22/05/2017 10:33 GMT+7 Email Print Like 0

លើកសរសើរបុគ្គលនិងសមូហភាពចំនួន៣០ក្នុងកម្មវិធី”រុងរឿងវៀតណាម”


លើកសរសើរបុគ្គលនិងសមូហភាពចំនួន៣០ក្នុងកម្មវិធី”រុងរឿងវៀតណាម”

កម្មវិធី”រុងរឿងវៀតណាម” ដោយប្រធានបទ៖ “ ៣០ឆ្នាំផ្លាស់ប្តូថ្មី” បានប្រព្រឹត្តទៅបានយប់ថ្ងៃទី២០ ខែ​ឧសភា ​ឆ្នាំ​២០១៧ នៅទីក្រុង​ហាណូយ។​ បុគ្គលនិង​សមូហភាព​ចំនួន៣០ ត្រូវបានលើកសរសើរ​នៅកម្មវិធី​នេះ ជា​​បណ្ដា​គំរូមានស្នា​ដៃឆ្នើម ក្នុងបុព្វហេតុក​សាង និង​ការពារមាតុប្រទេស ក្នុងរយៈពេល៣០ឆ្នាំ​ផ្លាស់ប្តូរថ្មី។ ថ្លែង​​មតិនៅ​ទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងជាប្រធាន​ក្រុមប្រឹក្សាប្រឡង​ប្រណាំងស្ងើច​សរសើរ​​មជ្ឈឹម បានអះអាងថា៖

“រួមជាមួយសហជីព រដ្ឋាភិបាលវៀតណាមជានិច្ចកាលថែទាំជីវភាពរស់នៅខាងសម្ភារះ និងស្មារតី សំរាប់កម្មករ ​និង​ពលករ ​ក្នុងទូទាំង​ប្រទេស ​ដែលក្នុង​នោះប្រមូល​ផ្តុំទៅលើការ​ជួយ​ឧបត្ថម្ភ កសាង​លំនៅដ្ឋាន​សង្គម សំរាប់​កម្មករ​និង​ពលករ។ ក្នុង​សភាពការដែលពិភពលោកកំពុងឈានចូលក្នុងដំណាក់កាលបដិវត្តន៍ឧស្សាហកម្ម​លើកទី៤ បណ្ដាអង្គការ​សហជីព កម្មាភិបាលកម្មករ​និងពលករគ្រប់រូបត្រូវពង្រីកស្មារតី​ច្នៃប្រឌិត រួមចំណែក​ជំរុញ​​ប្រទេស​ជាតិអភិវឌ្ឍន៍៕”

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ