30/11/2020 09:56 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ លក្ខណៈមនុស្សជាតិនិងសេចក្តីស្រឡាញ់រាប់អានគ្នារបស់ប្រជាជនវៀតណាមគួរតែរីកសាយភាយខ្លាំងថែមទៀត

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ បក្ស រដ្ឋ និងប្រជាជន តែងតែគោរពនូវគំរូដែលលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីថែទាំដល់សហគមន៍និងសង្គម។


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយតំណាងដែលចូលរួមក្នុងពិធី (រូបថត៖ VGP)
អញ្ជើញថ្លែង នៅឯពិធីជួបសំណេះ សំណាលជាមួយគំរូឆ្នើមចំនួន ៥០ រូប ដែលតំណាងគំរូឆ្នើមជាង ៤០០ នាក់ ចូលរួមពិធីលើកសរសើរ “គំរូឆ្នើមធ្វើសកម្មភាពយ៉ាងស្ងៀមស្ងាត់ដើម្បីសហគមន៍” ប្រារព្ធនារសៀលថ្ងៃទី ២៧ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ បក្ស រដ្ឋ និងប្រជាជន តែងតែគោរពនូវគំរូដែលលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីថែទាំដល់សហគមន៍ និងសង្គម។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ ថា៖ ទឹកចិត្តមេត្តាករុណាជួយដល់ សហគមន៍គឺជាភាពថ្លៃថ្លារបស់សង្គម ហើយការជួយរបស់ប្រជាជននិងសហគមន៍គឺមានសារៈសំខាន់ ទន្ទឹមនឹងការជួយគាំទ្រពីរដ្ឋផងដែរ។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យគណៈកម្មការបក្សនិងអាជ្ញាធរតំបន់  ត្រូវធ្វើជាគំរូល្អ និងផ្សព្វផ្សាយលក្ខណៈមនុស្សសាស្ត្រ ការស្រឡាញ់រាប់អានគ្នារបស់ប្រជាជនវៀតណាមឲ្យបានរីកសាយភាយយ៉ាងទូលំទូលាយក្នុងសហគមន៍។ លោកនាយករដ្ឋមន្រ្តីបានចាត់តាំងផ្នែកការងារ យុទ្ធជនពិការ និងសង្គមកិច្ច ដើម្បីអភិវឌ្ឍគម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ ការងារសង្គម ធានានយោបាយ- សង្គមឲ្យមានការអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅ។ លើសពីនេះទៅទៀត បន្តមានយន្តការនិងគោលនយោបាយ ដើម្បីគាំទ្រដល់បុគ្គលិកសង្គមហើយរដ្ឋបន្តកែលម្អស្ថាប័នលើការធានារ៉ាប់រងសង្គម យន្តការនិងគោលនយោបាយ ដើម្បីថែរក្សានិងគាំទ្រដល់ប្រជាជនដែលមានគុណូបការៈនិងជនចាស់ជរាគ្មានទីពឹងផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ