនាមជាអ្នកវិទ្យាសាស្ត្រតំណាងប្រទេសវៀតណាមដែលមាន​គម្រោង​ការ​​ស្រាវជ្រា​វ​លើ​ការ​ធ្វើតេ​ស្ត​ហ្សែន​ស​ម្រាប់កុមារចំពោះ​​ជំងឺថ្លង់​ដែល​​ត្រូវបា​ន​ជ្រើស​រើសក្នុង​​វគ្គផ្តាច់ព្រ័ត្រ​នៃ​ពាន​រ​ង្វា​ន់​វិទ្យា​សាស្ត្រ​អា​ស៊ា​ន​ - អាមេរិកសម្រាប់ស្ត្រី នៅឆ្នាំ ២០២០ ។ លោកស្រីបណ្ឌិត​ត្រឹន ធីថាញ់ហៀន (Tran Thi Thanh Huyen) គឺជាអ្នក​​​​បាន​ស្រាវជ្រាវ​ទិ​សដៅនូវការព្យា​បាល​ថ្មី​ស​ម្រាប់ទារក និ​ង​​កុមា​រដែល​មានការផ្លាស់ប្តូរ​ហ្សែ​នបណ្តាល​ឱ្យបា​ត់ប​ង់កា​រ​ស្តា​ប់​។​

ការស្រាវជ្រាវអំពីការផ្លាស់ប្តូរហ្សែនបណ្តាលឱ្យបាត់បង់ការស្តាប់ចំពោះទារកទើបស្រាវជ្រាវជាលើកដំបូង នៅក្នុងប្រទេសវៀតណាម និងប្រទេសដទៃទៀត នៅក្នុងតំបន់អាស៊ាន។ គំនិតរបស់លោកស្រីបណ្ឌិត ត្រឹនធីថាញ់ហៀន (Tran Thi Thanh Huyen)  (វិទ្យាស្ថានស្រាវជ្រាវកោសិកាដើម និងបច្ចេកវិទ្យាហ្សែន  Vinmec) ចាប់ផ្តើម ដោយមិនត្រឹមតែក្នុងនាមជាអ្នកវិទ្យាសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាទឹកចិត្តរបស់អ្នកម្តាយម្នាក់ផងដែរ។ ទារករបស់វៀតណាម បើត្រូវបានធ្វើតេស្ត នាពេលឆាប់ៗនឹងអាចកាត់បន្ថយហានិភ័យនៃការថ្លង់ពីកំណើត។ ប្រកានេះវាមានអត្ថន័យសំខាន់សម្រាប់សង្គម និងចំពោះគ្រួសារទាំងឡាយនិងសហគមន៍។ ព្រោះថា ប្រសិនបើក្មេងថ្លង់នឹងត្រូវនាំឱ្យគដែរ មុខងារទាំងពីរនេះនឹងរំខានដល់ការវិវត្តនៃគំនិតខាងអារម្មណ៍របស់កុមារ។ លោកស្រីហៀន (Huyen) ក៏បានមើលឃើញថា គ្រួសារជាច្រើនលែងមានឱកាសព្យាបាលការស្តាប់របស់កូនពួកគេ ហើយវាពិតជាគួរអោយអាណិតណាស់ ប្រសិនបើពួកគេទទួលបានការផ្តល់ប្រឹក្សាពីវេជ្ជបណ្ឌិតពីមុននេះ។

កើតនៅឆ្នាំ ១៩៧៩ បន្ទាប់ពីបញ្ចប់ការសិក្សាឆ្នាំទី ១ នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ (Ha Noi)  លោកស្រីត្រិនធីថាញ់ហៀន (Tran Thi Thanh Huyen) ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញជីវវេជ្ជសាស្ត្រនៅអូស្ត្រាលី ហើយបន្ទាប់មកគឺថ្នាក់បណ្ឌិតនៅបែលហ្ស៊ិក។ ភាគច្រើននៃពេលវេលារបស់ឯបរទេសនោះ លោកស្រី ហៀន (Huyen) សុទ្ធតែធ្វើការនៅមន្ទីរពិសោធន៍ធំៗ នៅក្នុងប្រព័ន្ធសុខភាពរបស់ប្រទេសអូស្រ្តាលី និងបែលហ្ស៊ិក ហើយក៏មានឱកាសចូលរួមក្នុងការស្រាវជ្រាវគម្រោងការធំៗ ជាច្រើនស្តីពីការគ្រប់គ្រងប្រព័ន្ធភាពស៊ាំរបស់មនុស្សដែរ។ លោកស្រីក៏មានគម្រោងការស្រាវជា្រវវិទ្យាសាស្ត្រជាច្រើនក្នុងការធ្វើតេស្ត៍រកមេរោគអេដស៍ របេង ... និងជំងឺឆ្លងដ៏គ្រោះថ្នាក់នានាទៀតដែរ។ ពេលវិលត្រឡប់មកស្រុកកំណើតវិញ លោកស្រីនៅតែបន្តចូលរួម និងស្វែងរកកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រលើវិស័យជីវវេជ្ជសាស្ត្រ ដោយមានបំណងអនុវត្តចំណេះដឹងដែលបានរៀន ដើម្បីអនុវត្តក្នុងស្ថានភាពជាក់ស្តែងនៅវៀតណាម និងនៅក្នុងតំបន់។


លោកស្រី វេជ្ជបណ្ឌិត ត្រឹនធីថាញ់ហៀន(Tran Thi Thanh Huyen) បច្ចុប្បន្ននេះកំពុងធ្វើការនៅវិទ្យាស្ថានស្រាវជ្រាវកោសិកាដើម និងបច្ចេកវិទ្យាហ្សែន Vinmec ។ រូបថត៖ វៀតគឿង

បន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ (Ha Noi) លោកស្រីបណ្ឌិត ត្រឹនធីថាញ់ហៀន (Tran Thi Thanh Huyen) បន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតជំនាញជីវសាស្ត្រនៅអូស្ត្រាលី និងបែលហ្ស៊ិក។ រូបថត៖ វៀតគឿង

លោកស្រីបណ្ឌិត​​ ត្រឹនធីថាញ់ហៀន (Tran Thi Thanh Huyen)  និងសហការីកំពុងធ្វើវិភាគសំណាកគំរូធ្វើតេស្ត នៅវិទ្យាស្ថានស្រាវជ្រាវកោសិកាដើម និងបច្ចេកវិទ្យាហ្សែន Vinmec ។ រូបថត៖ វៀតគឿង

ការស្រាវជ្រាវនូវវិធីសាស្ត្រក្នុងការរកឃើញការផ្លាស់ប្តូរហ្សែនដែលបណ្តាលឱ្យបាត់បង់ការស្តាប់ចំពោះទារក និងកុមាររបស់អ្នកស្រី ត្រឹន ធីថាញហៀន (Tran Thi Thanh Huyen) ត្រូវបានរំពឹងថា នឹងជួយរកឃើញយ៉ាងឆាប់នៃកុមារដែលផ្ទុកហ្សែនជំងឺ ដើម្បីចាត់វិធានការជួយព្យាបាលសម្រាប់កុមារ។ រូបថត៖ វៀតគឿង
ក្រៅពីការងារជាអ្នកគ្រប់គ្រងនៅផ្នែកហ្សែននៃវិទ្យាស្ថានស្រាវជ្រាវកោសិកាដើម និងបច្ចេកវិទ្យាហ្សែន Vinmec លោកស្រីបណ្ឌិត ត្រឹនធីថាញ់ហៀន (Tran Thi Thanh Huyen) និងសហការីក៏ចូលរួមក្នុងការអនុវត្តគម្រោងស្រាវជ្រាវគម្រោងការវេជ្ជសាស្រ្តជាច្រើនទៀតដែរ។ រូបថត៖ វៀតគឿង

លោកស្រីបណ្ឌិត ត្រឹនធីថាញ់ហៀន(Tran Thi Thanh Huyen)  និងសហការីបរទេសនៅឯសិក្ខាសាលាមួយស្តីពីរោគសញ្ញាដែលកើតក្រោយពីភាពស៊ាំរបស់សារពាង្គកាយចុះខ្សោយ។ រូបថត៖ ឯកសារ

លោកស្រីបណ្ឌិត ត្រឹនធីថាញ់ហៀន (Tran Thi Thanh Huyen)   ក្នុងឱកាសទៅធ្វើការនៅមន្ទីរពេទ្យ Ethic (ហ្វីលីពីន) ។ រូបថត៖ ឯកសារ

ស័យស្រាវជ្រាវជីវវេជ្ជសាស្ត្រដែលមន្ទីរពេទ្យ Vinmec កំពុងវិនិយោគដែលគឺជាទិសដៅសមស្របសម្រាប់ការអភិវឌ្ឍវេជ្ជសាស្រ្តពិភពលោក ហើយក៏ជាវិស័យមួយដែលលោកស្រីចូលចិត្តយ៉ាងខ្លាំងផងដែរ។ យោងតាមលោកស្រីបណ្ឌិតរូបនេះឲ្យដឹងថា Vinmec គឺជាមន្ទីរពេទ្យប្រមូលផ្តុំវេជ្ជបណ្ឌិត និងអ្នកជំនាញឈានមុខគេជាច្រើនក្នុងវិស័យពេទ្យកុមារ។ នៅទីនេះ គំនិតផ្តួតផ្តើមទាំងឡាយនឹងទទួលបានការផ្តល់អំណោយផលជាច្រើន ហើយ Vinmec ក៏បានជួយគាំទ្រអ្នកស្រីជាច្រើនក្នុងការងារស្រាវជ្រាវលើការផ្លាស់ប្តូរហ្សែនដែលបណ្តាលឱ្យបាត់បង់ការស្តាប់របស់កុមារដែរ។

ពានរង្វាន់វិទ្យាសាស្ត្រអាស៊ាន - អាមេរិកសម្រាប់ស្ត្រីក្នុងគោលបំណងជួយប្រទេសជាសមាជិកអាស៊ានក្នុងការបណ្តុះបណ្តាលអ្នកដឹកនាំនាពេលអនាគត  ក៏ដូចជាបង្កើនឱកាសសម្រាប់ស្ត្រី និងដោះស្រាយរាល់បញ្ហាប្រឈមឆ្លងដែននានា។ ប្រធានបទនៃពានរង្វាន់នៅឆ្នាំ២០២០ នេះគឺ “ការថែរក្សាសុខភាព តាមរយៈការងារបង្ការ”។

គម្រោងការស្រាវជ្រាវរបស់លោកស្រីត្រូវបានទទួលស្គាល់ ក៏ដូចជាបានជម្រុញឱ្យអនុវត្តបានយ៉ាងងាយស្រួល ដោយគម្រោងការនេះត្រូវបានអនុវត្តដោយផ្សារភ្ជាប់ជាមួយនឹងបរិយាកាសល្អៗនៅមន្ទីរពេទ្យ ដូច្នេះវានឹងនាំមកនូវប្រសិទ្ធភាពខ្ពស់។

ក្នុងអំឡុងពេលស្រាវជ្រាវ ការខិតខំទាក់ទងនឹងគ្រូពេទ្យ ដើម្បីប្រមូលសំណាកគំរូធ្វើតេស្តគឺមានសារៈសំខាន់បំផុត។ រហូតមកដល់ពេលនេះ លោកស្រីហៀន (Huyen) និងសហការីនៅតែបន្តទទួលបានសំណាកធ្វើតេស្តសមស្រប ដើម្បីធ្វើការវិភាគនិងវាយតម្លៃវិធីសាស្ត្រ។ ជំងឺថ្លង់ដោយការផ្លាស់ប្តូរហ្សែនគឺជាវិស័យមួយដែលស្មុគស្មាញណាស់នាបច្ចុប្បន្ននេះ ពិភពលោកមានឧបករណ៍សម្រាប់តេស្តហ្សែនថ្លង់ហើយ ប៉ុន្តែវាមិនសមស្របសម្រាប់ការអនុវត្តជាក់ស្តែងនៅប្រទេសវៀត ណាមទេ។ លោកស្រីបណ្ឌិត ត្រឹនធីថាញ់ហៀន (Tran Thi Thanh Huyen) និងសហការីរបស់គាត់បានធ្វើពិសោធន៍ ធ្វើតេស្តលើកុមារជាច្រើនលើក  ដើម្បីអាចបង្កើតបានឧបករណ៍ធ្វើតេស្ត (kit) មួយដែលសមស្របសម្រាប់ទារកទើបកើត។ ការបាត់បង់ការស្តាប់ (ការចុះខ្សោយការស្តាប់ ឬថ្លង់) អាចកើតឡើងចំពោះទារក ៣-៤ នាក់ក្នុងចំណោយមទារក ១០០០ នាក់។

គម្រោងការស្រាវជ្រាវរបស់លោកស្រីហៀន (Huyen) នឹងសង្ឃឹមថានឹងអាចបង្កើតបានឧបករណ៍ធ្វើតេស្ត (kit) ហ្សែនបាត់បង់ការស្តាប់របស់កុមារ ហើយវាត្រូវបានយកធ្វើតេស្តក្នុងនៅមន្ទីរពេទ្យ Vimec មុន បន្ទាប់មក ឧបករណ៍នេះនឹងត្រូវបានយកធ្វើតេស្តមន្ទីរពេទ្យទាំងឡាយនៅប្រទេសវៀតណាម។ ជារៀងរាល់ថ្ងៃ ក្រៅពីការងារជាអ្នកគ្រប់គ្រង លោកស្រីបណ្ឌិត ត្រឹនធីថាញ់ហៀន (Tran Thi Thanh Huyen) បានខិតខំធ្វើការជាមួយសហការីក្នុងគម្រោងស្រាវជ្រាវឧបករណ៍ធ្វើតេស្ត ដើម្បីនាំយកឧបករណ៍តេស្តហ្សែនថ្លង់នេះទៅអនុវត្តជាក់ស្តែងនៅមន្ទីរពេទ្យ Vimec។ ការការពារសំឡេងសម្រាប់កុមារដើម្បីវាអាចស្តាប់បាននូវចង្វាក់នៃជីវិតហាក់ដូចជាបញ្ហាតូចមួយ ប៉ុន្តែវាមានប្រកបដអត្ថន័យសំខាន់ណាស់ក្នុងការថែទាំសុខភាព តាមរយៈការបង្ការសម្រាប់សហគមន៍៕

អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ វៀតគឿងនិងឯកសារ

បណ្តាអត្ថបទបានផ្សាយ