18/12/2015 14:47 GMT+7 Email Print Like 0

“លោកមេភូមិ” បណ្តុះពន្លកជូនបាល់ទាត់នារីវៀតណាម

ជាង២០ឆ្នាំកន្លង​ទៅ លោក​គ្រូ​យឿង​ខាក់​គេម អាយុ​៦៨​ឆ្នាំ ធ្វើ​ជា​គ្រូ​បង្ហាត់​បាល់​ទាត់​មិន​យក​ថ្លៃ​ឈ្នួល​ជូន​ក្រុម​បាល់​ទាត់​នារី​នៅក្នុង​ស្រុក ង៉ិម​ស្វៀន (ធឿងទីន - ហា​ណូយ)​។ តាំង​ពី​មេ​រៀន​ដំបូង​បង្អស់​ ក្រោម​ការ​ណែនាំ​រប​ស់​លោក​គ្រូគេម ជើង​ឯក​បាល់​ទាត់​មាន​សក្តានុពល​ជា​ច្រើន​បាន​បង្ហាញ​ខ្លួន ហើយ​ក្រោយ​មក បាន​ក្លាយជា​កីឡាករ​បាល់​ទាត់​ឆ្នើម ​របស់​ក្រុម​យុវតី​ហាណូយ និង​ក្រុម​បាល់​ទាត់​នារី​ជាតិ​ដូច​ជា៖ ង្វៀន​ធី​លី ង្វៀន​ថាញ​ហឿង ឌរ​ធូ​ត្រាង ផាម​ធូ​ត្រាង​ ផាម​ហាយ​អៀន​។ល។

ជាទាហានចេញពីជំរុំកងទ័ពត្រឡប់មកភូមិស្រុក​វិញ លោកគ្រូយឿងខាក់​គេម ធ្លាប់​ធ្វើ​អនុគណៈ​កម្ម​ការ​កីឡា​របស់​ឃុំ​ង៉ិម​ស្វៀន។ ក្នុងនោះឃុំមានគោល​គំនិតបើក​ទូលាយ​រង្វាន់កីឡា លោក​គ្រូបាន​ប្រគល់​ភារ​កិច្ច ជាអ្នក​រៀប​ចំ​និង​ត្រូវត្រិះរិះ​បង្កើត​ប្រភេទ​កីឡាណា​មួយ​ ដែល​មាន​អារម្មណ៍​រំភើប​ចូលចិត្ត​ព្រម​ទាំង​ស៊ីវិល័យ​ផង។ “ខ្ញុំ​បាន​គិត​ភ្លាម​ដល់​បាល់​ទាត់​នារី ជា​គំនិត​ដែល​ខ្ញុំ មាន​បំណង​ប៉ងប្រាថ្នា​ជាច្រើន​ឆ្នាំមក​ហើយ​” លោក​គេមរំលឹក​ឡើង​វិញ។ ដូច​នេះហើយ ឃុំក៏យល់ព្រមឲ្យ​លោកបង្កើត​ចេញជាពីរ​ក្រុម​បាល់​ទាត់ ដែល​មាន​ឈ្មោះ​ថាញ​ស្វឹន​និង​យុវវ័យ​ដើម្បី​បម្រើ​ឲ្យរង្វាន់​កីឡា​របស់​ឃុំ ដោយមានការ​ចូលរួមរបស់​យុវតី​ចំនួន៣០​នាក់ ដែល​មានអាយុ​ពី១៣​ដល់​២០ឆ្នាំ។


រៀងរាល់ថ្ងៃ ឲ្យតែដល់ម៉ោង២ ៣០នាទី រសៀល លោកគ្រូយឿងខាក់គេម ជិះកងចេញទៅទីលានបាល់ទាត់របស់ភូមិ ដើម្បីហ្វឺកហាត់បាល់ទាត់នារី របស់ភូមិ។

លោកតែងទៅដល់មុនគេហើយចងសំណាញ់រៀបបម្រុងគ្រឿងប្រើប្រាស់ ឧបករណ៍ហាត់ដោយដៃឯងឲ្យប្អូនៗ។ 

បញ្ជីព័ត៌មានរបស់សិស្សបានលោកកត់ត្រាយ៉ាងហ្មត់ចាត់។

“លោកគ្រូគេម” ផ្តាំផ្ញើប្អូនៗមុនពេលចូលម៉ោងហ្វឹកហាត់។

សិស្សានុសិស្សថ្មី ទើបចូលក្រុម នឹងបានលោកគ្រូគេម ហាត់ដោយឡែកបណ្តាមេរៀនហាត់ទាត់បាល់ទៅវិញទៅមកជាមូលដ្ឋាន។

ពេលប្អូនបានស្ទាត់សន្សឹមៗ ជាមួយគ្រាប់បាល់ លោកគ្រូគេមនឹងណែនាំបន្ថែមនូវជំនាញពិបាកៗទៀត។

ក្រោមការចលនានិងណែនាំរបស់លោកគ្រូគេម ក្រុមបាល់ទាត់នារីរបស់ស្រុកង្វិមស្វៀន ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍន៍ ហើយរួមចំណែកឲ្យហាណូយ ក៏ដូចជាក្រុមបាល់ទាត់ជាតិ ដែលមានកីឡាករឆ្នើមជាច្រើន។

កញ្ញានៅភូមិង៉ិមស្វៀន ចំណូលចិត្តជាមួយគ្រាប់បាល់មូលនិងទីលានបាល់ទាត់។

ភាពផ្សេងគ្នានឹងបាល់ទាត់បុរស លោកគ្រូគេមជានិច្ចយកចិត្តទុកដាក់ តាមដាន និងណែនាំយ៉ាងហ្មត់ចត់ រាល់ចំណុចតូចៗ ជំនាញឲ្យប្អូនៗ ដើម្បីប្អូនចៀសវាងការរងរបួសមិនគួរកើតឡើង។

ក្រោយមួយរយៈពេល តាមលោកគ្រូគេមរៀនបាល់ ជើងឯកបាល់ទាត់ តាផឿងធ្វី បានអនុវត្តយ៉ាងជំនាញការទាត់បាល់បញ្ចូលទី។

ក្នុងចំណោមសិស្សរបស់លោក លោកគ្រូគេមតែងយកចិត្តទុកដាក់ស្វែងរក អ្នកមានទេពកោសល្យខាងចាំទី ដើម្បីបណ្តុះបណ្តាលដោយឡែក។

ស្នាមញញឹម របស់លោកគ្រូគេមនិងសិស្សក្នុងក្រុមបាល់ទាត់នារីនូវស្រុកង៉ិមស្វៀន ក្រោយរាល់ម៉ោងហាត់។

អនុស្សាវរីយ៍អំពីថ្ងៃបង្កើតក្រុមបាល់ទាត់ លោកគ្រូគេមនឹកមិនដែលភ្លេច៖ “មុននេះ​២០ឆ្នាំ អ្នក​ស្រុក​ហូប​ក៏មិន​ឆ្អែត​ផង និយាយ​អ្វីដល់លេង​កីឡាបាល់​ទាត់។ ខ្ញុំត្រូវទៅដល់ផ្ទះប្អូនៗចលនា។ ភ្លៀងយូរ​ជ្រាយ​ដី ពីរឆ្នាំក្រោយ​មក ឃុំក៏​បាន​បង្កើតបានក្រុមបាល់​ទាត់​នារីពីរក្រុម។

តាំងពីនោះមក “លោកគ្រូគេម” ក្លាយជាគ្រូបង្ហាត់មិនមា​ន​ប្រាក់ឈ្នួល​មកដល់សព្វ​ថ្ងៃនេះ។ រូបភាពលោក​តាចាស់ ថ្ងាស់​ខ្ពស់ រូបរាងតូចល្មម សម្បុរស្រអែម និងសក់ស រៀងរាល់​ថ្ងៃនៅជា​មួយ​ក្មួយៗ​ស្រីក្នុង​ស្រុក ចេញ​ទៅកាន់​ទីលាន​ហាត់​បាល់ មិន​មានការប្លែក​អ្វី ចំពោះអ្នកស្រុក​ង៉ិម​សា។

ជិត២០​ឆ្នាំនេះ “លោកគ្រូគេម” បានហ្វឺកហាត់បា​នម​នុស្ស​ចំនួន​៣០០​នាក់ មាន​បណ្តា​គ្រួសារ​លោក​បង្រៀន​តាំង​ពីម្តាយ​ដល់​កូន។ លោកគ្រូគេមឲ្យយើងខ្ញុំមើល​បញ្ចីនិងរូបថតកីឡាករ ដែលលោក​ធ្លាប់បាន​បង្ហាត់​បង្រៀន ក្នុង​នោះ​មាន​កីឡាការិនី​កំពុង​មានឈ្មោះល្បី នៃក្រុម​បាល់ទាត់​យុវតីហាណូយ និងក្រុមបាល់ទាត់​នារីជាតិ​ដូច​ជា៖ ង្វៀន​ធីលី​ ង្វៀនថាញ​ហឿង ឌូរធូត្រាង ផាមធូត្រាង ផាមហាយ​អៀន។ល។៕

 

អត្តបទនិងរូបថត៖ ខាញឡុង
 


បណ្តាអត្ថបទបានផ្សាយ