02/12/2020 13:21 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ស្នើឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះករណីរំលោភលើការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំរបស់រដ្ឋាភិបាលស្តីពីវិធានការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ 
 

នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញជាអធិបតីកិច្ចប្រជុំរបស់រដ្ឋាភិបាលស្តីពីវិធានការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។

យោងតាមរបាយការណ៍ របស់ថ្នាក់ដឹកនាំ ទីក្រុងហូជីមិញបានឲ្យដឹងថា ចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកា រហូតមកដល់ពេលនេះ ទីក្រុងហូជីមិញរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ៤ ករណី។ ដែលក្នុងនោះ ចាប់ផ្តើមពីករណី មានលេខរៀង ១៣៤២ ជាអ្នកបម្រើលើយន្ត ហោះនៃក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines។ អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឱ្យពិនិត្យឡើងវិញ នូវការទទួលខុសត្រូវរបស់អង្គការនិងបុគ្គលនីមួយៗ ដែលមិនគោរពតាមបទប្បញ្ញត្តិ ស្តីពីការធ្វើចត្តាឡីស័កនិងការបង្ការទប់ស្កាត់ជំងឺរាតត្បាត។

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានយល់ព្រមផ្អាកជើងហោះហើរពាណិជ្ជកម្ម ហើយមានតែអនុវត្តន៍ជើងហោះហើរដើម្បីបញ្ចូនពលរដ្ឋវៀតណាម វិលត្រឡាប់មកប្រទេសវិញក្នុងករណីបំពេញលក្ខខ័ណ្ឌគ្រប់គ្រាន់។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យវិស័យសុខាភិបាលសហការជាមួយបរទេសដើម្បីផលិតវ៉ាក់សាំង ហើយនៅពេលចាំបាច់ ត្រូវគិតដល់ការទិញវ៉ាក់សាំងសម្រាប់បម្រើតម្រូវការក្នុងប្រទេសផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ