17/10/2021 14:38 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្រ្តីអញ្ជើញជាអធិបតីក្នុងសន្និសីទរវាងរដ្ឋាភិបាលជាមួយសហព័ន្ធពលកម្មវៀតណាម

នារសៀលថ្ងៃទី ១៦ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានអញ្ជើញដឹកនាំសន្និសីទស្តីពីទំនាក់ទំនងការងាររវាងរដ្ឋាភិបាលនិងសហព័ន្ធ ពលកម្មវៀតណាម ឆ្នាំ ២០២១ ទិសដៅនិងភារកិច្ចនៅឆ្នាំ ២០២២។
 

ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ TTXVN)


អញ្ជើញថ្លែងមតិនៅសន្និសីទនេះ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្នុងបរិបទពោរពេញទៅដោយការលំបាកនិងបញ្ហាប្រឈមនេះ សហជីពពលកម្មវៀតណាម ត្រូវតែប្រកៀគស្មារជាមួយរដ្ឋាភិបាល រួមកម្លាំងកាយចិត្តជាមួយរដ្ឋាភិបាល ដើម្បីអនុវត្តន៍ភារកិច្ចនិងខិតខំអនុវត្តន៍ដោយជោគជ័យនូវគោលដៅដែលមហាសន្និបាតបក្សលើកទី ១៣ បានដាក់ចេញ។ នៅចំពោះមុខគឺឆ្លើយតបប្រកបដោយសុវត្ថិភាព ដោយមានភាពបត់បែននិងមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ កូវីដ -១៩ ខណៈពេលដែល បង្ការនិងគ្រប់គ្រងការរីករាលដាលប្រកបដោយជោគជ័យ ព្រមទាំងស្តារនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការធានាសន្តិសុខសង្គម។

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យសហព័ន្ធពលកម្មគ្រប់ជាន់ថ្នាក់បន្តបើកដំណើរការ និងដាក់ពង្រាយចលនាប្រឡងប្រណាំង ជំនះរាល់ការលំបាក ដើម្បីរួមជាមួយប្រទេសទាំងមូលក្នុងការបង្ការជំងឺរាតត្បាតនិងស្តារសេដ្ឋកិច្ចឡើងវិញ។ យ៉ាងណាមិញ សមាជិកសហជីពនិងកម្មករម្នាក់ៗត្រូវតែជាយុទ្ធជនប្រយុទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនិងស្តារសេដ្ឋកិច្ចឡើងវិញ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ