20/05/2021 09:58 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ ការអភិវឌ្ឍសេដ្ឋកិច្ចដើរទន្ទឹមគ្នានឹងវឌ្ឍនភាពនិងយុត្តិធម៌សង្គម

នាថ្ងៃទី ១៩ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច ស្តីពីការអនុវត្តភារកិច្ចរបស់ក្រសួងនាពេលកន្លងមក។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញថ្លែងបញ្ចប់កិច្ចប្រជុំជាមួយក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច (រូបថត៖ VGP/Nhat Bac)


ប្រមុខរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា គោលនយោបាយសង្គមដើរតួនាទីយ៉ាងសំខាន់ក្នុងបុព្វហេតុកសាងនិងការពារប្រទេសជាតិ។ បក្សនិងរដ្ឋវៀតណាមចាត់ទុកថា នេះជាគោលដៅផងនិងជាកម្លាំងចលករផង សម្រាប់ស្ថិរភាពនិងអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព។

លោកនាយករដ្ឋមន្រ្តីបានស្នើថា ក្នុងរយៈពេលខាងមុខនេះ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច គួរតែបន្តអនុវត្តន៍ឲ្យបានល្អនូវតួនាទីភារកិច្ចដែលបានប្រគល់ជូន។ ការងារសំខាន់មួយរបស់ក្រសួង គឺត្រូវយល់ឃើញថា ការអភិវឌ្ឍសេដ្ឋកិច្ចត្រូវដើរទន្ទឹមគ្នានឹងវឌ្ឍនភាពនិងយុត្តិធម៌សង្គម ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតចំពោះប្រជាជនក្រីក្រនិងអ្នកដែលងាយរងគ្រោះនៅក្នុងសង្គម។ ជាងនេះទៅទៀត អនុវត្តន៍វឌ្ឍនភាពនិងយុត្តិធម៌សង្គមប្រកបដោយភាពសុខដុមរមនា្យនិងសមហេតុផលសមស្របទៅនឹងស្ថានភាពរបស់ប្រទេសជាតិ ស្របតាមគោល ការណ៍ គោលមាគ៌ា គោលនយោបាយនិងច្បាប់របស់បក្សនិងរដ្ឋ។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឱ្យក្រសួងសិក្សានិងស្វែងយល់ពីចំណុចខ្វះខាតអំពីយន្តការនិងគោលនយោបាយនានា ដើម្បីរាយការណ៍និងស្នើទៅរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលនិងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីលុបបំបាត់ការលំបាកនិងឧបសគ្គ ដោយធានាថា ស្ថាប័នយន្តការនិងគោលនយោបាយស្របទៅនឹងតថភាពជាក់ស្តែងនិងនិន្នាការសមាហរណកម្មរបស់ប្រទេសជាតិនិងស្របតាមគោលការណ៍ និងគោលមាគ៌ារបស់បក្ស។

ទន្ទឹមជាមួយគ្នានោះ ក្រសួងក៏ចាំបាច់ត្រូវបន្តសម្របសម្រួលឱ្យបានល្អក្នុងការគាំទ្រនិងជួយសង្គ្រោះកម្មករវៀតណាមនៅតាមបណ្តាប្រទេសផ្សេងៗ ដោយឈរលើស្មារតីមនុស្សធម៌ ស្របតាមកាលៈទេសៈក្នុងបរិបទជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ