12/05/2017 08:40 GMT+7 Email Print Like 0

លេខាគណកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan ទទួលជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា


លេខាគណកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan ទទួលជួបសន្ទនាជាមួយ
ប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា (http://thanhnien.vn)

នៅទីនេះ លេខាគណកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា៖ វៀតណាម ដែលក្នុងនោះមានទីក្រុងហូជីមិញនិងមីយ៉ាន់ម៉ាគឺមានទំនាក់ទំនងប្រពៃណី មានភាពប្រហាក់ប្រហែលអំពីវប្បធម៍​និងសាសនា។ ចែករំលែកនូវស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមព្រមទាំងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញនិងមីយ៉ាន់ម៉ានោះ លោក Nguyen Thien Nhan បានអះអាងថាទីក្រុងហូជីមិញមាន​គោល​បំណងជំរុញយ៉ាងខ្លាំងនូវបណ្ដាសកម្មភាព សហប្រតិបត្តិការជាមួយមីយ៉ាន់ម៉ា ជាពិសេសក្នុងការពន្លឿន ពាណិជ្ជកម្ម វិនិយោគ លើកកំពស់តម្លៃផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ រួមចំណែកក្នុងការពង្រឹងនិងពង្រីក​ទំនាក់ទំនងសហប្រតិបត្តិការមិត្ដភាពដ៏ល្អប្រសើរវាងប្រជាជននៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ