31/03/2015 14:47 GMT+7 Email Print Like 0

លោកខាងលិចបានប្រកាសថាទទួលបានកិច្ចព្រមព្រៀងដំបូងជាមួយអ៊ីរ៉ង់


លោកខាងលិចបានប្រកាសថាទទួលបានកិច្ចព្រមព្រៀងដំបូងជាមួយអ៊ីរ៉ង់ (AFP)

នាថ្ងៃទី២៩ខែមិនាឆ្នាំ២០១៥ អ៊ីរ៉ង់និងក្រុម P5+1 (រួមមានអង់គ្លេសបារាំងអាមេរិក​រុស្ស៊ីចិន និងអាល្លឺម៉ង់)ទទួល​បាន​ការ​ឯកភាពដំបូង អំពីបញ្ហាគន្លឹះនៃកិច្ចព្រមព្រៀង​សំដៅ រារាំងកម្មវិធីនុយគ្លេអ៊ែរបស់អ៊ីរ៉ង់។​ មន្ត្រី​​លោក​​ខាង​លិច​​មួយ​នាក់​​បាន​​ឲ្យ​ដឹង​​ថា​អ៊ីរ៉ង់​ នឹងយល់ព្រមកាត់បន្ថយជាង២ភាគ៣​បរិមាណម៉ាស៊ីនរៃអទ័រ និង​​បញ្ជូន​ភាគ​ច្រើន​​​ឃ្លាំង​វត្ថុធាតុដើមនុយគ្លេអែ​ទៅឯបរទេស។ បណ្ដាមហា​អំណាចលោក​ខាង​លិច កំពុង​ពិនិត្យ​ការ​ផ្ដើមគំនិត​អនុ​​ញ្ញាត​​ឲ្យអ៊ីរ៉ង់ដំណើរការសកម្មភាព ដែល​ទាក់​ទិនដល់​ការចំរើនវត្ថុ​ធាតិដើម​នុយគ្លេអ៊ែ​ មាន​កំហិត​និងត្រូវ​បាន​​​ឃ្លាំ​មើល​ដ៏​តឹងរឹង ដើម្បីបំ​រើឲ្យគោល​ដៅសុខាភិបាល នៅមូលដ្ឋានក្រោមដី Fordow។ ប៉ុន្តែ​អ្នក​ការ​ទូត​អ៊ីរ៉ង់​បាន​​​បដិសេធព័ត៌​មាននេះ គឺព្យាករណ៍នៃមធ្យោបាយសារ​ព័ត៌មាន ​លោក​ខាង​លិច​សំ​ដៅ​​ជះឥទ្ធិពល​ ទៅ​លើ​ដំណើរ​​ការចរចា​តែប៉ុណ្ណោះទេ៕

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ