06/03/2016 09:33 GMT+7 Email Print Like 0

លើកសរសើរបណ្ដាអាជីវករនារីអាស៊ានឆ្នើម


លើកសរសើរបណ្ដាអាជីវករនារីអាស៊ានឆ្នើម

នាព្រឹកថ្ងៃទី៥ ខែមិនា ឆ្នាំ​២០១៦ បានប្រព្រឹត្តទៅពិធីលើកសរសើរអាជីវករនារីឆ្នើម​ប្រចាំ​អាស៊ាន។ អនុ​ប្រធាន​រដ្ឋវៀត​ណាម លោកស្រី Nguyen Thi Doan បានអញ្ជើញ​ចូលរួម​ និង​ប្រគល់​លិខិត​សរសើរ​ចំពោះ​អាជីវ​ករ​នារី។ នេះគឺជាសកម្ម​ភាព​មួយក្នុង​ចំណោម​សកម្មភាព វេទិកាអាជីវក​រនារីអាស៊ានលើកទិ២។ អាជីវករ​នារី​ចំនួន​៨៧រូប​ ក្នុងតំបន់ត្រូវបានលើកសរសើរលើកនេះ ជាបណ្ដាអាជីវករមានស្នាដៃឆ្នើម ក្នុងផលិ​តកម្ម អាជីវកម្ម​ រួមវិភាគទានជាច្រើនក្នុងបុព្វហេតុអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម របស់​ប្រទេសជាតិនិមួយៗ និងតំបន់​។ ក្នុង​ចំណោម​អាជីវករនារី​ឆ្នើម​នេះ វៀតណាមមាន​អាជីវករ​នារី​ចំនួន៧​រូប។ ថ្លែងមតិ​នៅទីនេះ រដ្ឋមន្ត្រី​ក្រសួង​ការងារ​យុទ្ធជន​ពិការ​និង​សង្គមកិច្ច​វៀតណាម លោកស្រី Nguyen Thi Hai Chuyen បានលើកច្បាស់ថា៖

“​ខ្ញុំវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែង រួមវិភាគទានរបស់អាជីវករនារីឆ្នើម​ ក្នុងបុព្វហេតុអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​កិច្ច និង​ក្នុងការធ្វើសមាហរណកម្មនាបច្ចុប្បន្ន​។ នេះគឺជាបណ្ដាគំរូរបស់នារី​ក្នុងសតវត្ស៍ទី២១ នៃសហគមន៍​អាស៊ាន​មួយ​ប្រកប​ដោយភាព​សកម្ម និងអភិវឌ្ឍន៍៕”

 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ