19/04/2018 09:59 GMT+7 Email Print Like 0

លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan ទទួលជួប ប្រធានរដ្ឋសភាអ៊ីរ៉ង់

នារសៀល ថ្ងៃទី១៧ ​ខែមេសា ឆ្នាំ​២០១៨ នៅទី​ក្រុងហូជីមិញ ក្នុងពិធីទទួឡជួបជាមួ​យ ប្រធាន​រដ្ឋសភាអ៊ីរ៉ង់ លោក Ali​ Ardeshir Larijani លេខាគណៈកម្មាធិការប​ក្សទី ក្រុងហូជីមិញ លោក Ng​uyen Thien Nhan បានសង្កត់​ធ្ងន់​ថា ដំណើរ​ទស្សនកិច្ច​ នៅវៀតណាមរ​បស់ លោក Ali Ardeshir L​arijani មានសារៈសំខា​ន់​ណាស់ ដែល​រួមចំណែក​ក្នុងការ​រំលឹក​ខួបលើកទី​ ៤៥ នៃការបង្កើតទំនាក់ទំ​នងការទូត រវាងប្រទេសទាំង​ពីរ ព្រមទាំង​ លើកកំពស់​ការយល់​ដឹង និង​ ជួយឲ្យបរទេសទាំងពីរស្វែង​ យល់អំពីសក្តានុភាពនៃ កិ​ច្ចសហប្រតិបត្តិការលើវិស័យជា​ច្រើន​។

រីឯ​លោក Ali Ardeshir Larijani បានអះអាងថា  ទោះ​បីជាទំហំពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរ បា​នកើន​ឡើងគួរ​ឱ្យកត់​សម្គាល់​ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង​ទៅក៏ដោយ ក៏ប្រទេស ទាំ​ងពីរនៅតែមាន​សក្តានុភាព​លើកិច្ច​សហប្រតិ​បត្តិការ​ទៀតផង។ ដូច្នេះ ភាគីទាំ​ងពីរ គប្បីបង្កលក្ខណៈ​ងាយ​ស្រួល​ក្នុងការ​ផ្លាស់ប្តូរ​ព័ត៌មាន​និងជួយ​ឧបត្ថម្ភ​ដល់សហគ្រាស​នៃ ប្រទេសទាំងពីរ តភ្ជាប់និងស្វែង​យល់គ្នាទៅវិញទៅមក ជាពិសេ​ស ប្រទេសទាំងពី​រគួរ តែយក​ចិត្ត ទុកដាក់លើវិស័យដឹក​ជញ្ជូនតាមផ្លូវសមុទ្រ និ​ង​សាងសង់​កំពង់​ផែ៕

 

តា​ម VOV5 - ​វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ