15/11/2016 11:15 GMT+7 Email Print Like 0

លើកសរសើរសហករណ៍ ក្រុមសហករណ៍ឆ្នើមនិងកសិករមានការច្នៃប្រឌិតឆ្នាំ២០១៦


លើកសរសើរសហករណ៍ ក្រុមសហករណ៍ឆ្នើមនិងកសិករមានការច្នៃប្រឌិតឆ្នាំ២០១៦

នាយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត​ណាម លោក​ Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីលើកសរសើរ​សហករណ៍ ក្រុមសហករណ៍និងកសិករមានការច្នៃប្រឌិតឆ្នាំ២០១៦។ នាយករដ្ឋមន្ត្រី​ លោក​ Nguyen Xuan Phuc ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុ​ភូមិ​វៀតណាម លោក Nguyen Thien Nhan និងថ្នាក់ដឹកនាំគ្រប់ក្រសួង ​ស្ថាប័ន ​បានប្រគល់ជូនកិត្តិនាមលើកសរសើរ៥១សហករណ៍និងក្រុមសហករណ៍និង​កសិករឆ្នើម១៧រូប។
 

ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Cuong រដ្ឋមន្ត្រីក្រសួងកសិកម្មនិង​អភិវឌ្ឍន៍ជនបទបានអោយដឹង​ថា៖​ ការរៀបចំពិធីនេះបានប្រព្រឹត្តទៅចំនឹង​ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ទិវាប្រពៃណីផ្នែកកសិកម្ម និងអភិវឌ្ឍន៍​ជនបទ (ថ្ងៃទី១៤វិច្ឆិកាឆ្នាំ១៩៤៥-ថ្ងៃទី១៤វិច្ឆិកាឆ្នាំ២០១៦) ជាការកត់សម្គាល់​របស់ក្រសួង ស្ថាប័នអំពីតួនាទី​របស់សហករណ៍ ក្រុមសហករណ៍និងកសិករក្នុងដំណើការធ្វើកំណែទម្រង់កសិកម្មនិងកសាងជនបទថ្មី៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ