13/05/2015 10:11 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្ត្រីវៀតណាម៖ ច្នៃប្រឌិតដើម្បីកសាងនិងការពារប្រទេសជាតិ


នាយករដ្ឋមន្ត្រីវៀតណាម៖ ច្នៃប្រឌិតថ្មីដើម្បីកសាងនិងការពារប្រទេសជាតិ

 
ថ្លែងមតិនៅក្នុងជំនួបប្រាស្រ័យជាមួយអ្នកច្នៃប្រឌិតចំនួនមិន ជំនាញឆ្នើមឆ្នាំ ២០១៥ ចំនួន៦៣រូប នាព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ២០១៥នៅទីក្រុងហា ណូយ​ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានសង្កត់​ធ្ងន់ថា៖ បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ដល់ការស្រាវជ្រាវអនុវត្តវិទ្យាសាស្ត្រ  បច្ចេកវិទ្យា ពង្រីក​ការច្នៃប្រឌិតក្នុងប្រជាជនដើម្បីកសាងនិងការពារមាតុប្រទេស។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​​ចាត់ទុកថា៖  ដើម្បីកសាងប្រទេសវៀតណាមឯករាជ្យ ឯកភាពសង្គមនិយម ប្រជាជនសម្បូរ ធូរធា ប្រទេស​​ខ្លាំងមាំមួន សមភាព អរិយធម៌ គឺត្រូវអនុវត្តឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម នាំប្រទេស​ជាតិ​អភិវឌ្ឍ​​ប្រកបដោយលឿននិងចីរភាព។  ក្នុងនោះ កក្តាដើរតួនាទីសំខាន់នោះគឺជាការស្រាវជ្រាវ ច្នៃប្រឌិត អនុវត្ត​វិទ្យាសាស្ត្រ បច្ចេកវិទ្យាក្នុងវិស័យទាំងឡាយក្នុងជីវភាពរស់នៅ ដើម្បីលើកកំពស់ទិន្នផល គុណភាព ប្រសិទ្ធិភាព លទ្ធភាពប្រកួតប្រជែងរបស់ប្រទេសជាតិខឿនសេដ្ឋកិច្ច ​អង្គភាពអាជីវកម្ម និងបណ្ដា​ផលិត​ផល​របស់​វៀតណាម។

នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានអោយដឹងថា៖  អនុវត្តសេចក្ដីសម្រេចចិត្តរបស់បក្ស រដ្ឋាភិបាល នឹង​ចេញ​យន្តការ គោលនយោបាយអោយសមស្រប ដើម្បីលើកទឹកចិត្ត បង្កលក្ខណៈងាយស្រួលអោយ​ការ​ស្រាវ​ជ្រាវ​  អនុវត្តិវទ្យាសាស្ត្រ បច្ចេកវិទ្យា ចូលក្នុងផលិតកម្ម ក៏ដូចជាបង្កលក្ខណៈឲ្យ
កែច្នៃ​ប្រឌិត​របស់​ប្រជាជន​ដែរ​៕
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ