24/11/2020 13:48 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្រ្តី៖ ពង្រីកគំរូឆ្នើមសង្វាតរៀនសូត្រឲ្យបានទូលំទូលាយនៅទូទាំងប្រទេស

នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្រ្តី Nguyeb Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយ មជ្ឈឹមសមាគមន៍សង្វាតរៀនសូត្រវៀតណាម ដើម្បីត្រៀមរៀបចំមហាសន្និបាតលើកសរសើរគំរូឆ្នើមសង្វាតរៀនសូត្រនៅទូទាំងប្រទេស សម្រាប់ដំណាក់កាល ២០១៦-២០២០។

លោកនាយករដ្ឋមន្រ្តី Nguyeb Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយ មជ្ឈឹមសមាគមន៍សង្វាតរៀនសូត្រវៀតណាម (រូបថត៖ VGP)


យោងតាមលោកនាយក រដ្ឋមន្រ្តី Nguyen Xuan Phuc ដើម្បីកសាងសង្គមសង្វាតរៀនសូត្រស៊ីជម្រៅ សក្តិសមតាមប្រពៃណីសង្វាតរៀនសូត្ររបស់ប្រទេសជាតិ គឺទាមទារឲ្យប្រព័ន្ធនយោបាយទាំងមូល ត្រូវចូលរួមយ៉ាងខ្លាំងក្លាជាង ជាពិសេសអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុក ដាក់លើកកម្ពស់ស្មារតី សង្វាតរៀនសូត្រនិងលើកកម្ពស់ ទេពកោសល្យ។ បន្ទាប់ពីមហាសន្និបាតកោតសរសើរគំរូឆ្នើមសង្វាតរៀនសូត្រ នៅទូទាំងប្រទេសមក គឺគួរតែបង្កើតបរិយា កាសថ្មី ចលនារៀនសូត្រទូលំទូលាយ រីកសាយភាយពាសពេញសង្គម រួមចំណែកលើកកម្ពស់គុណភាពធនធានមនុស្ស ស្របនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិក្នុងដំណាក់កាលថ្មី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ