01/09/2015 10:12 GMT+7 Email Print Like 0

លើកលែងទោសមុនកាលកំណត់បង្ហាញពីគោលនយោបាយបណ្ដោសប្រណីរបស់វៀតណាម

នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ នៅពន្ធនាគារ Thanh Xuan នៅរដ្ឋធានីហាណូយរបស់វៀតណាមបានប្រព្រឹត្តទៅពិធីប្រកាសសេចក្ដីសំរេចលើកលែងទោសរបស់ប្រធានរដ្ឋចំពោះទណ្ឌិតដែលកំពុងអនុវត្តសាលក្រមនៅទីនេះ។ សំណេះសំណាលជាមួយទណ្ឌិតត្រូវបានលើកលែងទោសនៅទីនេះ ឧបនាយករដ្ឋ​មន្ត្រី​វៀត
ណាមលោក Nguyen Xuan Phuc បានអះអាងថា ការលើកលែងទោសដោះលែងពីពន្ធនាគារមុនកាលកំណត់ជាគោលនយោបាយបណ្ដោស ប្រណីរបស់វៀតណាមសំដៅជួយឧបត្ថម្ភអ្នកមានកំហុសមានឱកាសវិល​ត្រឡប់​រួមរស់ជាមួយសហគមន៍វិញ។

ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc សំណេះសំណាលជាមួយទណ្ឌិតត្រូវបាន
លើកលែងទោស  

“ខ្ញុំស្នើរឲ្យរដ្ឋអំណាច នគរបាលគ្រប់ជាន់ថ្នាក់នៅតំបន់តាមដានជួយឧបត្ថម្ភអ្នកត្រូវបានលើកលែងទោស។ជាពិសេស តំបន់ទាំងឡាយត្រូវអនុវត្តល្អនូវសេចក្ដីសំរេចរបស់រដ្ឋាភិបាលស្ដីពីការ បង្កើតការងារធ្វើ បង្កលក្ខណៈងាយស្រួលសំរាប់អ្នកត្រូវបានលើលលែងទោសរួមរស់ជាមួយសហគមន៍ឡើងវិញ។ទណ្ឌិតនិមួយៗ​ត្រូវផ្ដោតសំខាន់ទៅលើការធ្វើពលកម្ម រកស៊ីដើម្បីមានជីវភាពរស់នៅជាធម្មតានៅតំបន់”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ