លោកស្រី ង្វី ធីខាញ (Nguy Thi Khanh) - នារីនៃការច្នៃប្រឌិតបៃតង
កើតឆ្នាំ១៩៧៦ លោកស្រី ខាញ (Khanh) ធំចម្រើនពេញវ័យ នៅនាសម័យទឹកដី ដែលកំពុងបម្រែពីខឿនសេដ្ឋកិច្ចឧបត្ថម្ភធន ទៅជាសេដ្ឋកិច្ចទីផ្សារ ម្លោះហើយយល់ច្បាស់នូវសេចក្តីទុក្ខព្រួយ នៃប្រជាជនវៀតណាម ក្នុងជីវភាពរស់នៅពេលប្រើប្រាស់ធ្យូងសម្បុកស្រាំង ធ្វើជាប្រភពថាមពលចម្អិនអាហារ។ បងស្រីឃើញផ្ទាល់មនុស្សជុំវិញខ្លួន ឆ្លងជំងឺកាច់សាហាវ មកអំពីឥទ្ធិពលនៃធូលីនិងខ្យល់បំពុលដោយធ្យូង។ ទោះបីលោកស្រីខាញ (Khanh) តាមសិក្សាភាសាបារាំង ទិសដៅគឺធ្វើជាអ្នកការទូត ប៉ុន្តែប្រការណាមួយ ដែលជាមូលហេតុរុញច្រានលោកស្រីទៅដល់វិស័យបរិស្ថាន។ បញ្ចប់ការសិក្សានៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ លោកស្រីខាញ (Khanh) ចាប់ផ្តើមនឹងការងារអំពីបញ្ហាអភិរក្សទឹក និងអភិវឌ្ឍន៍សហគមន៍សម្រាប់អង្គការមិនរកប្រាក់ចំណែកតូចមួយនៅវៀតណាម។ លោកស្រីបានធ្វើដំណើរទៅគ្រប់ទីកន្លែងនៅវៀតណាម ដើម្បីស្វែងយល់អំពីជីវភាពរស់នៅប្រជាជន ប្រភពទឹក បរិស្ថានរស់នៅ។ ចាប់ពីលើកធ្វើដំណើរនេះ លោកស្រីដកបទពិសោធន៍និងបញ្ចេញគោលគំនិតច្នៃប្រឌិតលើច្រើនគម្រោងការ អំពីបរិស្ថានអនុវត្តចូលជីវភាពជាក់ស្តែងនៅវៀតណាម។ ឆ្នាំ២០១១ លោកស្រី ង្វី ធីខាញ (Nguy Thi Khanh) បង្កើត GreenID ជាមួយគោលបំណងជំរុញដំណោះស្រាយបៃតង កាត់បន្ថយសំណល់សារធាតុ carbon បញ្ចេញទៅបរិស្ថាននិងគ្រប់គ្រងខ្យល់។ លោកស្រីបានរួមនឹងសហការីអនុវត្តវិភាគស៊ីជម្រៅអំពីប្រព័ន្ធថាមពលនៃវៀតណាម រួមមានអំពីការប្រើប្រាស់ថាមពលកកើតឡើងវិញ មិនពឹងផ្អែកលើធ្យូង ដំណោះស្រាយបញ្ហាប្រឈមនៃបំពុលប្រភពទឹក មិនត្រឹមតែស្ថិតនៅការផ្គត់ផ្គង់ទឹកស្អាតសម្រាប់សហគមន៍។ Green ID បានដំណើរការសំណង់តូចធំចំនួន៤០ អំពីសកម្មភាពតាមដានគុណភាពខ្យល់ លើកកម្ពស់ស្មារតីយល់ដឹងសហគមន៍ និងបង្កើនការចូលរួមនៃសហគមន៍បញ្ចូលទៅបណ្តាគម្រោងការបរិស្ថានបៃតង និងបម្រែបម្រួលអាកាសធាតុ។ លោកស្រីខាញ (Khanh) ក៏ជាអ្នកប្រមុខក្នុងការបង្កើតសហសម្ពន្ធថាមពលចីរភាពវៀតណាម បណ្តាញរួមមាន១១អង្គការសង្គមវៀតណាម និងអន្តរជាតិសហប្រតិបត្តិការអំពីបញ្ហាថាមពលតំបន់។
ក្រោយច្រើនឆ្នាំឧស្សាហ៍រៀនសូត្រ ស្រាវជ្រាវខាងវិស័យធ្យូងនិងបម្រែបម្រួលអាកាសធាតុ លោកស្រី ង្វី ធីខាញ (Nguy Thi Khanh) បានខិតខំសហប្រតិបត្តិការនឹងរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍គម្រោងការថ្មី ដែលមានលក្ខណៈជាក់ស្តែង ក្នុងការកែលម្អរភាពឥទ្ធិពល នៃបរិស្ថានដល់គុណភាពជីវភាពរស់នៅ។ ឆ្នាំ២០១៣ បងស្រីអនុវត្តការស្រាវជ្រាវមួយ ខាងកាត់បន្ថយអត្រាប្រើប្រាស់ធ្យូង ដោយវិធីប្រើប្រភពថាមពលចីរភាពផ្សេងៗ មកជំនួស។ លោកស្រី ង្វី ធីខាញ (Nguy Thi Khanh) បានរៀបចំសកម្មភាពបណ្តុះបណ្តាល និងផ្សព្វផ្សាយ នៅតាមខេត្តទាំង៨ ដែលរងឥទ្ធិពលដោយគ្រោះធម្មជាតិ។
ក្រោយ៦ឆ្នាំសកម្មភាព GreenID បានអនុវត្តគម្រោងការជិត៦០ ស្រាវជ្រាវ៥៩ ឯកសារចលនាគោលនយោបាយ១០២ អំពីថាមពលចីរភាព ទឹក និងខ្យល់ស្អាត អភិវឌ្ឍន៍បៃតង។
ស្នាដៃបោះពុម្ពនិងអត្ថបទនៅលើកាសែតវិទ្យាសាស្រ្តរាប់រយ ឆ្លុះបញ្ជាំងភាពអន្តរសកម្មនៃធ្យូងដ៏ធ្ងន់ធ្ងរ មកលើបរិស្ថានរបស់ លោកស្រី ង្វី ធីខាញ (Nguy Thi Khanh) និងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង នៃរដ្ឋាភិបាលក្នុងផែនការបម្លាស់ប្តូរថាមពលផ្សេងៗ សម្រាប់ថាមពលមកពីធ្យូង។ ខែមករា ឆ្នាំ២០១៦ រដ្ឋាភិបាលវៀតណាម បានកែសម្រួលផែនការអភិវឌ្ឍន៍ សម្រាប់រោងចក្រធ្យូងនិងអះអាងសន្យារបស់វៀតណាម ចំពោះសហគមន៍អន្តរជាតិ ដើម្បីអនុវត្តមានភាពទទួលខុសត្រូវ លើកិច្ចសន្យាអន្តរជាតិអំពីកាត់បន្ថយខ្យល់សំណល់ផ្ទះបៃតង។ ការស្រាវជ្រាវនៃលោកស្រី ង្វី ធីខាញ (Nguy Thi Khanh) បានជំនួយបទដ្ឋានបង្វែថាមពលធ្យូងរបស់វៀតណាម ទៅកាន់ដំណោះស្រាយថាមពលកកើតឡើងវិញនិងចីរភាព។ ឆ្នាំ២០១៨ លោកស្រី ង្វី ធីខាញ (Nguy Thi Khanh) ជានារីវៀតណាមដំបូង ទទួលបានពានរង្វាន់បរិស្ថាន ជាពានរង្វាន់ធំបំផុតពិភពលោក ផ្តល់ជូនសកម្មជនមូលដ្ឋាន មកពីទ្វីបទាំង៦លើសកលលោក។ ពានរង្វាន់ក៏ទទួលស្គាល់លោកស្រី ង្វី ធីខាញ (Nguy Thi Khanh) ជាសកម្មជនបរិស្ថាន មានសមិទ្ធផលសំខាន់ៗ ក្នុងការងារការពារបរិស្ថាននៅវៀតណាម។ លោកស្រី ង្វី ធីខាញ (Nguy Thi Khanh) ក៏បានជ្រើសជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំង១០០នាក់ ដែលមានឥទ្ធិពលបំផុត ដល់ការផ្លាស់ប្តូរគោលនយោបាយអាកាសធាតុសកលលោកឆ្នាំ២០១៩ ជម្រើសដោយអង្គការ Apolitical។ តាមការវាយតម្លៃនៃមូលនិធីបរិស្ថាន Goldman លោកស្រី ង្វី ធីខាញ (Nguy Thi Khanh) និងសហការី បានប្រើប្រាស់ការស្រាវជ្រាវវិទ្យាសាស្រ្ត និងជំរុញស្ថាបនរដ្ឋ ចូលរួមគម្រោងការថាមពលយូរអង្វែង ចីរភាព និងកាត់បន្ថយការពឹងផ្អែកលើប្រភពធ្យូងនៅវៀតណាម។ ការខិតខំរបស់លោកស្រី បានជួយកម្ចាត់ចោលកាក់សំណល់ខ្យល់ carbon dioxide បាន១១៥តោន ចេញពីវៀតណាមរៀងរាល់ឆ្នាំ។
លោកស្រី ង្វី ធីខាញ (Nguy Thi Khanh) រួមនឹង GreenID ប្រមុខពង្រាយវិធីសាស្រ្តឡើងផែនការថាមពលមូលដ្ឋាន បង្ហាញពីផលប្រយោជន៍ពហុទិស នៃដំណោះស្រាយថាមពលចីរភាពជូនក្រុមគ្រួសារ សហគមន៍ និងសង្គម។ ក្រោមការដឹកនាំរបស់បងស្រី បានជំនួយដល់ប្រជាជនជាង២០.០០០នាក់ នៅសហគមន៍ផ្សេងៗជាច្រើន ព្រមទាំងបង្កើនបានភាពកៀកជិតនឹងថាមពលស្អាត ទឹកស្អាត។ លោកស្រីខាញ (Nguy Thi Khanh) ក៏ធ្វើល្អការងារតភ្ជាប់ ចរចា និងសហការជាមួយអ្នកឡើងផែនការគោលនយោបាយ ស្ថាបនាបណ្តាញភាគីពាក់ព័ន្ធ ដើម្បីចលនានិងឧបត្ថម្ភសម្រាប់បទដ្ឋានបង្វែវិស័យថាមពលវៀតណាម អភិវឌ្ឍន៍ប្រភពថាមពលកកើតឡើងវិញ កាត់បន្ថយបង្អែកលើវត្ថុធាតុដើមបាសាណិភូត និងអគ្គិសនីកម្តៅធ្យូង។ ចាប់ពីឆ្នាំ២០១៦ បងស្រីនិងសហការីផ្តួចផ្តើមកម្មវិធីសប្តាហ៍ថាមពលកកើតឡើងវិញដំបូង ដើម្បីចែករំលែកបទពិសោធន៍ជំរុញសិក្សា អំពីតថភាពជាក់ស្តែងនិងមេរៀនល្អ អំពីថាមពលស្អាត។ លោកស្រី ង្វីធី ខាញ (Nguy Thi Khanh) ជឿជាក់ថា ថាមពលស្អាតនឹងជួយបានប្រជាជនវៀតណាម កាត់បន្ថយភាពអន់ថយនៃបរិស្ថាន ស្តារឡើងវិញប្រភពទឹកនិងខ្យល់ស្អាត៕
អត្ថបទ៖ ប៊ិចវឹន រូបថត៖ វៀតគឿង ឯកសារ
សាស្រ្តាចារ្យ បណ្ឌិត ង្វៀន គឿងថិញ (Nguyen Cuong Thinh) អ្នកឯកទេសជួរមុខស្តីពីការវះកាត់ផ្លូវរំលាយអាហារនៅវៀតណាម
សាស្រ្តាចារ្យ បណ្ឌិត ឡេ ធីហើប (Le Thi Hop) និងដំណើរដើម្បីជំហរនៃប្រជាជនវៀតណាម
វេជ្ជបណ្ឌិត ង្វៀន ថៃហា (Nguyen Thai Ha) – “ដើមម្ជុលមាស” ខាងវិស័យចាក់ម្ជុលវិទ្យាសាស្រ្តព្យាបាលជំងឺ
លោកស្រី ង្វៀនធីថាញអាន (Nguyen Thi Thanh An) និងដំណើរកែលំអជីវភាពរបស់កសិករវៀតណាម
សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang)៖ អ្នកឯកទេសជួរមុខ ខាងវិស័យវះកាត់ឆ្លុះនៅវៀតណាម
ង្វៀន វ៉ាន់អាន (Nguyen Van An) និងដំណើរសាយតម្លៃសកម្ម នៃសៀវភៅសម្រាប់សហគមន៍
លោកស្រី វេជ្ជបណ្ឌិត ត្រឹនធីថាញ់ហៀន (Tran Thi Thanh Huyen) និងគម្រោងការស្រាវជ្រាវនានា ដើម្បីការស្តាប់សម្រាប់កុមារ
ចូវ ថាញត្វ័ន (Chau Thanh Toan) និងទឹកចិត្ត “លះបង់មិនគិតតបស្នង”
ង្វៀនធូ (Nguyen Thu)៖ វិចិត្រករមួយជីវិតដើម្បីគូរគំនូរសំពត់
លោកថៃតុន (Thai Ton) "ស្តេចចុងភៅអាស៊ី" និងនិស្ស័យជាមួយខេត្ត ភូអៀន (Phu Yen)
សហគ្រិន កាវសាវលឹក (Kao Sieu Luc) និងក្រុមហ៊ុនផលិតនំប៉័ងមានតែមួយគត់“ប្លែកៗ”នៅប្រទេសវៀតណាម
នារី ហាអាញភឿង (Ha Anh Phuong)៖ អ្នកគ្រូ ជនជាតិ មឿង (Muong) ម្នាក់ ស្ថិតក្នុងចំណោម "គ្រូបង្រៀនឆ្នើមទាំង ៥០ នៅទូទាំងពិភពលោក" ក្នុងឆ្នាំ ២០២០
អ្នកចំរៀងខាញ់លី (Khanh Ly)- អ្នកចម្រៀងវៀតណាមនៅឯបរទេសដ៏ល្បី ឈ្មោះម្នាក់
បណ្ឌិត ង្វៀន ធៀនតាវ (Nguyen Thien Tao) ជាអ្នកឯកទេសលំដាប់នៃការស្រាវជ្រាវអំពីសត្វពស់ ដែលមានពិសនៅវៀតណាម
អ្នកឯកទេសលោក វូ ង៉ុកថាញ (Vu Ngoc Thanh) ៖ ជាង២៥ឆ្នាំ តាមដានស្នាមជើង “រាជិនី” វានរសត្វ
សាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem)៖ វេជ្ជបណ្ឌិតជាមួយនឹង “ដៃមាស” ក្នុងការវះកាត់ផ្នែកពេទ្យកុមារ
សាស្រ្តាចារ្យ បណ្ឌិត លោកង្វៀន ធេហ័ង (Nguyen The Hoang)បង្កើតអព្ភូតហេតុនៃការវះកាត់ប្តូរដៃពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត
សាស្រ្តាចារ្យ សិល្បករ Piano តោន ថឹកទ្រិម (Ton That Triem)៖ នាំយកតន្រ្តីតភ្ជាប់ចំណងមិត្តភាពវៀតណាម និងមិត្តភក្តិអន្តរជាតិ
វីរបុរសពលកម្ម លោក ឡេ វ៉ាន់តាម (Le Van Tam) - អ្នកនាំយក "ផ្លែឈើផ្អែម" ទៅកាន់តំបន់ជនបទអំពៅស្ករ
ពាណិជ្ជករ ង្វៀន ហ្វ័រប៊ិញ (Nguyen Hoa Binh) និង ប្រព័ន្ធអេកូឡូស៊ី NextTech
Jessica Minh Anh ជាអ្នកបំផុសលើវេទិកាម៉ូដសម្លៀកបំពាក់ មិនអាចស្មានបាន
ជីវិតតូច ប៉ុន្តែអនុវត្តន៍បានក្តីសុបិនធំៗ
អ្នកចងស្ពានវប្បធម៌ និង អប់រំ រវាងវៀតណាម - ជប៉ុន
សិល្បការិនី ត្រឹនលីលី (Tran Li Li) - សិល្បការិនីម្នាក់ជក់ចិត្តនឹងការរាំនៃសហសម័យវៀតណាម
សុបិនគណិតវិទ្យារបស់បងស្រី ផាន ហាយឿង (Phan Ha Duong)