14/04/2015 13:09 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung ត្រួតពិនិត្យការងារទប់ទល់នឹងគ្រោះរាំងស្ងួតនៅខេត្ត Ninh Thuan

ក្នុងដំណើរទស្សនកិច្ចការងាបង្ការប្រឆំាងនឹង គ្រោះរាំងស្ងួត នៅខេត្ត Ninh Thuan នាព្រឹកថ្ងៃទី១៣ខែមេសា ឆ្នាំ ២០១៥​ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន ស្នើរថ្នាក់ដឹកនាំខេត្ត Ninh Thuan ត្រូវធានា​ផ្គត់​ផ្គង់​ទឹកសម្រាប់ប្រជាជននៅតំបន់ រាំងស្ងួត។ លោកឲ្យដឹងថា មជ្ឈឹមនឹងផ្តល់ថវិការដើម្បីខេត្ត Ninh​ Thuan អនុវត្ត​ការភារកិច្ចនេះ។ រួមជាមួយនោះ លោកនាយករដ្ឋមន្ត្រីបានសំណូមពរឲ្យខេត្ត មិនទុកឲ្យគ្រួសារ​ណា​ខ្វះ​ខាត​ឡើយ។ នៅទីនេះ លោក Nguyen Tan Dung ក៏បានចាត់ទុកថា ខេត្ត Ninh Thuan ត្រូវអភិវឌ្ឍន៍ការ​ដាំដើម​ឈើ​ដោយមិនចាំ​បាច់ស្រួចទឹកច្រើនពេក ដូចជាដើមអំពៅ ទំពាំបាយជូ ឬពោធជាដើម៕ 
 
តាម VOV5 -​ វិទ្យសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ