07/05/2021 14:14 GMT+7 Email Print Like 0

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយស្រុក Cu Chi និងស្រុក Hoc Mon

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ។ (រូបថត៖ VNA)
 

នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ លោកប្រធានរដ្ឋ Nguyen Xuan Phuc និងបណ្ដាបេក្ខជនសមាជិករដ្ឋសភានីតិកាលទី១៥ មណ្ឌលបោះឆ្នោតលេខ១០ ស្រុក Cu Chi និងស្រុក Hoc Mon បានអញ្ជើញចូលរួមកិច្ចប្រជុំរាយការណ៍ពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ការពារជាតិនិងសន្តិសុខនៃស្រុក Cu Chi និង Hoc Mon។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានកោតសរសើរភាពច្នៃប្រឌិតរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតទីក្រុងហូជីមិញ ក្នុងការរៀបចំកិច្ចប្រជុំជូនដំណឹងពីស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ច ដែលជួយឲ្យបេក្ខជនក្ដាប់ជាប់បាននូវស្ថានភាពជាក់ស្ដែងនៅមូលដ្ឋានដែលគេឈរឈ្មោះបោះឆ្នោត។ តាមរយៈជំនួបធ្វើការដ៏មានអត្ថន័យជាក់ស្ដែងនេះ បេក្ខជនសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់នៅស្រុកទាំងពីរ នឹងធ្វើឲ្យសុក្រិតនូវកម្មវិធីសកម្មភាពតាមស្ថានភាពជាក់ស្ដែងនិងតម្រូវការរបស់ប្រជាជន ចូលរួមចំណែកនាំតំបន់ដីវីរភាពនេះអភិវឌ្ឍន៍យ៉ាងលឿនជាងទៀត។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យអាជ្ញាធរនិងប្រជាជនស្រុក Cu Chi និង Hoc Mon សិក្សាស្រាវជ្រាវគំរូកសិកម្មដោយអនុវត្តបច្ចេកវិទ្យាខ្ពស់ កសិកម្មសរីរាង្គ កសិកម្មឌីជីថល ជាដើម ដើម្បីធ្វើអាជីវកម្មនូវសក្ដានុពលដីធ្លីឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

លោកប្រធានរដ្ឋក៏បានក្រើនរំលឹកស្រុក Cu Chi និងស្រុក Hoc Mon ចាំបាច់ត្រូវបន្តអនុវត្តន៍យ៉ាងល្អនូវការងារជួយទំនុកបម្រុងគ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍ ថែទាំជនមានស្ថានភាពរស់នៅលំបាក ជនងាយរងគ្រោះក្នុងសង្គម ព្រមទាំងរក្សាសន្តិសុខការពារជាតិ សណ្ដាប់ធ្នាប់សង្គម និងធ្វើឲ្យបានល្អការងារបង្ការប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ ១៩ ដើម្បីការពារសុខភាពរបស់ប្រជាជនផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ