20/04/2019 11:29 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានទទួលជួបគណៈប្រតិភូ នៃទីភ្នាក់ងារសារព័ត៌មាននាន អញ្ជើញចូលរួមសន្និសីទ គណៈកម្មការប្រតិបត្តិ OANA លើកទី៤៤

ទិដ្ឋភាព​កិច្ច​ជំនួប​។ រូបថត៖ ថុង​ញ៉ឹត​ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

 រសៀលថ្ងៃទី​១៩ ខែ​មេសា នៅ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​ លោក​នាយក​រដ្ឋមន្រ្តី​​ ង្វៀន ស្វឹន​​ភុក (Nguyen Xuan Phuc) បាន​ទទួល​​ជួប​គណៈ​ប្រ​តិភូ​​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​នានា​ ​អញ្ជើញ​មក​ក្រុង​​​ហាណូយ​ ​ចូល​រួម​សន្នសីទ​​​លើកទី​៤៤ នៃ​គណៈ​ប្រតិ​បត្តិ​​រៀបចំ​​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​​អាស៊ី - ប៉ាស៊ីហ្វិក​ OANA​។ រួមទទួល​ជំនួប​​មាន​លោក​ ង្វៀន​ ​ឌឹក​ឡើយ​ (Nguyen Duc Loi) សមាជិក​​មជ្ឈិមបក្ស អគ្គនាយក​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​ ជា​ទីភ្នាក់ងារ​សារព័ត៌មាន​ម្ចាស់ការ​​​រៀប​ចំសន្និសីទ​​​​គណៈ​កម្មការប្រតិបត្តិ​​ OANA លើកទី​៤៤ និង លោក Aslan Aslanov ​ប្រធាន​ OANA អគ្គនាយក​ទីភ្នាក់ងារសារព័ត៌មាន​ Azertac, Azerbaijan។

នៅ​កិច្ច​ជំនួប​ តាងនាម​រដ្ឋាភិបាល​ លោក​នាយករដ្ឋមន្រ្តី ង្វៀន ស្វឹន​ភុក​ (Nguyen Xuan Phuc) អបអរសាទរ​ថ្នាក់ដឹក​នាំ ទីភ្នាក់ងារសារព័ត៌មាន​​តំបន់អាស៊ី -ប៉ាស៊ីហ្វិក​ ទើប​បញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យ​ សន្និសីទ​​លើកទី​៤៤ នៃ​គណៈ​កម្មការ​ប្រតិបត្តិ​ OANA រៀបចំ​ដោយ​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​។

លោក​នាយករដ្ឋមន្រ្តី វាយ​តម្លៃ​ប្រធាន​បទ​ដែលសន្និសីទ​​ជ្រើស​យក “​ដើម្បី​មូលដ្ឋាន​កាសែត​ជំនាញ​ និង ភាព​ច្នៃ​ប្រឌិត​” និង ប្រធានបទ​​ឯកទេស​​ ក្នុង​ក្រប​ខណ្ឌ​កិច្ច​ប្រជុំ​ នេះជា​ខ្លឹមសារ​មានលក្ខណៈ​ព័ត៌មាន​ខ្ពស់​ក្នុងបរិបទ​ ព័ត៌មាន​អន្តរជាតិ​ប្រព្រឹត្តទៅ​ស្មុគស្មាញ​ដូច​សព្វថ្ងៃ​។

តាងនាម​គណៈ​ប្រតិភូ​ លោក Aslan Aslanov គោរព​អរគុណ​លោក​នាយករដ្ឋមន្រ្តី ង្វៀន​ ស្វឹន​ភុក​ (Nguyen Xuan Phuc) បាន​លះបង់​ពេល​វេលា​អញ្ជើញ​មក​ជំនួប​។ លោក  Aslan Aslanov ក៏​អរគុណ​ដល់​រដ្ឋាភិបាល ​និង ស្ថាបន​មិត្ត​ភាព​វៀតណាម​ បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​កិច្ច​ប្រជុំ​។ ទន្ទឹម​នោះ​អរគុណ​ និង​ជូន​ពរ​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​ ដែលបាន​រៀបចំ​ហ្មត់​ចត់​​ជោគ​ជ័យ​​ព្រឹត្តិការណ៍​សំខាន់​នេះ។ បង្កើត​វេទិកា កាលានុវត្ត​ភាព​ងាយ​ស្រួល​ដល់​ទីភ្នាក់ងារសារព័ត៌មាន​ក្នុង​តំបន់​ ផ្លាស់ប្តូរ​ព័ត៌មាន​ វិជ្ជា​ជីវៈ​ និង បង្កើន​កិច្ច​សហប្រតិបត្តិការ​។​

នា​ឱកាសនេះ​ លោកប្រធាន​ OANA Aslan Aslanov បាន​អរគុណ​ដល់​ការ​យក​ចិត្ត​ទុកដាក់​ ឧបត្ថម្ភ​ និង បង្កលក្ខណៈ​ងាយ​ស្រួល​របស់​ស្ថាបន​មុខ​ងារ​ អង្គការ​ពាក់ព័ន្ធ​របស់​វៀតណាម ចំពោះទីភ្នាក់ងារសារព័ត៌មាន​នានា ដែល​ចូលរួម​សន្និសីទ​។ លោក Aslan Aslanov ក៏ឱ្យ​ដឹង​ថា​ក្នុងប៉ុន្មាន​ឆ្នាំ​កន្លង​ ទីភ្នាក់ងារសារព័ត៌មាន​ Azerbaijan បាន​ពង្រាយ​សកម្មភាព​សហការ​យ៉ាង​ច្រើន​នឹង​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​។ សន្និសីទ​លើកនោះ ក៏ជា​កាលានុវត្តភាព​ល្អ សម្រាប់​ភាគីទាំង​ពីរ​ពង្រាយ​ខ្លឹមសារ​ នាំ​ទំនាក់ទំនង​សហប្រតិបត្តិការ​កាន់តែ​ស៊ី​ជម្រៅ​ ប្រសិទ្ធភាព​ និង ប្រាកដប្រជា​ជាង​៕​

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែត​រូបភាព​វៀតណមា​
 

បណ្តាព័ត៌មានបានផ្សាយ