21/05/2018 09:26 GMT+7 Email Print Like 0

លោកប្រធានហូជីមិញរស់នៅជារៀងរហូតក្នុងបេះដូងរបស់ប្រជាជនវៀតណាម


 លោក Le Quoc Phong លេខាទី១មជ្ឈឹមសម្ព័ន្ធយុវជនបានបំពាក់អាំងស៊ីន យុវជនលេចធ្លោធ្វើតាម​ពាក្យទូន្មានរបស់លោកប្រធានហូជីមិញ 

ក្នុងឱកាសរំលឹកខួបលើកទី១២៨​ នៃទិវាកំណើតរបស់លោ​កប្រធានហូជីមិញ  (ថ្ងៃទី១៩ ខែឧ​សភា ​ឆ្នាំ១៨៩០ - ថ្ងៃទី​១៩ ​ខែឧសភា ឆ្នាំ​២០១៨) នោះ នាព្រឹកថ្ងៃទី២​០ ខែឧសភា ឆ្នាំ​២០១​៨ នៅ​ទីក្រុង​ហូ​ជីមិញ​ មជ្ឈឹម​សម្ព័ន្ធ​យុវជន​​កុម្មុយ​និស្តហូជីមិញ បានរៀបចំពិធីលើក​សរសើរ យុវជនលេចធ្លោទូទាំង​​ប្រទេសដែលប្រតិ​បត្តិការ​ពាក្យ​ទូន្មាន​របស់​លោក​ប្រធា​ន​ហូជីមិញ។
 
ប្រធានគណៈកម្មាធិការឃោសនា​និងអប់រំមជ្ឈឹម លោក​ Vo Van Thuong បា​នលើក​សរសើរ​និង​ទទួល​ស្គាល់​រាល់​ការរួម​វិភាគ​ទាន​ដ៏ធំ ធេងរបស់យុវជនទូទាំ​ងប្រទេស ចំពោះចលនាសិក្សានិង​ធ្វើតាមសតិអារ​ម្មណ៍ សីលធម៌​និង​​រចនាបទ​​របស់លោក​ប្រធានហូជីមិញ​​ នា​ពេលកន្លងទៅលើគ្រ​ប់វិស័យ។ ស្តីពីទិសដៅនាពេ​លខាង​មុខ លោក​ Vo Van Thuong បានឲ្យដឹងថា៖​ “បន្តអនុវត្តចលនាសិក្សានិ​ងធ្វើតាមសតិអារម្មណ៍ សី​លធម៌ រចនា​បទ​លោក​​​ប្រធានហូជីមិញ​ ដោយផ្សាភ្ជាប់ជាមួ​យការផ្លាស់ប្តូរថ្មី ​ដើម្បីលើក​កម្ពស់​ប្រសិទ្ធិភាព​នៃកិច្ច​ការ​អប់រំ​សតិ​អារម្មណ៍​​​បដិវត្តន៍ សីលធម៌ ផ្នត់រស់នៅខាងវប្បធម៌​សម្រាប់យុវជនជំទង់និង ​កុមារ​។ ត្រូវលើក​កម្ពស់កម្លាំង​​តស៊ូ​​ឲ្យ​មជ្ឈដ្ឋានវ័យក្មេង ចំពោះ​មុខសភាពការអវិជ្ជមានក្នុងស​ង្គម និងការបំផ្លាញ់កា​រពិត របស់​កម្លាំ​ង​អមិត្ត ដើម្បី​យុវជនជំទង់និ​ងកុមារ​ មានការយល់ដឹងត្រឹមត្រូវជាង ចំ​ពោះបញ្ហានយោបាយសង្គម​​ផងដែ​រ”។

ក្នុងឱកាស​នេះដែរ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២០១៨ រដ្ឋអំណាចនិងប្រ​ជាជនស្រុកកោះ Hoang ​Sa ខេត្ត Khan​h Hoa ក៏​បានរៀបចំ​ពិធីអុជធូប​រំលឹកវិញ្ញាណ​ក្ខ័ន្ធ​លោកប្រធានហូ​ជីមិញ។ តំណាង​​ទាំងអស់ បានអះ​អាងនូវការ ​ប្តេជ្ញាចិត្ត​ ការពាររឹងមាំ​អធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋរ​បស់មាតុ ប្រ​ទេសនិង​រួម​ចំណែក​ស្ថាបនា​ប្រទេស​ជាតិ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ