02/03/2015 09:16 GMT+7 Email Print Like 0

លោកប្រធានរដ្ឋ៖ ទឹកចិត្តរបស់ប្រជាជនគឺជារតនជាតិ ប្រទេសជាតិ ជនជាតិគឺខ្ពង់ខ្ពស់បំផុត*

ឆ្លៀតឱកាសសួស្តីឆ្នាំថ្មី ២០១៥ សមមិត្តទ្រឿងតឹនសាង សមាជិកនៃការិយាល័យ​នយោ​បាយ​ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មានអត្ថបទមួយ៖ "ទទួល​យក​ឱកាស ពង្រឹងកម្លាំងរបស់ប្រជាជនទាំងមូល ការពារផលប្រយោជន៍របស់ប្រទេស ជាតិ​ នាំប្រទេសបន្តឈានទៅមុខ"។ សែតរូបភាពវៀតណាមសូមឧទ្ទេសនាមអត្ថបទនេះ ជូន​មិត្តអ្នកអានក្នុងនិងក្រៅប្រទេសទាំងឡាយ។

 សមមិត្ត​ទ្រឿង​តឹន​សាង សមាជិកនៃការិយាល័យនយោបាយ និងជា​ប្រធាន​រដ្ឋ​នៃសាធាររដ្ឋ​សង្គម​វៀតណាម។ រូប​ថត៖ ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀតណាម
 
" រួម​ជាមួយ​មនុស្ស​ជាតិ​​ យើង​សូម​លា​​ឆ្នាំ២០១៤ ឆ្នាំ​មមី។ ចំពោះ​យើង ​ឆ្នាំ២០១៤​ គឺជា​ឆ្នាំ​មួយ ដែលមាន​មិនដឹងជា​​ប៉ុន្មាន​ភាព​តានតឹង ខ្យល់​ព្យុះ និង​ការ​លំបាក​លំបិន ការសាកល្បង​ ប៉ុន្តែ​យើង​បាន​ឆ្លង​កាត់​ទាំង​អស់​​​ហើយ។ ទោះបី​ពិនិត្យ​ឡើង​វិញ យើងនៅតែមាន​ភាព​កក់​ក្តៅ​ត្រជាក់ ការ​ព្រួយ​ ក្តី​សប្បាយ​ចំរុះ​គ្នា នៅ​តែ​មាន​​​ច្រើនប្រការ​​កំពុង​ខ្វល់​ខ្វាយក្នុង​ដួង​ចិត្ត​ដែល​គ្មាន​អ្នក​ណា​មិនមើល​ឃើញ​ទេ ហើយ​កំពុង​រួម​គ្នា​ប្តេជ្ញាចិត្ត ខិត​ខំ​ប្រឹង​ប្រែង​ជំនះ កែលំអ។ នៅ ពេល​​និទាឃ​រដូវ​​ ឆ្នាំថ្មី ២០១៥ ​កំពុង​ឈាន​មក​​ឆាប់ៗនេះ ជនជាតិ​​វៀត​ណាម​​យើងទាំង​ឡាយ​​សប្បាយ​រីករាយ មាន​កម្លាំង​ថ្មីបន្ថែម​ ការ​ប្តេជ្ញា​ចិត្ត​ថ្មី បន្ត​ខិតខំ​ប្រឹង​ប្រែង​ដោយ​បណ្តា​ការ​​​ជោគ​ជ័យ​​ក្នុងឆ្នាំ​នូវ​ព្រឹត្តិការណ៍​ធំៗ៖ ៨៥ និទាឃរដូវ​នៃថ្ងៃ​បង្កើតបក្ស​, ៧០សរទៈរដូវ​បដិវត្ត និង​បុណ្យ​ជាតិ​​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម, ៤០ឆ្នាំ ​ថ្ងៃរំដោះ​ភាគ​ខាងត្បូង​ និង​​បង្រួប​បង្រួម​​ទឹកដី, ១២៥ ឆ្នាំ​ ថ្ងៃ​កំណើត​របស់​លោក​​ប្រធាន​ហូជីមិញ​ជា​ទីគោរព ៣០ ឆ្នាំ​ប្រទេស​ផ្លាស់​ប្តូរ​ថ្មី​លើ​ផ្លូវ​សង្គមនិយម ឈាន​ទៅ​ដល់​​មហាសន្និបាត​ ១២​ របស់​បក្ស ...​ ចំពោះ​ចក្ខុវិស័យ​ថ្មី បេសកកម្ម​ថ្មី សមត្ថភាព​ថ្មី របៀប​ធ្វើ​សកម្មភាព​ថ្មី​និងការ​ជឿ​ជាក់​លើ​បណ្តា​ការ​ជោគជ័យ​ថ្មី។

នៅ​ពេលនិទាឃ​រដូវ​ថ្មីមក​ដល់ ​ពិនិត្យ​ឡើង​កំណាត់ផ្លូ​វ​​ដែល​បាន​​​ឆ្លង​កាត់ហើយ យើង​​​ត្រូវ​ត្រួត ពិនិត្យ​ខ្លួនឯង​ឡើង​​វិញ គិត​អំពី​ស្ថាន​ភាពថ្មី បើក​ទំលំទូលាយ​ចក្ខុវិស័យ រៀប​ចំ​អានីតវត្ថុ បន្ត​ម្ចាស់​ការ​និង​ប្តូរ​ផ្តាច់​ឈាន​ទៅ​ដល់។

អភិវឌ្ឍ​សេ្ថរភាព​ - ការ​ជ្រើស​រើស​​មាន​លក្ខណៈ​ជាយុទ្ធសាស្ត្រ

យើង​កំពុង​រស់ក្នុង​​សករាជសកល​ភាវូបនីយកម្ម​ រួម​មាន​ភាព​ស្មុគស្មាញ​នៃ ឱកាស ​និង​ហានិភ័យ​ កា​លានុ​វត្ត​ភាព​​និង​​​ការ​ប្រឈម​ឆ្លាស់​​គ្នា ផ្លាស់​ប្តូរ​មិន​អាច​ប៉ាន់​ស្មាន​ជា​មុន ឬគឺកា​រ​ថយ​ចុះ​​ មាន​ន័យ​ថា​ត្រូវបាន​ចោល​ដាច់​ ឬ​​ឈាន​ទៅ​មុខ​ ឈរឡើងដើម្បី​​ចូល​រួម​ទាន់ស្ថាន ភាព ធ្វើ​​ម្ចាស់ការ​វាស​នា​រសប់​ខ្លួន ប្រសិន​ជា​ឈប់​គឺ​ជា​​ការថយ​ចុះ។ តែ​បើ​ថយ​​ចុះ​ ​ជាពិសេស​គឺ​​សេដ្ឋកិច្ច នេះគឺ​ហានិភ័យ​ ដែល២០​ឆ្នាំមុន នា​ខែមករាឆ្នាំ​១៩៩៤ បក្ស​​បាន​ព្រមាន​និង​រហូត​ក្នុង​រយៈ​​ពេល​​ពីរទសវ​ត្សន៍ ​ជនជាតិ​ទាំង​មូល​បាន​ខិតខំប្រឹង​ប្រែង​​ឥតឈប់​ឈរ​ដើម្បី​​ឆ្លង​កាត់។
 
ហេតុ​នេះ ជាង​ពេល​ណា​ទាំងអស់ ផ្លូវ​តែមួយ​គត់ដែល​ត្រឹមត្រូវគឺយើង​ត្រូវឈរឡើង​ នាំ​ប្រទេស​ជាតិ​​អភិវឌ្ឍ​ស្ថេរភាព នៅ​ពេល​​ដែល​ចង្វាក់​ជើងមនុស្ស​ជាតិ​មិន​រង់​ចាំ​អ្នកណាទេ ការ​ប្រកួត​ប្រជែង​ទាំង​សកល​ តែង​តែ​បង្កប់​​ហានិភ័យ​ “​បាត់ ឬ នៅ ” គ្មាន​ប្រទេសណា ជនជាតិ​ណា​បាន​​លើក​លែងទេ​ ធ្វើ​ឲ្យ​​ទំនាក់​ទំនងកម្លាំង​រវាង​​បណ្តា​ប្រទេស​ បណ្តា​តំបន់​លើ​ពិភព​លោក​តែងតែ​ផ្លាស់​ប្តូរ​ជា​ប្រចាំ។ ​ការថយ​ចុះ គឺត្រូវ​សកល​ភាវូប​នីយក​ម្ម​​ឆ្លង​កាត់ ពន្លិច ប្រាកដ ជាមិន​អាច​ជៀស​បាន​​ការ​ចំណុះ​គេ​ ក្លាយ​ជា​ “ទីធ្លា​ខាង​ក្រោយ” ​របស់​អ្នក​ដ​ទៃ​នឹង​មិន​អាច​កែលំអ លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​បាន។ ​“មាន​ស្បៀង​អាហារ​រក្សា​ទុក កង​ទ័ព​​ខ្លាំង​​ក្លា” បើសិន​ជា​ថយ​ចុះ​ ពិបាក​​ការពារ​ឯករាជ្យ អធិបតេយ្យភាព​របស់​ប្រទេសជាតិ ពិបាក​​រក​ទីតាំង​សម​ស្រប​​លើ​ឆាក​អន្តរជាតិ កុំ​និយាយ​ដល់កៀកស្មា​ជាមួយ​បណ្តា​មហាប្រទេស​នៅ​ទ្វីប​ទាំង​៤។

 អភិវឌ្ឍ​ន៍ស្ថេរភាព កាត់បន្ថយ​គម្លាត​អំពីកំរិត​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាមួយ​បណ្តា​​ប្រទេស​ជឿន​លឿន​​ក្នុង​តំបន់​និង​លើ​ពិភពលោក ដោយ​ទិសដៅ​ប្រជាជន​​សម្បូរ​ណ៍​រុង​រឿង ​ប្រទេស​ជាតិ​​ខ្លាំង​មាំ​មួន​គឺ​​ជា​ភារៈកិច្ចមិន​អាច​​ប្រកែក​​បាន បេសកកម្ម​​ដ៏ពិសិដ្ឋ គឺ​​ជាកិត្តិយស​របស់​យើង ម្នាក់ៗ “កូន​ឡាក​ ចៅ​ហុង”​ សព្វថ្ងៃនេះ។ ហេតុ​នេះ​ ក្នុង​ឆ្នាំ​២០១៥ និង​បណ្តា​ឆ្នាំ​ខាង​មុខ​ ដោយសមត្ថភាព បញ្ញា សក្តានុពល​នៃប្រទេស​ជាតិ​និង​ប្រជាជន​​​វៀត​ណាម​ យើង​ត្រូវ​ប្រមូ​ល​ដោះ​ស្រាយ​បណ្តា​ឧបស័គ្គ​ ​ការរាំង​ស្ទះ​ ជំនះ​បណ្តា​​កំហិត ភាព​អន់​ខ្សោយ​ ឆាប់​​រហ័សនាំ​វិស័យ​​សេដ្ឋកិច្ច​​ប្រទេស​ចេញ​ផុត​ពី​ស្ថានភាពធ្លាក់​ចុះ​​ ដែលបាន​អូស​បន្លាយ​ក្នុង​រយៈ​ប៉ុន្មាន​​ឆ្នាំ​នេះ ស្តារ​​​ឡើង​វិញ​​​កំ​ណើន​សេដ្ឋកិច្ច បន្ត​ជំរុញ​​បុព្វហេតុ​ផ្លាស់​ប្តូរ​ថ្មី​ ឧស្សាហូបនីយកម្ម​ ទំនើប​ភាវូប​នីយ​កម្ម ធ្វើ​សមាហរណកម្ម​អន្តរជាតិ​​ពោរពេញ​ ដោយ​ការ​ច្នៃប្រឌិត​និង​ប្រសិទ្ធភាព សម្រេច​ភារកិច្ច​ផ្លាស់​ប្តូរ​ទម្រង់​​រូប​ភាព​​​​​កំណើន​ ដើម្បី​បង្កើត​​គុណភាព​ថ្មី កំរិត​ថ្មី​ ​ខ្ពស់​ជាង​ សំរាប់វិស័យ​សេដ្ឋ​កិច្ច​នៃ​ប្រទេស​​ជាតិ ស្មើ​នឹង​​បណ្តា​ប្រទេស​ជឿន​លឿន​ក្នុង​តំបន់។ អភិវឌ្ឍ​ស្ថេរភាព​គឺ​ជា​ជំរើស​មាន​លក្ខណៈ​ជាយុទ្ធសាស្ត្រ​របស់​ប្រទេស​​ជាតិយើង​​នា​បច្ចុប្បន្ននេះ។ អភិវឌ្ឍន៍​គឺ​ជា​បន្ទាត់​វាស់​សមត្ថភាព​ បញ្ញាវៀតណាម  ​ក្នុង​ការ​ប្រកួត​ប្រជែង​​​​ទូ​ទាំង​​ពិភពលោក ដើម្បី​គោលដៅអភិវឌ្ឍន៍​​ប្រទេសជាតិ។  អភិវឌ្ឍន៍​​នឹង​សម្រេច​រូប​ភាព​​អនាគត​របស់​​​​​​ប្រទេស​​យើង​ នឹង​កំណត់​តួនាទី ​ទីតាំង​របស់​វៀតណាម​លើ​ពិភព​លោក​​ ក្នុង​បណ្តា​ទសវត្សន៍​ខាង​មុខនេះ។

ការពារ​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ ជន​ជាតិ​គឺជា​គោល​ដៅ​ខ្ពង់​ខ្ពស់​បំផុត

ឆ្លង​កាត់​រាប់​ម៉ឺន​ឆ្នាំ​ បុព្វ​បុរសរបស់​យើង ទោះ​បី​​ចំពោះ​មុខ​អ្នក​ណា​ក៏ដោយ ទោះ​បីក្នុង​​ឧប្បត្តិហេតុ​ណា​ក៏​ដោយ​​​ ពេល​ណា​ក៏ប្តេជ្ញា​យក​ផលប្រយោជន៍​នៃប្រទេសជាតិ ជនជាតិ ​ធ្វើ​ជា​គោលដៅ​​កំពូល​ក្នុង​គ្រប់​សកម្ម​ភាព​​​​​រ​បស់​ខ្លួន ដូច្នេះ​​ទើប​បង្កើត​​បាន​បុព្វហេតុ​រឹង​មាំ​ទុក​ឲ្យ​កូន​ចៅ​​សព្វថ្ងៃនេះ។ ប្រវត្តិសាស្ត្រ​ធ្លាប់​ឲ្យ​ឃើញ​ថា៖ ធ្វើ​​ផ្ទុយ​នឹង​នេះ ​គឺ​ទទួល​យក​គ្រោះ កាចឲ្យ​ខ្លួន​​មិន​បាត់​បង់​ប្រទេស​ ក៏ក្លាយ​ជា​ទាសករ​គឺ​រុញ​ប្រទេសជាតិ រុញ​​ប្រជាជន​​​ចូល​ក្នុង​ស្ថាន​ភាព​លំបាក​វេទនា យ៉ាប់យ៉ឺន។

ក្នុងសម័យ​កាល​នេះ នៅកណ្តាល​សមុទ្រដ៏ធំល្វឹងល្វើយ​នៃសកលភាវូបនីយ​កម្ម ការ​​ប្រកួត​​ប្រជែង​​ស្លាប់​រស់ សច្ច​ធម៌៖ “គ្មាន​អី្វ ​មាន​តំលៃ​ជាង​ឯករាជ្យ សេរីភាព” ជាង​ពេលណា​ទាំងអស់ សច្ចធម៌នេះកាន់​តែ​បំ​ភ្លឺ​។ ប្រទេស​​​​ជាតិយើង​ធ្វើ​សមាហរណកម្ម​ជាមួយ​ពិភព​លោក ជាមួយ​មិត្តភ័ក្តិ​នៅ​ទ្វីប​ទាំង​ប្រាំ សមុទ្រ​ទាំង​បួន គឺ​ដើម្បី​​​ស្វះស្វែង​រៀន​សូត្រ ទទួលយក​​ទេព​កោសល្យ​របស់​មនុស្ស​ជាតិ​ របស់​សម័យ​កាល ធ្វើ​ឲ្យសម្បូរ​រុងរឿង​បន្ថែម​​​វិស័យ​វប្បធម៌​ ដែលពោរពេញ​ដោយ​អត្តសញ្ញាណ​​​​ជនជាតិ​វៀតណាម ដើម្បី​ឆ្លៀតយក​កម្លាំងខាង​ក្រៅ បំ​​​ផុសកម្លាំង​ខាង​ក្នុង ប្រែក្លាយ​កម្លាំងខាង​ក្រៅទៅជាកម្លាំង​ខាង​ក្នុង កសាង​ប្រទេសជាតិ​យើង​ខ្លាំង​ក្លា សម្បូរណ៍​​​ ​រុង​រឿង កៀក​ស្មា​ជាមួយ​បណ្តា​មហា​ប្រទេសនៅ​​លើទ្វីប​ទាំង​ប្រាំ ប្រជាជន​មាន​ជីវភាពសុខដុម រម​នា​​  សេរីភាព សុភមង្គល ប្តេជ្ញាមិន​ភ្លេចខ្លួន មិនឆ្លាក់​ចូល​ការឱន​ថយ ការ​ចំណុះ​គេ​ជា​ដាច់​ខាត។​

ទឹក​ដី​រាប់​ពាន់​ឆ្នាំ​​​ដែលបុព្វបុរស​យើង​​ប្រគល់​បន្តឲ្យ ជំនាន់​កូន​ចៅ​សព្វ​ថ្ងៃនេះ ​និង​ជំ​នាន់ ក្រោយៗ​​ទៀត ​មាន​​​កាតព្វកិច្ច​​និង​ភារកិច្ច​ទទួល​ខុស​ត្រូវ​ដ៏ពិសិដ្ឋ គឺ​ត្រូវ​​រក្សា​ទុក ប្តេជ្ញា​​មិន​​​​​ឲ្យ បាត់​បង់បន្តិច​ណាឡើយ។​

ជន​ជាតិ​យើង​​រាប់​ពាន់​ឆ្នាំ​បន្តគ្នា​កសាង​ជាតិ ​​រក្សា​ការពារជាតិ បាន​ឆ្លង​កាត់​រាប់​រយ​​ការ​​ក្រោក​ឡើង​ធ្វើបដិវត្ត ត ស៊ូ​ប្រឆាំង​នឹង​​ការ​ឈ្លាន​ពាន​ ​គ្រប់​ទ្រង់​ទ្រាយ​ ​ប្រកបដោយ​​ការ​​ពលី​​​សាច់​ឈាមរាប់​មិនអស់ ក្នុង​​​​​បណ្តា​​នាទី​គ្រោះ​​ថ្នាក់ បាន​លើក​​កម្ពស់​ឆន្ទៈ “ទោះបី​ត្រូវបាច​ទឹកឲ្យ​រីង​​សមុទ្រ​ខាង​កើត” “ទោះ​បី​ត្រូវ​ដុត​ឆេះ​​អស់​ជូរ​ភ្នំ​ទ្រឿង​​​​​សើន” ក៏​បេ្តជ្ញា​ដណ្តើម​យក​​​វិញ​ និង​រក្សា​ទុក​យ៉ាង​រឹង​មាំ​ឯករាជ្យ​ អធិបតេយ្យភាព​ បូរណភាពដែនដី​របស់​​​​មាតុ​ភូមិ។ សព្វថ្ងៃនេះ ប្រជាជន​ជាង​ ៩០ លាន​​នាក់ ​សច្ចា​ធ្វើ​​អស់​កម្លាំង​កាយ​ចិត្ត សច្ចា​យកស្មារតី​និង​កម្លាំង​​​ទាំង​មូល ​អាយុជីវិត​និង​ទ្រព្យ​សម្បត្តិ​ទាំង​មូល ត្រៀម​ស្រាប់​​​បូជា​​ដល់ដំណក់​ឈាម​ចុង​ក្រោយ​ដើម្បី​ប្រការ​​​ដ៏ពិសិដ្ឋទាំងនេះ ដែលមិន​អាច​កាត់​​​ថ្លែ​បាននេះ ។

ផលប្រយោជន៍​ជាតិ - ជនជាតិ​របស់​យើង​ ជាក់ស្តែង​គឺ​៖ ឯករាជ្យ អធិបតេយ្យភាព ឯកភាព​​បូរណភាព​​ទឹក​ដី​ដ៏​​​ពិសិដ្ឋ​​របស់​មាតុភូមិ របប​សង្គមនិយម ភាព​សម្បូររុង​រឿង​របស់​ប្រទេស សុខដុមរមនា​ សេរីភាព សុភមង្គល​របស់​​ប្រជាជន។

នេះគឺជា​គោលដៅ​ដែល​យើង​ត្រៀមស្រាប់​​ឆ្លង​កាត់ឧបស័គ្គ ​​បេ្តជ្ញា​ខិតខំប្រឹង​ប្រែង​អនុវត្តន៍​ឲ្យ​​ទាល់តែបាន ក៏​គឺ​ជា​​មូលដ្ឋាន​ដើម្បីយើងបែងចែក​បណ្តា​ការងារ​​ដែល​ត្រូវតែ​ធ្វើ និង​បណ្តា​ការងារ​ដែលត្រូវ​​ជៀស​​វៀង ​ដូច​​​ប្រសាសន៍​​របស់​លោកប្រធាន​ហូជីមិញ​បានទូន្មាន៖ អ្វី​ដែល មាន​ផលប្រយោជន៍​សំរាប់​ប្រជាជន សំរាប់​ប្រទេស​​ជាតិ​ ត្រូវ​​បាន​ខិតខំ​ធ្វើ អ្វី​ដែលបំផ្លាញដល់​ប្រជាជន ដល់​ប្រទេសជាតិ​ ត្រូវ​ខិតខំ​ជៀស​វៀង​ឲ្យឆ្ងាយ នេះ​​គឺ​ស្តង់ដា​រដើម្បី​យើង​ដឹង​​អ្នក​ណា​​ជា​មិត្តភ័ក្តិ អ្នកណាជាសត្រូវ អ្នកណាជាដៃគូ អ្នក​ណា​ជាមុខ​សញ្ញា​ក្នុង​វិ​ស័យ​​​និមួយៗ ក្នុង​ករណី​ ក្នុង​ស្ថានភាព​ជាក់ស្តែង​និមួយៗ បណ្តា​ទស្សន​របស់​បក្សយើង​៖ អ្នកណា​គោរព​ឯករាជ្យ​ អធិបតេយ្យភាព បង្កើត​ចំណង​ទំនាក់ទំនង​មិត្តភាព និង​បើក​ទូលាយ​ទំនាក់ទំនង​មិត្តភាព កិច្ច​សហ​ប្រតិបត្តិការ​​​សមភាព ​មានផល​​ប្រយោជន៍​រួម​គ្នា​ជាមួយ​វៀត​ណាម​ សុទ្ធតែ​ជា​ដៃគូ​របស់​យើង កម្លាំង​ណា​មាន​ឧបាយកល សកម្មភាព​ប្រឆាំង​នឹង​ទិសដៅ​របស់​ប្រទេស​យើង​​ក្នុង​បុព្វ ហេតុ​កសាង​និង​ការពារមាតុភូមិ ​គឺ​សុទ្ធ​​តែ​មុខសញ្ញា​តស៊ូប្រឆាំង​។ ធ្វើផ្ទុយ​ពីនេះ ឈ្លាន​ពាន​ដល់​​ផលប្រយោជន៍​របស់ជាតិ​ ជនជាតិ​ គឺ​បាត់​ខ្លួន គឺ​​​បំផ្លាញ​ជាតិ​ គឺមានទោសនឹងបុព្វ​បុរស​បណ្តា​ជំនាន់មុន​ ធ្វើ​ផ្ទុយ​នឹង​ទំនុក​ទុក​ចិត្ត​ និង​​ការ​ប្រគល់​សិទ្ធិ​ របស់​ជន​រួមជាតិជាង ៩០លាន នាក់។

 
ពង្រីករតនជាតិ ​ដួង​ចិត្ត​របស់ប្រជាជន​គឺ​ជា​មេរៀនឫសគល់
 
 
ប្រវត្តិសាស្ត្រ​រាប់​ពាន់​ឆ្នាំកសាង​និង​ការពារ​ជាតិ​របស់​ជនជាតិ​យើង ក៏​ដូច​ជា​ប្រវត្តិសាស្ត្រ​របស់​បណ្តា​ប្រទេស ជនជាតិ​នៅ​ខាង​កើត ខាង​លិច នា​បុរាណ សព្វថ្ងៃ​ នៅលើ​ពិភពលោក​ក៏ទទួល​ស្គាល់​និង​អះអាង​សច្ចធម៌​៖ ប្រជាជន​​ជា​អ្នក​បង្កើត​ប្រវត្តិសាស្ត្រ កម្លាំង​​ប្រជាជន​​គឺអបរាជ័យ។ ប្រជាជន​​​​ជា​អ្នក​ដៃជើង​ប្រឡាក់​ភក់ រាប់​ពាន់​​​ម៉ឺន​ជំនាន់​​ធ្វើ​ការយ៉ាង​ព្យាយាម​ បាន​​កាប់​ឆ្ការ​​ព្រៃភ្នំ​ បង្កើត​រូប​រាង​ប្រទេសជាតិ និង​រាប់ពាន់​ម៉ឺន​ដង​យក​សាច់​​​ឈាម​របស់​ខ្លួន​បង្កើត​ជា​​​​​​កំ​ពែង​រឹង​មាំ​ ដើម្បី​រក្សា ការពារ​មាតុភូមិ ប្រទេសជាតិ ការពារ​បណ្តា​សមិទ្ធ​ផល​ដែល​​ខ្លួន​បង្កើត​ឡើង។

បុព្វបុរស​យើង ពី​ភាព​សម្បូរ​រុង​រឿង​ ​ថយ​ចុះដុនដាប​របស់​បណ្តា​រជ្ជកាល ពី​បណ្តា​ការ​ក្រោក​ឡើង​ធ្វើ​បដិវត្ត​​ដ៏​ល្បី​រ​ន្ទឺប្រឆាំង​នឹង​ពួក​ឈ្លាន​ពាន បាន​បូកសរុប​ អះអាង​និង​ដាស់តឿន​​កូន​ចៅ​​បណ្តា​ជំនាន់​ក្រោយៗ​ ដឹក​ទូក​ក៏​​​ប្រជាជន ក្រឡាប់ទូក​ក៏​​ប្រជាជន អាស្រ័យ​លើ​កម្លាំង​របស់​ប្រជាជន​​ធ្វើ​ឲ្យ​ស៊ី​ជំរៅឫសគល់​​រឹងមាំ គឺ​គោល​ការ​ណ៍​​កំពូល​​ដើម្បី​ការពារជាតិ ប្រទេស​ជាតិ​ត្រូវ​យក​ប្រជាជន​ធ្វើ​ជា​គល់ គល់​រឹងទើប​ដើមមាំ​។ មាន​ប្រជាជន​​គឺ​​មាន​ទាំង​អស់ បាត់​ប្រជាជន​គឺបាត់​ទាំងអស់។

ទូកធំ​ទៅ​សមុទ្រ​ឆ្ងាយ ដាច់ខាត​ត្រូវ​ជួបរលក​ធំ ខ្យល់​ខ្លាំង។ សព្វថ្ងៃនេះ បុព្វហេតុ​ផ្លាស់ប្តូរ​ថ្មី បន្ត​កសាង​ប្រទេស​ជាតិ​យើង “ប្រជាជន​សម្បូរ​រុងរឿង ប្រទេសជាតិ​ខ្លាំងក្លា ប្រជាធិបតេយ្យ យុត្តិធម៌ អរិយធម៌ ” និង​ការ​ពារ​​​មាំមួន​ដែន​ដី ដែន​អាកាស ដែន​សមុទ្រ​ ព្រំដែន កោះសមុទ្រ ដែល​ បុព្វបុរសយើង​បានទុកឲ្យ​​ ការពារ​សមិទ្ធ​ផល​​បដិវត្ត​ និង​ជីវភាព​រស់នៅ​សាន្តត្រាណ​របស់​ប្រជាជន។ ក្នុងពេល​ខាងមុខ មាន​ឱកាស លក្ខណៈ​ងាយ​ស្រួល​ធំ ប៉ុន្តែ​មាន​ការលំបាក ការប្រ​ឈម ​​សែនតានតឹង ប្តូរ​ផ្តាច់។​ នៅ​មាន​អ្នក​ចង់រារាំង​​​ ធ្វើ​ឲ្យយើង​​ខ្សោយ​​ ដើម្បី​ស្រួលគ្រប់​គ្រង​​យើង មាន​អ្នក​​ប៉ុនប៉ងចង់​ឈ្លាន​ពាន​ទឹក​ដី ឈ្លាន​ពាន​សមុទ្រ ​ឆក់​យក​កោះ​របស់​​​យើង។ មានតែ​ការ​រួម​ចិត្ត ឯកភាព​​របស់​ប្រជាជន​ទាំង​មូល ធ្លុង​​សាមគ្គីភាព​នៃ​ជនជាតិ ​ទើប​ជាកម្លាំង​អបរាជ័យ​ ដើម្បី​យើង​ឆ្លង​កាត់​​រលក​ធំ ខ្យល់​ខ្លាំង​នៃសម័យកាល។

យកអស់​ពី​កម្លាំង​កាយ​ចិត្ត​បំរើ​ប្រជាជន ​ថែទាំ​ការលើកកម្ពស់​ជីវភាព​សម្ភារៈ ស្មារតី​ របស់​ប្រជាជន ការ​ពារ​ជីវភាព​​រស់​នៅ​សុខសាន្តត្រាណ​របស់​ប្រជាជន គឺ​ជា​កាតព្វកិច្ច​ ភារកិច្ច​របស់​បក្ស រដ្ឋ​យើង គឺ​ជាភារកិច្ច​របស់​កម្មាភិបាល បក្ខជន​ម្នាក់ៗ បុគ្គលិកម្នាក់ៗ​របស់​យើង ដូច​ប្រសាសន៍របស់លោក​ហូជីមិញទូន្មាន ៖ “ ប្រជា​ជន​​​មិន​គ្រប់​អំបិលហូប បក្ស​ត្រូវ​គិតគូរ។ ប្រជាជន​មិន​គ្រប់​អង្ករ​ហូប​ឆ្អែត ប្រជាជន​គ្មាន​​សំ​លៀក​បំពាក់​គ្រប់​កក់​​​ក្តៅ បក្ស​ត្រូវគិតគូរ។ កុមារ​គ្មាន​សាលា​រៀន បក្ស​ត្រូវ​គិតគូរ។” (​ហូជីមិញ​៖ គ្រប់​ភាគ ​គ្រឹះ​ស្ថាន​បោះ​ពុម្ភ​ផ្សាយ​​នយោបាយ​ជាតិ​ ហាណូយ ១៩៩៦, ភាគទី ១០, ទំព័រ ៤៦៣, ៤៦៤) “ របប​​របស់យើង​គឺរបប​ប្រជាធិបតេយ្យ ប្រជាជន​​គឺជា​​ម្ចាស់។ រដ្ឋាភិបាល​គឺ​ជា​ខ្ញុំ​របស់ប្រជាជន​ ” (ហូជីមិញ Sđd ភាគទី៧, ទំព័រ៣៦៨​,​ ៥៧២) “បើ​ប្រជាជន​ឃ្លាន បក្សនិង​រដ្ឋាភិបាល​មាន​កំហុស បើ​​ប្រជាជន​រងា គឺ​បក្ស​និង​រដ្ឋាភិបាល​មាន​កំ​ហុស​ បើ​ប្រជាជន​អវិជ្ជា​ គឺ​បក្ស​និង​រដ្ឋាភិបាល​មាន​កំហុស បើ​ប្រជាជន​​មាន​ជំងឺ​ គឺបក្សនិងរដ្ឋាភិបាល​មាន​កំ​ហុស​ (ហូជីមិញ​ Sđd, ភាគី​ទី ៧, ទំព័រ​ ៣៦៨, ៥៧២) ។

អង្គការ​បក្ស​និមួយៗ ស្ថាប័ន​រដ្ឋ​និមួយៗ កម្មាភិបាល​ បក្ខ​ជន​និមួយៗ ត្រូវ​​ចង​ចាំ​ អនុវត្ត​ល្អ​​ប្រសាសន៍​លោក​ប្រធាន​ហូជីមិញទូន្មាន រារាំង ច្រាន​ថយ​​​គ្រោះ​នាម៉ឺន​និយម អំពើ​ពុក​រលួយ អសកម្ម គាប​សង្កត់​ប្រជាជន គ្មាន​​​មនោសញ្ចេតនា​ចំពោះ​ភាព​ខកចិត្តរបស់​ប្រជាជន ​គឺ​ដាច់​ខាត​នឹងបាន​ប្រជាជន​ទុក​ចិត្ត​និង​ស្រឡាញ់ អស់​​​​ពីចិត្ត​គាំទ្រ ធ្លុងមហាសាមគ្គី​ប្រជាជន​ទាំង មូល​នឹង​បាន​ពង្រឹង​​ បង្កើន។ យើង​មិន​ខ្លាច​សត្រូវ​ណា​ ទោះ​បី​​សា​ហាវ​បំផុត តែ​ខ្លាច​បាត់​​ជំនឿ ចិត្ត​របស់​ប្រជាជន។ ចិត្ត​របស់​ប្រជាជន គឺ​ជា​រតន​ជាតិ​ ដើម្បី​ការកសាង​ និង​ការ​ពារ​ប្រទេស វៀត​ណាម​។​

ការ​ប្រព្រឹត្ត​​យ៉ាង​ស្មោះ​ត្រង់ រក្សា​ទុក​និង​ថ្នាក់​ថ្នម​សន្តិភាព​ សម្របសម្រួល​​គឺ​ជាគុណធម៌​របស់​ប្រទេស​​​វៀតណាម
 

ជនជាតិ​យើង​ស្រឡាញ់​សន្តិភាព មាន​បំណង​ប្រាថ្នា​រស់​ក្នុង​សន្តិភាព​ជានិច្ច​ ដើម្បី​កសាង​ អភិវឌ្ឍ​ប្រទេស​ជាតិ​​មាន​បំណងប្រាថ្នា​សម្របសម្រួល​ មិត្តភាព ​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​​ជិត​ខាង​និង​ប្រទេស​ទាំង​ឡាយ​​លើ​ពិភពលោក​ជា​និច្ច។ ជន​ជាតិ​យើង​ត្រូវ​បង្ខំ​ចិត្ត​កាន់​កាំ​ភ្លើង​ដើម្បី​ប្រឆាំង​នឹង​សត្រូវ​ឈ្លាន​ពាន ការ​ពារ​​សេរី​ភាព​ ឯករាជ្យ អធិបតេយ្យ​ភាព​របស់​ប្រទេស​យើង។ បណ្តាយុទ្ធជ័យ​ដ៏​ល្បី​រន្ទឺ​របស់​ជនជាតិ​យើង ត្រូវ​បាន​​ពិភពលោក​ស្ងើចសរសើរ សុទ្ធតែ​​ជា​យុទ្ធជ័យក្នុង​បណ្តា​​​ការ​តស៊ូប្រឆាំង​នឹង​ពួក​ឈ្លាន​ពាន។

ជា​ជន​រង​គ្រោះ​របស់​បណ្តា​សង្គ្រាមពោរពេញ​​ដោយ​ការ​ឈឺ​ចាប់ ពលិកម្ម​នូវ​សាច់​ឈាម​រាប់ មិនអស់ យើង​​ប៉ង​​ប្រាថ្នាចង់​រំលត់​ភ្លើង​សង្រ្គាម​ ដើម្បី​សន្តិភាព​មក​ដល់​គ្រប់​ជនជាតិ គ្រប់​ប្រទេស​ជាតិ​លើ​ពិភព​លោក។  “ស្រឡាញ់​​អ្ន​កដទៃ​ ដូច​​ស្រឡាញ់​ខ្លួន” ប្រការអ្វី​យើង​​មិន​ចង់​​កើត​​មាន​​ចំពោះ​ខ្លួន ក៏​មិន​ចង់​កើត​មានចំពោះ​​មាន​អ្នក​ដទៃ​​ និង​យើង​​ក៏​កាន់​តែមិន​ធ្វើ​​ចំពោះ​អ្នក​ដទៃ​ដែរ។ នេះគឺជា​គុណធម៌​​​នៃប្រទេស​វៀតណាម ចិត្ត​មេត្តា​​ធម៌​នៃ​ប្រទេស​វៀតណាម។

ចំពោះ​​ពួកសត្រូវ​ឈ្លាន​ពាន​​ដែល​បរាជ័យ បុព្វ​បុរស​នៅ​​តែផ្តល់​​ស្បៀង​អាហារ សេះ ទូក ឲ្យ​ពួកគេ​​​ធ្វើ​មាតុ​ភូមិ​និវត្ត​​។ អិដ្ឋធាតុរបស់​ទាហាន​​ក្នុង​កងទ័ព​ឈ្លាន​ពាន​កប់​ក្នុង​ដី​វៀត ណាម យើង​ក៏​បង្ក​រាល់​​​លក្ខណៈ​ងាយ​ស្រួល​​ ​និង​ចូល​រួម​ការរុករកយ៉ាង​ហ្មត់​ចត់ក្នុង​រយៈពេល​រាប់​សិប​ឆ្នាំ​​កន្លងមក​ ដើម្បី​ប្រគល់ ផ្ញើទៅដល់ ​“ស្រុក​កំ​​ណើត” ដល់​សាច់ញាត្តិរបស់​ពួក​គេ។ សូម​សួរ​ថាតើ​នៅ​ឯណា​ និង​មាន​មនុស្ស​ប៉ុន្មាននាក់​​ធ្វើ​ដូច​អញ្ចឹង​ បើ​សិន​​​មិន​រស់​មាន​គុណធម៌ សន្តោស ចិត្ត​មេត្តាធម៌​ដូច​ជា​ប្រ​ជាជន​យើង? ដួង​ចិត្ត​ចង់​សម្រប​សម្រួល​ ចិត្ត​មេត្តា​ធម៌​​​​នោះ សាប​ព្រោះបាន​ដុះជា ​“ផ្លែ​ល្អ​​” សំរាប់​ខឿន​ឯករាជ្យ សេរី​ភាព សំរាប់​ “ទឹក​ដី​​រាប់​ម៉ឺន​ឆ្នាំ​មួន​មាំ​” របស់​ជន​​​ជាតិ​យើង។

សព្វ​ថ្ងៃ បន្ត​យក​និង​ពង្រីក​បណ្តា​តំលៃ​ប្រពៃណី​​ល្អ​ប្រសើរ​ មនុស្ស​ធម៌​របស់​ជនជាតិ សម​ស្រប​​​នឹង​លក្ខណៈ​នៃ​​​សម័យកាល ប្រទេស​យើង​ ប្រជាជន​យើង​ ធ្វើ​សមាហរណកម្ម​ពិភព​លោក​ តែងតែប៉ង​ប្រាថ្នា​មាន​ទំនាក់​ទំ​នង​​មិត្តភាព ​សហប្រតិបត្តិការជាមួយ​ប្រទេស​ទាំង​ឡាយ​​លើ​មូលដ្ឋាន​សមភាព គោរព​ឯករាជ្យ អធិបតេយ្យ​ភាព​ ឯកភាព​ បូរណភាព​ទឹក​ដី របប​នយោបាយ​​របស់​គ្នា តុល្យភាពផលប្រយោជន៍ ភាគី​នានា​រួម​គ្នា​មាន​ផល​ប្រយោជ​ន៍ ដើម្បី​សន្តិភាព ស្ថេរភាព និង​អភិវឌ្ឍ​របស់វៀតណាម របស់​តំបន់​និង​លើ​ពិភពលោក​ទាំង​មូល។ វៀត​​​​ណាម​ត្រៀម​ស្រាប់​ធ្វើ​ជា​មិត្ត ដៃគូ​ជឿ​ទុក​ចិត្ត សមាជិក​មាន​ការ​ទទួល​ខុស​ត្រូវ​របស់​សហគមន៍អន្តរជាតិ​។​

ក្នុង​បរិបទ​ប្រែប្រួល​ស្មុគស្មាញ​នៃ​ស្ថាន​ភាព​​ពិភពលោក​សព្វ​ថ្ងៃ​នេះ យើង​​ថ្កោល​ទោស បណ្តា​សង្គ្រាម​ឈ្លាន​ពាន បណ្តា​សកម្មភាពភេវរកម្ម បង្ក​ការ​ចលចល ផ្តួល​រំលំ ជ្រៀត​​ជ្រែក​កិច្ច​ការ​​ផ្ទៃ​ក្នុង​របស់​បណ្តា​ប្រទេស​ជាតិ​ដែល​​មាន​អធិបតេយ្យភាព​ គាំទ្រ​បណ្តា​​ការ​តស៊ូដើម្បី សន្តិភាព​ ឯករាជ្យ​ប្រជាជាតិ ប្រជាធិបតេយ្យភាព និង​ការ​​ជឿន​លឿន​សង្គម។


ជាពិសេស​​ ចំពោះមុខ​​បណ្តា​ការ​ប្រែប្រួល​ស្មុគ​ស្មាញ​ក្នុង​តំបន់ បណ្តា​ឧបាយកល ​និង​សកម្មភាព​ឈ្លាន​​ពាន បង្កើតជម្លោះ​លើ​សមុទ្រ​ខាង​កើត គំរាម​កំហែង​អធិបតេយ្យភាព​សមុទ្រ​ កោះ​របស់​ប្រទេស​​​យើង យើង​ប្តេជ្ញា​ប្រឆាំង។

ចំពោះ​យើង អធិបតេយ្យភាព​សមុទ្រ​ កោះ​របស់​មាតុភូមិ​គឺ​ពិសិដ្ឋិ មិន​អាច​បំពាន គឺ​ជា​ទ្រព្យ​សម្បត្តិ​មិន​អាច​កាត់​​ថ្លៃបាន ​ដែល​បុព្វ​បុរស​យើងទុក​ឲ្យ  ជំនាន់​យើង​​សព្វ​ថ្ងៃ មាន​កាតព្វកិច្ច​រក្សា ការ​ពារ​ ដើម្បី​ផ្ទេរ​ឲ្យ​ជំនាន់​កូន​​​ចៅ​ក្រោយៗទៀត។ ទទួល​យក​​ប្រពៃណី​ស្រឡាញ់​សន្តិភាព​ សម្រប​សម្រួល ចិត្តមេត្តាធម៌​របស់​ជនជាតិ យើង​​ប្តេជ្ញា​ដោះស្រាយ​បណ្តា​ជម្លោះ​ដោយ​សន្តិវិធី លើមូលដ្ឋាន​ច្បាប់​អន្តរជាតិ បណ្តា​កិច្ច​ព្រម​ព្រៀង​រវាង​អាស៊ាន (ASEAN)​ និង​ចិន កិច្ច​ព្រម​ព្រៀង​រវាង​ថ្នាក់​ដឹក​នាំ​កំពូល​រវាង​ប្រទេស​ទាំង​ពីរ​វៀតណាម - ចិន ដើម្បី​ការ​ពារ​អធិបតេយ្យភាព​សមុទ្រ​ កោះ ​របស់​មាតុភូមិ ព្រមទាំង​ការពារ​បរិយាកាស​សន្តិភាព ស្ថេរភាព​សំរាប់​​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង សន្តិភាព​ ស្ថេរភាព​ក្នុងតំបន់ ធានា​សេរីភាព សន្តិសុខ សុវត្ថិភាព​លើ​ខ្សែ​ផ្លូវ​​សមុទ្រ​​​​​​​សំខាន់ៗ​ ​លើ​ពិភពលោក។

យុត្តិធម៌​​​​ សុភវិនិច្ច័យ ស្ថិត​នៅ​ខាង​ជន​ជាតិ​យើង។ យើង​លើក​កម្ពស់​យុត្តិធម៌​​ភ្លឺ​ចិញ្ចាច​ ​ដើម្បី​សាមគ្គី​ភាព​ ពង្រីក​​កម្លាំង​របស់​ជន​ជាតិ​ទាំង​មូល ជន​រួម​ជាតិ​ក្នុង​ប្រទេស​ អាណិកជនយើង​​នៅ​បរទេស ដើម្បី​ឆ្លៀត​ឱកាស ​ទាក់​​​ទាញ​ការ​គាំទ្រ​យ៉ាង​ទំលំ​ទូលាយ ខ្លាំង​ក្លា​របស់​ប្រទេសនានា​ របស់​សហគម​​អន្តរជាតិ​ ចំពោះ​ការ​តស៊ូ​ប្រឆាំង​​​របស់​ប្រជាជន​យើង។ ព្រម​ទាំង​ យើង​តែង​តែ​​រៀប​ចំ​យ៉ាង​សកម្ម​​សំរាប់​ដំ​ណោះ​សមស្រប​ផ្សេង​ទៀត ត្រៀម​​ស្រាប់​ឆ្លើយ​តប​នឹង​​គ្រប់ឧប្បត្តិ​ហេតុ​ ដើម្បី​ការ​ពារ​មាំ​​មួនអធិបតេយ្យភាព​ដែន​ដី ដែនសមុទ្រ​ កោះ​ ដ៏​ពិ​សិដ្ឋ​​​​របស់មាតុភូមិ។

ដោយកម្លាំង​ភូដុង​ ឫ​ទ្ធានុភាព​ដុងអា ស្មារតី​បាច់ដាំង ដុងដា​ជា​អមតៈ ដោយ​ការ​ក្រោកឈរ​ឡើងប្រឆាំង​​របស់​​​​​បដិវត្ត​ខែ​សីហា ជ័យ​ជំនះប្រវត្តិសាស្ត្រ​ ឌៀន​បៀន​ភូ​ រំ​ជួល​ផែន​ដី និង ឫទ្ធានុភាព លឿន​អស្ចារ្យ​របស់​យុទ្ធនាការ​​ ហូជី​មិញ​ ប្រវត្តិសាស្ត្រ ជន​ជាតិ​វៀតណាមហ្នឹងនរ ជឿ​ជាក់​លើខ្លួនឯង និង​ខ្លាំង​ក្លា​​បោះ​ជំហាន​លើ​​ផ្លូវ​ទៅ​ដល់​​សង្គមនិយម បន្ត​នាំ​បុព្វហេតុ​ផ្លាស់​ប្តូរ​ថ្មី​របស់​យើង​មក​ដល់​ត្រើយរុង​រឿង មកកាន់ត្រើយ​​សុភមង្គល រួម​ជាមួយ​មនុស្ស​ជាតិ​ជឿន​លឿន​ រួម​គ្នា​​កសាង​ពិភពលោក​ សន្តិភាព​ ស្ថេរភាព មិត្តភាព សហ​ប្រតិបត្តិ​ការ សម្បូ​ររុងរឿង​ វិបុលភាព"៕

អនុវត្តន៍៖ ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀតណាម/ កាសែត​រូប​ភាព​វៀតណាម
---------------------------
* ចំណង​ជើង​ដោយ​កាសែត​រូប​ភាព​វៀតណាម​
 



 
 
បណ្តាអត្ថបទបានផ្សាយ