20/03/2015 14:46 GMT+7 Email Print Like 0

លោកប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង


លោកTruong Tan Sang ប្រធានរដ្ឋវៀតណាម(រូបថត អិនធឺណែត)

រសៀលថ្ងៃទី១៩ខែមិនាឆ្នាំ២០១៥ លោកTruong Tan Sang ប្រធានរដ្ឋវៀតណាមទទួល​ជួប​សន្ទនា​ជាមួយ​ប្រធាន​រដ្ឋសភាកូរ៉េ​ខាងត្បូងលោ​កChung Ui Hwa។ លោកTruong​ Tan Sangបាន​អះអាង​ថា៖​វៀត​ណាម​មាន​ការ​យក​ចិត្ត​ទុកដាក់​ជាពិសេស​ដល់​ទំនាក់​ទំនងសហប្រតិ​បត្តិការ​ជាមួយ​កូរ៉េ​ខាង​ត្បូង​ដែល​ក្នុង​នោះ​មាន​កិច្ច​សហ​ប្រ​បត្តិ​​ការ​រវាងរដ្ឋសភានៃ​ប្រទេសទាំង​២ផង។ លោកបានវាយតំលៃ​ខ្ពស់ចំពោះ​ការរួមវិភាគ​ទាន​របស់ កូរ៉េ​ខាង​ត្បូង​ចំពោះ​វៀត​ណាម លើគ្រប់វិស័យ។ សម្ព័ន្ធក្រុមហ៊ុនធំៗរបស់​កូរ៉េខាង​ត្បូង​មាន​វត្តមាន​និងធ្វើ​អាជីវកម្ម​នៅវៀត​ណាម​ប្រកបដោយ​ប្រសិទ្ធភាព។ លោកChung Ui Hwa អះអាងថា៖​លទ្ឋផល​ដែលទទួល​បានទាំង​ឡាយ​នឹងរួម​ចំណែក​ពង្រឹងបនិងពង្រីកទំនាក់​ទំនងរវាងរដ្ឋសភា​នៃប្រទេសទាំង២ក៍ដូច​ជាទំនាក់​ទំនងដៃគូ​យុទ្ធសាស្រ្ត​រវាង​ប្រទេស​ទាំង​២៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ