03/03/2018 13:37 GMT+7 Email Print Like 0

លោកប្រធានរដ្ឋវៀតណាម Tran Dai Quang និងលោកជំទាវ ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌា

នាព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០១៨ លោក Tran Dai Quang ប្រធានរដ្ឋវៀតណាម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី៤ មិនា ឆ្នាំ២០១៨ តាមការអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind។

លោកប្រធានរដ្ឋវៀតណាម Tran Dai Quang និងលោកជំទាវ ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌា

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និង លោកជំទាវ អញ្ជើញទៅបំពេញទស្សនកិច្ចនៅឥណ្ឌា ប្រព្រឹត្តទៅ ក្នុងបរិបទទំនាក់ទំនងប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យច្រើន វៀតណាម - ឥណ្ឌា បន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា ជាពិសេស ខណៈដែលប្រទសទាំងពីរបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត លើ​​គ្រប់វិស័យ នាឆ្នាំ២០១៦។ ដំណើរទស្សកិច្ចនេះបានបញ្ជាក់ ពីការដែលវៀតណាមប្រកាន់ខ្ជាប់តាមគោលមាគ៌ាកិច្ចការបរទេស ឯករាជ្យ ខ្លូនទីពឹងខ្លួន ពហុភាវូបនីយកម្ម និងពិពិធកម្មក្នុងទំនាក់ទំនងអន្តរជាតិ ក្នុងនោះ មាន​ការយកចិត្តទុកដាក់យ៉ាងសំខាន់លើការបង្កើនចំណងមិត្តភាពជាប្រពៃណី និង សហប្រតិបត្តិការលើគ្រប់វិស័យជាមួយ ឥណ្ឌា។ 

បន្ទាប់ពីការបញ្ចប់ដំណើរទស្សនកិច្ចនៅឥណ្ឌា ចាប់ពីថ្ងៃ ទី៤ ដល់ទី ៦ មិនា ឆ្នាំ២០១៨ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវក៏អញ្ជើញទៅបំពេញទស្សនាកិច្ចផ្លូវរដ្ឋនៅប្រទេសបង់ក្លាដែស តាមការអញ្ជើញរបស់ប្រធានាធិបតីបង់ក្លាដែស លោក Mohammad Abudul Hamid ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ