19/05/2017 16:01 GMT+7 Email Print Like 0

លេខាធិការដ្ឋានមជ្ឈឹមបក្សជួបប្រាស្រ័យជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់បានបញ្ចប់ការងារនិងចូលនិវត្ត


 
លេខាធិការដ្ឋានមជ្ឈឹមបក្សជួបប្រាស្រ័យជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់បានបញ្ចប់ការងារនិងចូលនិវត្ត

នាថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ​២០១៧ នៅទី​ក្រុង​ហាណូយ លេខាធិការដ្ឋាន​មជ្ឈឹម​បក្ស បាន​រៀបចំ​សន្និសីទ ជួប​ប្រាស្រ័យ​​​កម្មាភិបាល​ជាន់​ខ្ពស់​ដែល​បាន​បញ្ចប់​ការ​ងារ និង​ចូលនិវត្តនៅក្នុងទូទាំងប្រទេសវៀត​ណាម។ អគ្គលេខាបក្ស​​​លោក Nguyen Phu Trong បាន​អញ្ជើញ​ជាអធិបតី​សន្និសីទ​។ ​ថ្លែង​មតិ​នៅ​ទីនេះ​ អគ្គលេខាបក្ស​ លោក Nguyen Phu Trong បាន​លើក​ច្បាស់​ថា៖​ ឆ្នាំ​ ២០១៦​ និង​បណ្ដា​ខែដើម​ឆ្នាំ២០១៧​ ស្ថានភាពនៅ​លើ​ពិភព​លោក​​​មានបំរ៉ែបំរួល​ដ៏ស្មុគ្រ​ស្មាញ​ ពិបាក​ព្យាករណ៍។​ ក្នុងប្រទេសមាន​ព្រឹត្តិការណ៍​ក្រៅគោល​បំណង ​បានប្រព្រឹត្ត​​ទៅ​ជាច្រើ​ន​។ ក្នុងសភាពការណ៍​នោះ គណៈកម្មាធិការ​ប្រតិបត្តិ​មជ្ឈឹម ការិយាល័យ​នយោ​បាយ​ លេខាធិកា​រដ្ឋាន​​បាន​ប្រមូលផ្តុំបញ្ជា​ណែ​នាំ ដោះស្រាយការ​លំបាកជាច្រើន​និងទទួល​បានលទ្ធផល​វិជ្ជមាន​ជាច្រើន​។ អគ្គ​លេខា​បក្ស​​​ក៏មា​ន​គោលបំណងថា៖ បណ្ដាអតីតមន្ត្រី​ជាន់ខ្ពស់របស់​បក្ស រដ្ឋ បន្ត​រួមវិភាគទាន​ផោចូលរក្នុង​បូព្វហេតុ​រួម​របស់​​​បក្ស ប្រជាជាតិ  បក្សទាំង​មូល ប្រជាជន​ទាំងមូល​៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ