16/09/2017 10:31 GMT+7 Email Print Like 0

លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញទទួលជួបជាមួយគណៈប្រតិភូជាន់ ខ្ពស់ជានារីវៀតណាម-កម្ពុជានិងឡាវ


លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់ជានារី
វៀតណាម-កម្ពុជានិងឡាវ (រូបថតៈ www.hcmcpv.org.vn)

នៅទីនេះ លោក Nguyen Thien Nhan បានអះអាងថា “ទីក្រុងហូជីមិញសន្យាថា ត្រៀមខ្លួនជាស្រេចធ្វើជា “ទីមកដល់” សម្រាប់រៀបចំរាល់កម្មវិធីសហប្រតិបត្តិការរបស់នារីនៃប្រទេសទាំងបី រួមចំណែក ពង្រឹតនិងពង្រីកនូវទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងនារីវៀតណាម -កម្ពុជា - ឡាវនិយាយដោយឡែកនិងរវាងប្រជាជននៃប្រទេសទំាងបីនិយាយរួម ឲ្យកាន់តែ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព”។

តាងនាមថ្នាក់ដឹកនាំគណៈប្រតិភូនារីនៃប្រទេសទាំងបីចូលរួមក្នុងវេទិកា លោកស្រី Nguyen Thi Thu Ha ប្រធានមជ្ឈឹមសម្ព័ន្ធសមាគមនារីវៀតណាមបានអះអាងថា នាពេលខាងមុខ នារីវៀតណាម-កម្ពុជានិង ឡាវ នឹងបង្កើតរាល់សកម្មភាពជួបប្រាស្រ័យ សហប្រតិបត្តិការនិងអប់រំប្រពៃណីសាមគ្គី ជាពិសេសចែករំលែកនូវបទពិសោធន៍អភិវឌ្ឍន៍រូបសណ្ឋាននារីគំរូចូលរូមការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម រូមវិភាគទានក្នុងការជម្រុញកិច្ចសហប្រតិបត្តិការដែលទទួលបានផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងបី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ