24/05/2020 20:34 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ ត្រូវប្រមូលផ្តុំនូវវិធានការជាក់ស្តែង ដើម្បីទទួលយកលំហូរវិនិយោគចូលមកវៀតណាម

នារសៀលថ្ងៃទី ២២ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចប្រជុំអចិន្រ្តៃយ៍របស់រដ្ឋាភិបាលស្តីពី យថាទស្សន៍និងដំណោះស្រាយដើម្បីទាក់ទាញការវិនិយោគពីបរទេស​ដូចជាឆ្លើយតបនឹងបញ្ហាប្រឈមនានា បណ្តាលមកពីជំងឺ COVID-19។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថតៈ VGP/Quang Hieu)



មតិជាច្រើនបានលើកឡើងថា តាមរយៈការស្ទាបស្ទង់មតិ ឲ្យឃើញថា វិនិយោគិនបានបង្ហាញនូវជំនឿចិត្តរបស់ខ្លួន ដោយចាត់ទុកប្រទេសវៀតណាមជាទិសដៅមានសុវត្ថិភាព មានគុណសម្បត្តិជាច្រើនដើម្បីទទួលស្វាគមន៍ រលកវិនិយោគក្រោយ COVID-19។

អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកឡើងថា៖ ត្រូវប្រមូលផ្តុំនូវវិធានការនិងរបៀបធ្វើការជាក់លាក់ ដើម្បីទាញយកផលប្រយោជន៍ពីលំហូរវិនិយោគចូលមកវៀតណាម ដោយផ្តោត លើ សម្ព័ន្ធអង្គភាពអាជីវកម្មពហុជាតិធំៗ  មានបច្ចេកវិទ្យាខ្ពស់ដែលឈរជួរមុខខ្សែសង្វាក់ផ្គត់ផ្គង់។ ទន្ទឹមជាមួយគ្នានោះ ការទាក់ទាញការវិនិយោគបរទេសប្រកបដោយបច្ចេកវិទ្យាខ្ពស់និងមានតម្លៃបន្ថែមធំធេងដែលជាទិសដៅចាំបាច់ ប៉ុន្តែក្រៅពីនេះ បន្តបង្កើតលក្ខខណ្ឌអំណោយ ផលសម្រាប់គ្រប់សមាសភាពសេដ្ឋកិច្ចទាំងអស់ ជាពិសេសវិស័យឯកជនក្នុងការវិនិយោគរធ្វើអាជីវកម្មនៅវៀតណាម៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ