22/12/2015 09:31 GMT+7 Email Print Like 0

លោកខាងលិចមិនគប្បីបន្តុបបណ្ដាក់ទស្សនទានប្រជាធិបតេយ្យលើប្រទេសដទៃ

​លោកខាងលិចមិនគប្បីបន្តុបបណ្ដាក់អនុវត្តន៍ទស្សនទានប្រជាធិប​តេយ្យ​លើប្រ​ទេស​ដទៃ​ឡើយ​។ នេះ​ជាយោបល់​របស់​ប្រធានា​ធិបតីរុស្ស៊ីលោក​Vladimir Putin នៅពេលឆ្លើយសម្ភាសន៍សំរាប់ខ្សែភាពយន្ត​ឯកសារ “សណ្ដាប់​ធ្នាប់​ពិភព​លោក” ដែល​បានផ្សាយនាថ្ងៃទី២០ ខែ​ធ្នូ ឆ្នាំ២០១៥ ​នៅលើកាណាលទូរទស្សន៍ “Russia ១”​។ លោក Vladimir Putin បានសង្កត់​ធ្ងន់​ថា ទស្សនៈរបស់រុស្ស៊ីនោះគឺ មិន​អាចនាំយក​ប្រព័ន្ធ​និង​និយម​ន័យ​របស់​ខ្លួន​ឯង​អំពី​ប្រជា​ធិបតេយ្យ​ដើម្បីបន្តុប បណ្ដាក់​ទៅ​លើ​ប្រទេសនិងប្រជាជាតិ​ផ្សេងៗ ដែលជាទីកន្លែង​មានខឿន​វប្បធម៌ សាស​នា​និង​ប្រ​ពៃណីខុសគ្នាឡើយ។ លោកប្រធានាធិបតីរុស្ស៊ីបានឲ្យដឹងថែម​ទៀត​ថា បញ្ហារបស់​ប្រទេស​អឺរ៉ុប​នាបច្ចុប្បន្ន​នោះគឺរ​ដ្ឋាភិបាល​មិនអនុវត្តន៍​គោល នយោបាយកិច្ចការ​បរទេសដោយឯករាជ្យឡើយ ប៉ុន្តែ​បែរ​ជាប្រគល់​អធិបតេយ្យ​ភាព​ មួយ​ចំណែក​របស់ខ្លួនសំរាប់អាមេរិ​ក​ទៅវិញ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ