04/02/2018 00:23 GMT+7 Email Print Like 0

លើកសំណើរសកម្មការផ្តើមគំនិតអភិវឌ្ឍន៍គំរោងការណ៍ថ្មីសំដៅឆ្លៀតយកសក្តានុភាពនៃយុវជនក្នុងអាស៊ាន


លើកសំណើរសកម្មការផ្តើមគំនិតអភិវឌ្ឍន៍គំរោងការណ៍ថ្មីសំដៅ
ឆ្លៀតយកសក្តានុភាពនៃយុវជនក្នុងអាស៊ាន

នារសៀលថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ គណៈកម្មាធិការជាតិយុវជនវៀតណាមបានរៀបចំសន្និសីទ​លើកទី ២៩ បូកសករុបការងារឆ្នាំ ២០១៧ អនុវត្តទិសដៅភារកិច្ចឆ្នាំ ២០១៨។ ថ្លែងមតិនៅទីនេះ លេខា​ទី​ ១ មជ្ឈឹមសម្ព័ន្ធយុវជន ប្រធានគណៈកម្មាធិការជាតិយុវជនវៀតណាម លោក Le Quoc Phong បានសង្កត់ធ្ងន់​ថា​៖ ឆ្នាំ ២០១៨ គណៈកម្មាធិការគប្បីបន្តសហការជាមួយក្រសួងស្ថាប័នទាក់ទិននានា ដើម្បីត្រួតពិនិត្យដាស់តឿនការអនុវត្តច្បាប់គោលនយោបាយស្តីពីយុវជនក៏ដូចជាពិនិត្យឡើងវិញការអនុវត្តច្បាប់គោលនយោបាយ​ចំពោះយុវជន លើវិស័យអប់រំនិងបណ្តុះបណ្ដាលផងដែរ។ ទន្ទឹមនឹងនោះ ក្នុងសកម្មភាពកិច្ចការបរទេសយុវជន គណៈកម្មាធិការជាតិយុវជនវៀតណាមគប្បីលើកសំណើរយ៉ាងសកម្មការ ផ្តើមគំនិតអភិវឌ្ឍន៍បណ្ដាគំរោងការណ៍ថ្មី សំដៅឆ្លៀតយកសក្តានុភាពរបស់យុវជនក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន បើកទូលាយសកម្មភាព​ទ្វេភាគីជាមួយឥណ្ឌូណេស៊ី ហ្វីលីពីន កម្ពុជា ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ