06/08/2016 15:05 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្ត្រីវៀតណាមផ្តល់អនុសាសន៍ពីការងារជម្រុញវិស័យអប់រំនិងបណ្តុះបណ្តាល


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ថ្លែងមតិនៅក្នុងសន្និសីទ
នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam អញ្ជើញជាអធិបតីសន្និសីទ Online ទូទាំងប្រទេសសំដៅបូកសរុបឆ្នាំសិក្សា ២០១៥-២០១៦ និងអនុវត្តភារកិច្ចឆ្នាំសិក្សា២០១៦-២០១៧។ សន្និសីទនេះបានវាយតម្លៃជាក់ស្តែងនូវលទ្ធផលនិងកំហិតនៃការងារ​បង្រៀននិងសិក្សាលើទូទាំងប្រទេស និងដាក់ចេញនូវវិធានការសំខាន់សំដៅផ្លាស់ប្តូរគុណភាពអប់រំនិងបណ្តុះ បណ្តាល​ ដែលជាភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់ៗសម្រាប់អភិវឌ្ឍន៍ ប្រទេសជាតិ។

ថ្លែងមតិក្នុងសន្និសីទនេះ លោក Nguyen Xuan Phuc បានអះអាងថា នាប៉ុន្មានឆ្នាំកន្លងទៅ​បក្សនិងរដ្ឋជានិច្ចកាលចាត់ទុកការងារអភិវឌ្ឍន៍ធនធានមនុស្សជាចំណុចលោតផ្លោះដើម្បីអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយ និរន្តរភាព។ តាមនោះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើរ ថា ក្នុងឆ្នាំសិក្សា ២០១៦-២០១៧ ផ្នែកអប់រំនិងបណ្តុះបណ្តាលទាំងមូលត្រូវ ផ្តោតសំខាន់ទៅលើការអនុវត្តភារកិច្ចរបស់ផ្នែកកសាងគំរោងការណ៍ កម្មវិធី សំ​ដៅលើកកំពស់សមត្ថភាពដឹកនាំនិងអភិវឌ្ឍន៍ប្រភពធនធានមនុស្ស។ ជាពិសេសគប្បីជម្រុញការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀនសិក្សានិងគ្រប់គ្រងអប់រំនិងបង្កើនការធ្វើសមាហរណកម្មអន្តរជាតិ៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ