13/03/2020 21:59 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ប្រសាន៍ថា៖ ដើម្បីសុខភាពរបស់ប្រជាជន សុខចិត្តលះបង់ផលប្រយោជន៍នៃសេដ្ឋកិច្ច

លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា មិនទាន់យកថ្លៃព្យាបាលសម្រាប់ប្រជាជនវៀតណាមដែលឆ្លងជំងឺ Covid-19 នោះទេ ប៉ុន្តែសម្រាប់ជនបរទេស ប្រសិនបើពួកគេឆ្លងជំងឺ ពួកគេត្រូវបង់ថ្លៃព្យាបាល តែពួកគេមិនត្រូវបង់ថ្លៃសម្រាប់ការដាក់ឲ្យនៅដាច់ដោយឡែក និងការធ្វើតេស្តទេ។
 

លោកនាយករដ្ឋមន្រ្តី  Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំជាប្រចាំរបស់រដ្ឋាភិបាល



នាថ្ងៃទី ១៣ ខែមិនា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី  Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំជាប្រចាំរបស់រដ្ឋាភិបាលស្តីពីការចាត់វិធានការបង្ការនិងប្រយុទ្ធប្រឆាំងនឹង COVID -19 ។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័ននានា ជាពិសេសអង្គការសង្គម និងសហគ្រាសដែលបានជួយឧបត្ថម្ភរាប់ពាន់លានដុង និងទំនិញជាច្រើនទៀត ដើម្បីរួមដំណើរជាមួយរដ្ឋាភិបាលនិងបណ្តាមូលដ្ឋានក្នុងប្រឆាំងនឹងរោគរាតត្បាត។

លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា រដ្ឋាភិបាលតែងតែត្រៀមខ្លួនឆ្លើយតបនឹងតម្រូវការអំពីទំនិញសម្រាប់បម្រើប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ។ វិធានការបន្ទាន់គឺបន្តបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ ពង្រឹងការរាយការណ៍សុខភាព ជាពិសេសនៅពេលដែលវីរុសកូរ៉ូណាប្រភេទថ្មី (Sar-Cov 2) ត្រូវបានផ្ទុះឡើង នៅឯកន្លែងថ្មីៗនៅលើពិភពលោក។

ដោយបន្តអះអាងថា ការយកទៅដាក់នៅកន្លែងដាក់ដោយឡែកគឺជាវិធានការត្រឹមត្រូវ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ប្រសិនបើមានវិធានការពិសេសនិងជាក់លាក់គឺនឹងសម្រេចដោយគណៈកម្មាធិការដឹកនាំនូវការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺ  Covid-19 ហើយបន្តរក្សាការយកទៅដាក់នៅកន្លែងដាច់ដោយឡែក ។ ចំពោះការរាយការណ៍សុខភាពសម្រាប់ប្រជាជនទាំងមូល លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា នេះមិនមែនជាវិធានការណ៍បង្ខំដូចការរាយការណ៍សុខភាពនៅពេលចូលប្រទេសវៀតណាមនោះទេ។

ចំពោះជនជាតិវៀតណាម លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ទោះបីរដ្ឋនៅតែជួបការលំបាកក៏ដោយ ក៏យើងមិនទាន់យកថ្លៃព្យាបាលសម្រាប់ករណីឆ្លងជំងឺទេ។ ចំណែកជនបរទេសវិញ ប្រសិនបើពួកគេឆ្លងជំងឺ ពួកគេត្រូវបង់ថ្លៃព្យាបាល តែពួកគេមិនត្រូវបង់ថ្លៃសម្រាប់ការដាក់ឲ្យនៅដាច់ដោយឡែកនិងការធ្វើតេស្តទេ។ ស្តីពីការបង្កើតមូលនិធិបង្ករនិងប្រយុទ្ធ ប្រឆាំងនឹង COVID -19 លោកនាយករដ្ឋមន្រ្តីបានប្រគល់ឱ្យក្រសួងសុខាភិបាលទទួលបន្ទុក./.

បណ្តាព័ត៌មានបានផ្សាយ