22/08/2015 12:34 GMT+7 Email Print Like 0

លើកលែងទោសបង្ហាញនូវគោលនយោបាយសណ្ដោសប្រណីមនុស្សធម៍របស់វៀតណាម


លើកលែងទោសបង្ហាញនូវគោលនយោបាយសណ្ដោសប្រណីមនុស្សធម៍របស់វៀតណាម (VNP)

ចាប់​ប្រភព​ពីប្រពៃណីមនុស្ស​ធម៍​របស់ប្រជាជាតិវៀតណាម និង​គោល​នយោបាយ​សណ្ដោស​ប្រណី​របស់​បក្ស​រដ្ឋ​ នាថ្ងៃទី​១០ខែ​កក្កដា​ឆ្នាំ២០១៥ ប្រធាន​រដ្ឋវៀត​ណាម លោក Truong Tan Sang បាន​ផ្សព្វ​ផ្សាយ​សេចក្តី​សំរេច​ចិត្ត​ ស្ដីពី​ការ​លើក​លែង​ទោស​ឆ្នាំ២០១៥ ក្នុងឱកាសរំលឹក​ខួបលើក​ទី​៧០ទិវាបុណ្យ​ជាតិ (ទី២កញ្ញា)។ ក្នុង​ឱកាស​នេះសមាជិក​ការិយាល័យ​នយោបាយ ឧបនាយក​រដ្ឋមន្ត្រី​លោក Nguyen Xuan Phuc ប្រ​ធាន​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​លើក​លែង​ទោស​២០១៥ បាន​មាន​អត្ថប​ទ​សរ​សេរ ក្នុង​នោះលើក​ត្រដែត​អត្ថបទ​នៃការងារ​លើក​លែង​ទោស។

វិភាគ​រាល់លទ្ធផល​សកម្ម​ដែលការងារ​លើកលែង​ទោសនាំ​មក ឧបនាយក​រដ្ឋមន្ត្រី​បានអះអាង​ថា ការងារ​លើក​លែង​ទោស​ បានរួមចំណែកបង្រឹងជំនឿជាក់​ប្រជាជន​ ទៅលើគោល​នយោ​បាយ​សណ្ដោស​ប្រណី​ មនុស្សធម៍​របស់​បក្ស​ និង​រដ្ឋ​បង្ហាញ​​នូវ​​អត្តចរិត​នៃ​រប​បសង្គម​និយម​របស់​វៀតណាម។ អំពី​សេដ្ឋកិច្ចការលើក​លែង​ទោស​មុន​កាល​កំណត់ រួមចំណែក​កាត់​បន្ថយ​ចំណាយ​ថវិការ​ រដ្ឋបន្ថយ​​សម្ពាធ​​សំរាប់​​ពន្ធនា​​គារ។ អំពី​នយោបាយ​ការ​​បើក​​​ចំហ​រតម្លាភាព​ប្រជាធិបតេយ្យ​ ក្នុងការអនុវត្តសំណុំបែបបទពិនិត្យ លើកលែង​ទោស​ការ​បញ្ជូន​ព័ត៌​មាន​​ពេញ​​លេញ​សំរាប់​ស្ថាប័ន​សារព័ត៌​មាន ក្នុងប្រទេសអន្តរជាតិនិងរៀបចំដំណើរទស្សនា​ពិនិត្យ ​នៅពន្ធនា​គារ​​សំរាប់​​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ បានបង្ហាញច្បាស់គោល​នយោបាយ​មនុស្សធម៍​សណ្ដោស​ប្រណី​របស់​បក្ស​និងរដ្ឋវៀត​ណាម ចំពោះអ្នក​ទោស។

​បញ្ចប់​អត្ថបទស​សេរឧបនាយករដ្ឋ​មន្ត្រី nguyen Xuan Phuc បានលើកច្បាស់​ថា ពង្រី​ក​លទ្ធផល​នៃ​បណ្ដាវ​គ្គលើក​លែងទោស​មុន​នេះ វគ្គលើកលែងទោសឆ្នាំ​២០១៥ពិតប្រាកដ​ នឹង​បាន​អនុវត្ត​ម៉ឹងម៉ាត់​ទាន់ពេល​វេលា​បើ​ក​​ចំហរតម្លា​ភាព​ត្រូវ​តាម​ការកំណត់​នៃច្បាប់៕

 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ