14/03/2021 14:24 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទទួលជួបជាមួយគណៈប្រតិភូអន្តរជាតិដែលអញ្ជើញចូលរួមកិច្ចប្រជុំអំពីការអភិវឌ្ឍតំបន់ដីសណ្ដទន្លេ Cuu Long

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយប្រតិភូអន្តរជាតិដែលអញ្ជើញចូលរួមកិច្ចប្រជុំអំពីការអភិវឌ្ឍតំបន់ដីសណ្ដទន្លេ Cuu Long។ (រូបថត៖ VGP)
 

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ នៅខាងក្រៅកិច្ចប្រជុំអំពីការអភិវឌ្ឍតំបន់ដីសណ្ដទន្លេ Cuu Long ប្រកបដោយចីរភាពនិងបន្សាំនឹងការប្រែប្រួលអាកាសធាតុ នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសំណេះសំណាលជា មួយប្រតិភូអន្តរជាតិដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

ថ្លែងអំណរគុណដល់បណ្ដាប្រតិភូអន្តរជាតិដោយបានចូលរួមកិច្ចប្រជុំអំពីតំបន់ដីសណ្ដទន្លេ Cuu Long ដែលជាតំបន់រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារការ ប្រែប្រួលអាកាសធាតុនោះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ ថា កិច្ចសហប្រតិបត្តិការរបស់បណ្ដាដៃគូ អង្គការនិងអ្នកផ្ដល់ហិរញ្ញប្បទានអន្តរជាតិគឺ មានសារសំខាន់ណាស់។ មិនត្រឹមតែកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងការចែករំលែកបទពិសោធន៍ក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុក៏ ដើរតួនាទីដ៏សែនសំខាន់ផងដែរ។

លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបណ្ដុះ បណ្ដាលធនធានមនុស្ស និងការវិនិយោគដោយផ្ទាល់ពីបរទេស សំដៅលើកកំពស់ តម្លៃបន្ថែមរបស់ផលិតផលនៃតំបន់ដីសណ្ដទន្លេ Cuu Long។ លើសពីនេះទៅទៀត បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការការពារទន្លេនានា ជាពិសេសគឺតំបន់ខ្សែ ទឹកខាងក្រោម មិនត្រឹមតែសម្រាប់វៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រទេស ផ្សេងៗក្នុងតំបន់ ដែលរងផលប៉ះពាល់ដោយតំបន់ខ្សែទឹកខាងលើទៀតផង។ លោក នាយករដ្ឋមន្រ្តីមានបំណងចង់បានស្ដាប់មតិ យោបល់ ជាពិសេសគឺបទពិសោធន៍ និងមេរៀនដ៏ថ្លៃថ្លាពីបណ្ដាប្រទេស។

អ្នកតំណាងរបស់ដៃគូអភិវឌ្ឍនិងអង្គការអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះការដែលរដ្ឋាភិបាល វៀតណាមបានចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ១២០ និងលទ្ធ ផលនៃសេចក្ដីសម្រេចចិត្តនេះ ក៏ដូចជាការរៀបចំកិច្ចប្រជុំអំពីការអភិវឌ្ឍតំបន់ដីសណ្ដ ទន្លេ Cuu Long ប្រកបដោយចីរភាពនិងបន្សាំនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំង បង្ហាញការប្ដេជ្ញាចិត្តដ៏ខ្លាំងក្លាថា នឹងបន្តសហប្រតិបត្តិការនិងជួយគាំទ្រវៀតណាមក្នុង វិស័យនេះផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ