06/05/2016 15:27 GMT+7 Email Print Like 0

លោកសាស្ត្រាចារ្យរង បណ្ឌិតហូវ៉ាន់ជីន ឈានទៅដល់បណ្តាតំបន់មានដីអាក្រក់

បណ្តាស្នាដៃស្រាវជ្រាវអំពីទំនាក់ទំនងរវាងជាតិដី រុក្ខជាតិនិងប្រភពទឹកនៅតំបន់វាលទំនាបទន្លេគីវឡុងរបស់លោកសាស្ត្រាចារ្យរង បណ្ឌិតហូវ៉ាន់ជីននិងសហការីក្នុងរយៈ ពេល ៤០ ឆ្នាំ បានរួមចំណែកបង្កើតឡើងជង្រុកស្រូវធំបំផុតរបស់ប្រទេសវៀតណាមដូចនាសព្វថ្ងៃនេះ។

នា​ឆ្នាំ១៩៨៣ អ្នក​វិទ្យាសាស្ត្រ​ចំនួន​រាប់​សិប​នាក់ធ្វើ​ការនៅ​ទីក្រុង​ហូជីមិញ ដឹក​នាំ​ដោយ​​អ្នក​ស្រាវ​ជ្រាវ​ភូគព្ភសាស្ត្រ​ពីរនាក់គឺជា៖ លោក​ហូវ៉ាន់​ជីន​និង​លោក​ង្វៀន​ស៊ីញ​ហ៊ុយ​ធ្វើ​ការ​នៅ​វិទ្យាស្ថាន​ភូមសាស្ត្រ – ធនធានទីក្រុងហូជីមិញ​ ធ្វើដំណើរឆ្ពោះ​ទៅ​កាន់​​តំបន់​ដុង​ថាប​មឿយ ហើយ​បេ្តជ្ញាចិត្ត​ស្រាវ​ជ្រាវ​អំពី​បណ្តា​វិធានការដាំ​ស្រូវ​លើ​ដីជូរ “តំបន់​តែង​តែ​​មានទឹក​ជំនន់កើត​ឡើង​” ​នៅ​វាល​ទំនាប​ទន្លេគីវ​ឡុង។ ប្រការ​នេះ​ ដែល​​អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​នាក់​ក្នុង​និង​ក្រៅ​ប្រទេស​​បាន​សន្និដ្ឋាន​ថា​​ “មិន​អាច​ដាំ​ស្រូវ​នៅ​ទី​នេះបាន​ទេ”។​

លោក​ជីន​​រំលឹក​ឡើង​វិញថា ​មានថ្ងៃ ដែល​លោក​បាន​ឆ្លង​កាត់​បណ្តា​វាល​ស្មៅ​​ រហូត​ដល់​ពេល​យប់​ លោក​ត្រឡប់​ទៅ​ផ្ទះ​វិញ ឃើញ​ស្មៅប្រឡាក់នៅ​ខោអាវ ថែមទាំង​បន្លាមុត​ជើងទាំង​ពីរទៀត​ផង​។ អ្នក​ស្រាវ​ជ្រាវ​មួយ​ចំ​នួន​បាន​ប្រតិកម្ម​នឹង​ស្មៅដោយទ្រាំ​មិន​បាន ​ ហើយ​ត្រូវ​ការ​ត្រឡប់​ទៅ​វិញ។ នា​ពេល​នោះ ពាក្យ​សម្តី​​របស់​លោក​អនុប្រធាន​​គណៈរដ្ឋមន្ត្រី “រស់​នៅ​ជាមួយ​ទឹក​ជំនន់” និង​ “បញ្ជូន​ទឹក​ជំនន់​ចេញ​ទៅ​សមុទ្រ​ខាង​លិច” គឺ​ជា​កម្លាំង​ចលករ​​ ដើម្បី​លោក​និង​ក្រុម​ស្រាវជ្រាវបាន​បេ្តជ្ញាចិត្ត​អនុវត្តន៍​ដល់​ទី​បញ្ចប់។


រូបថត​លោក​សាស្ត្រាចារ្យ​រង​ បណ្ឌិត​ហូវ៉ាន់​ជីន វិទ្យាស្ថាន​ភូមសាស្ត្រធនធានទីក្រុងហូជីមិញ។ រូបថត៖ ថុង​ហាយ

លោកសាស្ត្រាចារ្យរង បណ្ឌិតហូវ៉ាន់ជីនស្រាវជ្រាវឯកសារ មុនពេលទៅកាន់តំបន់ជាក់ស្តែង។ រូបថត៖ ថុងហាយ

លោកសាស្ត្រាចារ្យរង បណ្ឌិតហូវ៉ាន់ជីនពិភាក្សាការងារជាមួយលោកអតីតនាយករដ្ឋមន្ត្រីវ៉វ៉ាន់គៀតនៅសន្និសិទមួយ។
រូបថត៖ ឯកសារ


លោកសាស្ត្រាចារ្យរង បណ្ឌិតហូវ៉ាន់ជីនស្រាវជ្រាវជាតិដីនៅស្រុកង៉ុកហៀន ខេត្តកាម៉ៅ។ រូបថត៖ ឯកសារ

លោកសាស្ត្រាចារ្យរង បណ្ឌិតហូវ៉ាន់ជីននៅពេលបំពេញការងារដោយជិះទូត canoនៅស្រុកង៉ុកហៀន ខេត្តកាម៉ៅ។ 
រូបថត៖ ឯកសារ


ក្រុមស្រាវជ្រាវរបស់លោកសាស្ត្រាចារ្យរង បណ្ឌិតហូវ៉ាន់ជីនចុះពិនិត្យជាតិដីនៅតំបន់ដុងថាបមឿយ។
  រូបថត៖ ឯកសារ


លោកសាស្ត្រាចារ្យរង បណ្ឌិតហូវ៉ាន់ជីន (ទីពីរ គិតពីខាងឆ្វេង) នៅពេលចុះពិនិត្យជាតិដីនៅចតុកោណឡុងស្វៀន។
រូបថត៖ ឯកសារ


ដីគំរូបានយកមក ដើម្បីស្រាវជ្រាវនិងទុកនៅវិទ្យាស្ថានភូមិសាស្ត្រទីក្រុងហូជីមិញ។ រូបថត៖ ឯកសារ

ផ្អែក​ទៅ​លើ​​ការ​វិភាគ​​ពី​ស្ថាន​ភាព​ជាក់​ស្តែង ក្រុម​ស្រាវជ្រាវ​បាន​​បូកសរុបស្នាដៃ​ស្រាវជ្រាវអំពីការ​ធ្វើ​អាជីវកម្ម​នៅ​តំបន់​ដុង​ថាប​មឿយ​ប្រកបដោយ​ជោគ​ជ័យ និង​បង្ហាញ​ឲ្យ​ប្រជាជន​នៅ​ទីនេះ​ដឹង​ថា តំបន់​ណា​ដាំ​ដំណាំអីបាន ចិញ្ចឹម​សត្វ​ប្រភេទអ្វីដែលសមស្រប​បំផុត។ ក្នុងនោះ​សំណើ​កសាង​ប្រព័ន្ធ​ព្រែក​បញ្ជូន​ទឹក​ជំនន់ បញ្ជូន​ទឹក​ចូល​វាល​ស្រែ​ ដើម្បី​លុប​បំបាត់​ជាតិ​ជូរ ដែលដើរ​តួនាទី​សំខាន់​ៗ​បំផុត​ក្នុង​ការ​ដាំដុះ។

ដោយ​រួម​ចំណែក​​សំខាន់​នេះ​បាន​រួម​វិភាគ​ទាន​ក្លាយ​តំបន់ដុង​ថាប​មឿយ ចាប់ពី​តំបន់ដី​ចោល​ទំនេរ​​ជា​ជង្រុក​ស្រូវ​ធំបំផុត​នៅទូទាំង​ប្រទេស និង​មានបរិមាណ​ផលស្រូវ​សរុប​ប្រមាណ ៣៥ ​លាន​តោន​ក្នុង​មួយ​ឆ្នាំ (តួលេខ​នាឆ្នាំ២០១៤)។ សម្លឹង​ឃើញ​​បណ្តា​ស្នាដៃ​វិទ្យាសាស្ត្រ​ត្រូវបាន​អនុវត្តន៍​យ៉ាង​សមស្រប​នឹង​​ស្ថានភាព​ជាក់​ស្តែង ដូច្នេះអ្នក​វិទ្យាសាស្ត្រ​ក៏​សប្បាយ​រីក​រាយដែរ។ លោកសាស្ត្រាចារ្យ​រង បណ្ឌិត ​ហូវ៉ាន់​ជីន​រំភើប​ចិត្ត៖ “ការ​ស្រាវជ្រាវ​របស់​យើង​ខ្ញុំ​​មាន​លក្ខណៈ​ជាក់​ស្តែង​​មិន​ត្រឹម​តែ​សមស្រប​នឹង​នៅ​​បច្ចុប្បន្ននេះតែ​ប៉ុណ្ណោះ ថែម​ទាំង​​បន្ទាប់​ពី​រយៈ ១០ ឬ ២០ ឆ្នាំមុន​នៅតែ​សមស្របផង”។

បន្ត​ភាព​ជោគ​ជ័យ​ខាង​លើ លោកសាស្ត្រាចារ្យ​រង បណ្ឌិត​ ហូវ៉ាន់​ជីនបន្ត​​អនុវត្តន៍​​ស្នាដៃ​ស្រាវ​ជ្រាវ ​“គ្រប់​គ្រង​ទឹក​ជំនន់​នៅ​តំបន់​ចតុកោណនិង​បញ្ជូន​ទឹក​ជំនន់​ចេញ​ទៅ​សមុទ្រ​ខាង​លិច”។ បន្ទាប់​ពី​ ៣ ឆ្នាំ​ អនុវត្តន៍​តាំង​ពី​ឆ្នាំ ១៩៩៧ –  ១៩៩៩ តំបន់​តែង​តែ​មាន​ទឹក​ជំនន់​នៃ​តំបន់​ចតុកោណ​ឡុង​ស្វៀន ​បាន​ក្លាយ​ទៅ​ជា​វាល​ស្រែ​ស្រស់​ស្អាត ​ប្រជាជន​រស់​នៅ​កាន់​តែ​ច្រើន​និង​ស្ថេរភាព។


​បន្ត​ឈាន​ទៅ​ដល់បណ្តា​តំបន់​ដី​អាក្រក់ លោកសាស្តា្រចារ្យរង បណ្ឌិត ​ហូវ៉ាន់​ជីន ​ក៏អនុវត្តន៍​នៅ​បណ្តា​តំបន់៖ ខេត្ត​កាម៉ៅ ខេត្តប៊ិញ​ថួន ខេត្ត​ក្វាង​ប៊ិញ ខេត្ត​ក្វាង​ទ្រី ខេត្ត​ថឿថៀន​ហ្វេ ហើយ​បណ្តា​ស្វា​ដៃ​នេះ​សុទ្ធតែ​ទទួល​លទ្ធផល​ជាក់ស្តែង​​នៅ​តំបន់​និមួយៗ​ក្នុងការ​​ដាក់ទឹស​ដៅ​ កសាង​និង​អភិវឌ្ឍន៍កសិកម្ម​ពិសេស./.


លោកសាស្ត្រាចារ្យរង បណ្ឌិត ហូវ៉ាន់​ជីន ​បាន​ប្រមូល​អ្នក​វិទ្យាសាស្ត្រាចារ្យរង​ជាច្រើន​នាក់ ដែល​ធ្វើ​ការ​នៅ​កន្លែង​ផ្សេងៗ ដូចជា៖ ង្វៀន​ស៊ីញ​ហ៊ុយ (វិទ្យាស្ថាន​ភូមិសាស្ត្រធនធាន) ង្វៀន​តឹន​ដាក (វិទ្យាស្ថានគ្រឿង​យន្តអនុ​វត្តន៍) កាវ​តឹត​ថួន (វិទ្យាស្ថាន​រៀបចំ​ធារាសាស្ត្រា​ខាង​ត្បូង) ង្វៀន​ឌីញ​ភឿក (អតីត​នាយក​ស្ថានីយឧតុនិយមនិង​ធនធាន​ទឹក​ខាង​ត្បូង) បង្កើតជា​ក្រុម​មួយ។ ពួក​គេ​​បាន​ទៅ​​តំបន់​ដុង​ថាប​មឿយ​ ហើយ​ទៅ​តំបន់​ចតុកោណ​ឡុង​ស្វៀនហូប​ជាមួយ​គ្នា ស្នាក់​ជាមួយ​គ្នា ស្រាវជ្រាវ​​ស្ថានភាព​ដី​ជាក់​ស្ត្រែងជាមួយ​គ្នា ដើម្បី​ទទួល​បាន​បណ្តា​លទ្ធផល​ស្រាវជ្រាវ​ព្រមៗគ្នា ​និងមានបញ្ជាក់​រួមគ្នា។


 
អត្ថបទ៖ សើនងា រូបថត៖ ថុងហាយនិង​ឯកសារ
បណ្តាអត្ថបទបានផ្សាយ