19/08/2018 10:19 GMT+7 Email Print Like 0

លោកប្រធាន Ton Duc Thang - គំរូសីលធម៌ដ៏ត្រចះត្រចងនៃបដិវត្តន៍វៀតណាម


 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ញ្ជើញមានអត្ថបទសរសេរក្រោមចំណងជើងថា  “លោកប្រធាន Ton Duc Thang - ថ្នាក់ដឹកនាំគំរូ និងជាគំរូសីលធម៌ដ៏អស្ចារ្យរបស់បដិវត្តន៍វៀតណាម (រូបថត៖ TTXVN)

 ក្នុង​ឱកាស​រំលឹក​ខួបលើកទី ១៣០នៃទិវាកំណើតរប​ស់លោក​ប្រធាន Ton Duc Thang (20/8​/1888 - 20/8/2018) ប្រធាន​រដ្ឋវៀតណាមលោក Tran​ Dai Quang អញ្ជើញ​មាន​អត្ថបទ​សរ​សេរ​ក្រោមចំណងជើងថា  “​លោកប្រធាន Ton ​Duc​ Thang - ថ្នាក់ដឹកនាំគំរូ និង​ជាគំរូ​សីល​ធម៌​ដ៏​អស្ចារ្យ​របស់បដិវត្តន៍វៀតណាម។​
 
អត្ថបទនេះ​ បានគូសបញ្ជាក់អំពីព្រឹត្តការណ៍សំខា​ន់ៗក្នុងជីវិតនិងបុព្វហេតុរបស់លោក​ប្រធាន Ton Duc Thang ​តាំ​ងពី​កុមារភាពមករហូតដល់លោកក្លាយជា ប្រមុខរដ្ឋ។ អត្ថបទ នេះបញ្ជាក់ថា ពិធីរំ​លឹក​ខួប​គម្រប់​ខួប​ ១៣០​ឆ្នាំរបស់លោកប្រធាន​ Ton Duc Thang ជាឱកាសសម្តែងនូវ​ការដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​របស់​បក្ស​និង​រដ្ឋ វៀត​​​ណាម​ចំពោះលោក។ រួមជាមួយគ្នានោះគឺបំប៉ន់មោ​ទនៈភាព និងជំនឿជាក់​ ទៅលើ​ ការដឹក​នាំរបស់បក្ស​ រដ្ឋនិង​​កិច្ចការផ្លាស់ប្តូរថ្មី កសាង ​ការពារនិងអភិវឌ្ឍ​ន៍ ​របស់ ប្រទេសជាតិ​។
 
ក្នុងឱកាសនេះ នា​ព្រឹកថ្ងៃទី១៨ខែសីហា នៅទីក្រុងហូជីមិញបា​នប្រព្រឹត្តទៅសិក្ខា សាលា “លោកប្រធា​ន Ton Duc​ Thang ជាមួយវណ្ណៈកម្មករ​និងសហជីពវៀ​ត​ណាម​”។ អញ្ជើញថ្លែងមតិនៅសិ​ក្ខាសាលានេះ សាស្ត្រាចារ្យ​ បណ្ឌិត​ Hoang Chi Bao ជាអតីតសមាជិកក្រុមប្រឹក្សា​ទ្រឹស្តីមជ្ឈឹមបានឲ្យដឹងថា៖
​ 
“លោក​ប្រធាន Ton Duc Thang ជាថ្នាក់ដឹកនាំចល​នាកម្មករ Ba Son ហើយ លោក ក៏ជាកុ​ម្មុយនិស្ត​មួយ​រួបបា​ន​តស៊ូ​ប្រយុទ្ធក្នុង​ពន្ធនាគារ Con Dao ។  លោកក៏ ជា យុ​ទ្ធជនកុម្មុយនិស្តមួយរូប ​ដែល​អនុវត្តន៍​ល្អនូវ​ការណែនាំ​របស់​បក្ស រ​បស់លោក ប្រធានហូជីមិញ អំពីការអនុ​វត្តច្បាប់ អនុវត្តន៍គោលនយោបាយ​ប្រជាធិតេយ្យក្នុង ​បក្ស។​ល។ ប្រការ​ទាំងអស់នេះគឺនិយាយមិនចេះចប់​មិនចេះហើយឡ់យ”។
​ 
ជីវិតបដិវត្តន៍របស់លោកប្រធាន Ton Duc Thang បានបន្សល់ទុកឲ្យជំនាន់ក្រោយ នូវ​មេរៀន​ជាច្រើន​ស្តីពី​ការលះបង់​ ខិតខំប្រឹងប្រែងដើម្បីឧត្តមគតិរបស់ប​ក្ស ពលីកម្មអស់​មួយ​ជីវិត​ដើម្បី​បុព្វហេតុ​រំដោះ​ប្រទេស​ជាតិ​និង​ ឯកភាពមាតុភូមិដើម្បី សេរីភា​ព សុភមង្គលរបស់ប្រ​ជាជន៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ